ឆាកជីវិតគ្មានពាក្យថា បរាជ័យឡើយ លុះត្រាតែអ្នកបោះបង់!

នៅក្នុងឆាកជីវិតរបស់ពួកយើង សុទ្ធតែគិតចង់ដើរតាមក្តីស្រមៃរបស់ខ្លួន។ ដ្បិតតែនៅក្នុងដំណើរនៃការដើរតាមក្តីស្រមៃអាចនឹងលំបាក អាចជួបនឹងឧបសគ្គមិនតិចមែន ឲ្យតែព្រមដើរតាមក្តីស្រមៃ គឺអាចនឹងសម្រេចជាក់ជាមិនខាន។

មនុស្សម្នាក់ៗនៅក្នុងការដើរតាមក្តីស្រមៃសុទ្ធតែជួបនឹងភាពស្របចិត្ត និងបញ្ជ្រាសចិត្ត ។ បុគ្គលមួយចំនួនពេលដែលស្ថិតនៅក្នុងភាពស្របចិត្តព្រោះតែភាពអំនួត និងតក់ក្រហល់ បានជួបនឹងការបរាជ័យ បុគ្គលមួយចំនួនទៀតទោះជាបានជួបស្ថានភាពបញ្ច្រាសចិត្តតែមិនដែលបោះបង់ នោះដល់ទីបញ្ចប់ក៏អាចឆ្លងផុតបាន។

Entrepreneur Franchise Expo Success Tips1

ឆាកជីវិតមានឡើងមានចុះគឺជារឿងធម្មតា ដូច្នេះ ពេលដែលយើងដើរតាមក្តីស្រមៃគួរតែប្រកាន់ខ្ជាប់នូវទឹកចិត្តទាំងនេះ គឺ ស្ថិតនៅក្នុងភាពស្របចិត្តគ្មានភាពអំនួត ស្ថិតនៅក្នុងភាពបញ្ច្រាសចិត្តមិនពោលពាក្យបោះបង់ ទើបអាចជោគជ័យ។

មនុស្សកាលពីបុរាណតែងពោលថា ៖ “ ក្អេកក្អាងធ្វើឲ្យខូចប្រយោជន៍ ដាក់ខ្លួនទទួលបានផល”។ ពេលដែលយើងស្ថិតនៅក្នុងស្ថានភាពស្របចិត្ត យើងគួរតែមានចិត្ត សុភាពរាបសារ ដាក់ខ្លួនទៅរៀនសូត្រទើបអាចរីកចម្រើន ប្រសិនបើយើងមានចិត្តក្អេងក្អាង និងអាចចាប់ផ្តើមធ្វេសប្រហែល ដល់ទីបំផុតនឹងអាចអាសារបង់ដោយឥតប្រយោជន៍។

Goalman

សេដ្ឋីហុងកុង Li Jia Cheng (លីជែឈឹង) ធ្លាប់បានពោលថា ៖ “ឆាកជីវិតមនុស្សគ្មានពាក្យថា បរាជ័យឡើយ លុះត្រាតែអ្នកបោះបង់”។ ភាពជោគជ័យរបស់ជីវិតស្ថិតនៅក្នុងភាពយូរអង្វែង មិនមែនស្ថិតនៅក្នុងភាពត្រចេះត្រចង់ឡើយ យើងមិនចាំបាច់ព្រោះតែភាពបរាជ័យមួយគ្រាហើយបោះបង់ចោលនោះទេ។

យើងគួរតែដើម្បីក្តីស្រមៃហើយព្យាយាមកុំបោះបង់ ចាប់ផ្តើមងើបចេញពីភាពបរាជ័យនោះ គឺនឹងមានការទទួលផលជាមិនខាន។ យកភាពបរាជ័យកែប្រែទៅជាកម្លាំង ហើយឆ្ពោះទៅជំហានជោគជ័យដ៏ធំ។

Hard Work

ឆាកជីវិតរបស់យើងមានពេលជាច្រើនសុទ្ធតែមិនរាបស្មើ រមែងតែជួបនឹងឧបសគ្គ និងការលំបាក ។ តែយើងមិនអាចស្ថិតនៅក្នុងស្ថានភាពបញ្ច្រាសចិត្តហើយទៅត្អួញត្អែរខឹងនឹងខ្លួនឯងឡើយ រឹតតែមិនអាចព្រោះតែភាពបរាជ័យហើយមានអារម្មណ៍ថាអស់សង្ឃឹមបោះបង់នោះទេ ។

ត្រូវចាំថា មានតែមួយគត់គឺស្ថិតនៅក្នុងភាពស្របចិត្តគ្មានភាពអំនួត ស្ថិតនៅក្នុងភាពបញ្ច្រាសចិត្តមិនពោលពាក្យបោះបង់ ទើបអាចឲ្យខ្លួនឯងក្លាយជាមនុស្សពូកែបាន៕

Success Sign Photodune

ប្រែសម្រួលដោយ ៖ Yanyin

ប្រភព ៖ https://joicstan.com/

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក