ដំណើរផ្លូវក្នុងមួយឆាកជីវិតរបស់មនុស្សគ្រប់គ្នាមានតែម្តងប៉ុណ្ណោះ ឲ្យតែបោះជំហានទៅហើយមិនអាចត្រលប់ថយក្រោយបានទេ។
រូបថតគឺជាកំណត់ត្រាជីវិតរបស់យើង វាបានបន្សល់ទុកយុវភាពដ៏ស្រស់បំព្រងរបស់យើង ទោះជាពេលវេលាបានកន្លងហួសទៅយ៉ាងណាក៏ដោយ ពួកយើងនៅអាចលួងលោមខ្លួនឯងបានតាមរយៈការមើលរូបថតរបស់ខ្លួនឯង។
ពេលដែលយើងចាប់ផ្តើមមើលរូបថតចាស់ៗរបស់ខ្លួន ឃើញរូបថតដែលមានពណ៌លឿងស្លេកទាំងនោះសុទ្ធតែបាននាំឲ្យយើងនឹកឃើញដល់អតីតកាលដ៏ស្រស់បំព្រងនាឆ្នាំនោះ។
រូបថតបានរក្សាទុកនូវពេលវេលាយុវវ័យដ៏ល្អផូរផង់របស់មនុស្សគ្រប់គ្នា តែប្រសិនបើយើងមិនពេញចិត្តនឹងរូបថតនេះទេ យើងអាចថតម្តងទៀតបាន តែឆាកជីវិតមនុស្សមិនដូចគ្នាឡើយ។
មនុស្សគ្រប់រូបមួយជីវិតនេះសុទ្ធតែមានពេលវេលាយុវវ័យដ៏ស្រស់បំព្រងសម្រាប់ខ្លួនឯង ហើយនៅក្នុងយុវភាពនោះមានបង្កប់នូវ ភាពល្វីងជូរចត់ ផ្អែមល្ហែមជាច្រើន។
ពួកយើងគួរតែក្តោបក្តាប់ឲ្យបានល្អពីពេលវេលាយុវវ័យរបស់ខ្លួន បែបនេះពេលដែលយើងចាស់ទៅ នឹកឃើញមកវិញនូវរឿងអតីតកាលក៏មិនអាចធ្វើឲ្យយើងស្តាយក្រាយដែរ។
ដូច្នេះ យើងគួរតែឆ្លៀតពេលដែលខ្លួនឯងនៅយុវវ័យធ្វើរឿងដែលខ្លួនចង់ធ្វើ ក្លាហានទៅដេញតាមក្តីស្រម៉ៃ ទោះបីជាយើងបរាជ័យក៏ពិតមែន នោះក៏ជាពេលវេលាដ៏ស្រស់បំព្រងដែលយើងធ្លាប់ឆ្លងកាត់ដែរ។
ឆាកជីវិតរបស់យើងគឺជាដានស្នាមជើងដែលយើងបានបង្កើតចេញមកដោយខ្លួនឯង ជំហាននីមួយៗសុទ្ធតែវេចខ្ចប់នូវការចងចាំជាច្រើន។ មានតែការចេះស្តាយស្រណោះពេលវេលា ខិតខំទៅធ្វើរឿងដែលខ្លួនពេញចិត្ត នោះឆាកជីវិតរបស់យើងទើបអាចប្រែទៅជាស្រស់ត្រកាល ចិត្តក៏អាចទទួលបានអារម្មណ៍រីករាយ។
យុវវ័យប្រៀបដូចជាសៀវភៅមួយក្បាលដែលបើកហើយមិនអាចបិទជិតវិញឡើយ មនុស្សគ្រប់គ្នាអាចជួបប្រទះវាបានតែមួយដងប៉ុណ្ណោះក្នុងមួយជីវិត ឲ្យតែបានបោះជំហានទៅហើយមិនអាចត្រឡប់វិញបានឡើយ ដូច្នេះមានតែក្តោបក្តាប់ពេលវេលាយុវវ័យខ្លួនឯងឲ្យបានល្អ ទោះជានៅក្នុងពេលវេលាយុវវ័យមានទុក្ខលំបាក មានការទទួលរងរបួសក៏ដោយ នោះថ្ងៃក្រោយពេលដែលនឹករឭកឡើងវិញក៏មិនស្តាយក្រោយដែរ ពីព្រោះពេលនោះពួកយើងបានខិតខំប្រឹងប្រែង និងលះបង់ណាស់ទៅហើយ៕
រៀបរាងដោយ: Yanyi / ប្រភព ៖ https://joicstan.com/
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក