កុំខ្វល់ថាអ្នកបានធ្វើអ្វី តែត្រូវខ្វល់ថាអ្នកត្រូវធ្វើយ៉ាងដូចម្តេច!

ចង់ទៅដល់គោលដៅ គឺមិនគួរខ្វល់តែរឿងដែលខ្លួនឯងបានធ្វើនោះទេ តែត្រូវយកចិត្តទុកដាក់ថាត្រូវធ្វើយ៉ាងដូចម្តេចទើបបានល្អ និងត្រឹមត្រូវ? ខ្ញុំជឿជាក់ថាមនុស្សគ្រប់រូបសុទ្ធតែមានក្តីសុបិនរបស់ខ្លួន ឬក៏រឿងដែលខ្លួនចង់ធ្វើ។

នៅក្នុងដំណើរផ្លូវដែលឈានទៅដល់ការសម្រេចក្តីសុបិន ដ្បិតតែលំបាក ប៉ុន្តែនៅតែមានមនុស្សដើរទៅដល់គោលដៅរបស់ខ្លួន ក៏មានបុគ្គលមួយចំនួនបានប្រឹងប្រែងអស់ពេលយ៉ាងយូរក៏នៅមិនទាន់មានលទ្ធផលដូចគ្នាដែរ។

មិត្តអ្នកអានអត្ថបទនេះ តើអ្នកស្ថិតនៅក្នុងប្រភេទមួយណាទៅ? គឺជាអ្នកដែលបានទៅដល់គោលដៅហើយ ឬក៏ពេលនេះនៅមិនទាន់បានលទ្ធផលអ្វីឡើយ?

Drawing Mistakes 3

បើអ្នកជាបុគ្គលទី២ តើនៅក្នុងចិត្តអ្នកជាមនុស្សដែលកំពុងត្អួញត្អែរថា ហេតុអ្វីបានជាគេសុទ្ធតែអាចជោគជ័យ ចំណែកខ្លួនដល់ពេលនេះហើយ បែរជាទីតាំងដដែលបែបនេះ ដែរឬទេ?

អ្នកដែលបានឈានទៅដល់ភាពជោគជ័យ គឺគ្រាន់តែឈរបានតែ១ផ្នែកនៃប្រជាជននៅក្នុងពិភពលោកនេះប៉ុណ្ណោះ តាមពិតទៅ តើមានអាថ៌កំបាំងសម្ងាត់អ្វីដែលឲ្យពួកគេឆ្ពោះទៅកាន់គោលដៅរបស់ខ្លួនដោយជោគជ័យបាននោះ?

ចម្លើយគឺពួកគេពីដើមមកមិនដែលទៅយកចិត្តទុកដាក់ថាខ្លួនឯងធ្វើអ្វីខ្លះនោះទេ តែពួកគេតែងតែយកចិត្តទុកដាក់អំពីថាតើធ្វើយ៉ាងដូចម្តេចទើបអាចទៅដល់គោលដៅ។ មនុស្សភាគច្រើនសុទ្ធតែនៅក្នុងដំណើរផ្លូវបានខ្វល់ខ្វាយតែពីខ្លួនឯងបានធ្វើអ្វីខ្លះតែប៉ុណ្ណោះ ពេលដែលឃើញអ្នកដទៃជោគជ័យ នៅក្នុងចិត្តមានកង្វល់ខ្វល់ខ្វាយថាហេតុអ្វីខ្ញុំប្រឹងប្រែងជាងអ្នកដទៃទៅទៀត នៅតែមិនអាចទៅដល់គោលដៅបាន?

Shutterstock_150615950

ឧបមាថា ៖ អ្នកគិតចង់ឈានទៅដល់ការមានជីវភាពនឹងនរមួយ ដូច្នេះអ្នកចាប់ផ្តើមគិតថា អ្នកត្រូវការធ្វើអ្វីទើបអាចទៅដល់ការមានបានមួយនេះ ប៉ុន្តែយូរៗទៅ អ្នកក៏អាចចាប់ផ្តើមគិតថា អ្នកធ្វើមកច្រើនយ៉ាងនេះតែបែរជាគោលដៅនៅឆ្ងាយពីខ្លួនដដែល ។ នោះព្រោះតែមនុស្សភាគច្រើនគិតតែយកចិត្តទុកដាក់តែអំពីអ្វីដែលខ្លួនបានធ្វើ ហើយធ្វេសប្រហែលពីវិធីរបស់ខ្លួនតើមានប្រសិទ្ធិភាពឬក៏អត់?

អ្នកដែលឈានទៅដល់គោលដៅពិតប្រាកដ គឺជាមនុស្សដែលចេះទៅពិចារណាអំពីវិធីសាស្រ្តរបស់ខ្លួនថាតើមានប្រសិទ្ធិភាពឬអត់? ក៏អាចទៅពិចារណាអំពីគំរូជោគជ័យរបស់អ្នកជោគជ៏យផងដែរ បន្ទាប់មកក៏មកកែតម្រូវវិធីសាស្រ្តរបស់ខ្លួនវិញ។

សរុបសេចក្តីមក ចង់ទៅដល់គោលដៅ គឺមិនគួរទៅយកចិត្តទុកដាក់តែអ្វីដែលយើងធ្វើនោះទេ តែត្រូវយកចិត្តទុកដាក់ថាតើយើងគួរតែធ្វើបែបណា ឲ្យតែរកបានវិធីត្រឹមត្រូវ យុទ្ធសាស្ត្រត្រឹមត្រូវ ក្តីសុបិនរបស់យើងទើបអាចឈានឆ្ពោះទៅមុខបានបន្តទៀត៕

The Jim Rohn Guide To Goal Setting 1

អ្នករៀបរៀង: Yanyi / ប្រភព ៖ https://joicstan.com/

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក