ទាក់ទងគ្នាកាន់តែយូរ អារម្មណ៍កាន់តែប្រួលប្រែ ហេតុអ្វីគេលែងដូចមុន?

ពេលដែលអ្នកស្រលាញ់មនុស្សម្នាក់ គឺបានយកក្តីសង្ឃឹមយ៉ាងខ្ពស់ដាក់លើខ្លួនគេ។ តែជាក់ស្តែងគឺមិនដូចជាអ្វីដែលយើងបានគិតនោះឡើយ អាចនឹងនៅក្នុងរឿងមនោសញ្ចេតនាជួបនឹងភាពនឿយហត់ អស់សង្ឃឹម ទទួលបានហើយខ្លាចបាត់បង់ទៅវិញ។

ដូច្នេះសុភាពនារីជាច្រើនតែងយល់ថា ក្រោយពីស្រលាញ់គ្នាមួយរយៈហើយ គេហាក់ដូចជាប្រែប្រួលលែងទន់ភ្លន់ដូចមុន ក៏លែងយកចិត្តទុកដាក់ដូចមុនដែរ ចំពោះការឆ្លើយតបសារក៏មិនលឿនដូចមុន គេរវល់ទុកអ្នកចោលទៀតហើយ ខលទៅគេប៉ុន្មានដងហើយនៅតែមិនលើក ពេលដើរផ្សារ ឃើញស្រីស្អាតមិនបាន។

8ee5a71b34cb07236de7a10301c60810

នៅក្នុងកែវភ្នែករបស់មនុស្សស្រី អាកប្បកិរិយាទាំងនេះគឺជាសក្ខីតាងដែលបញ្ជាក់ថាមនុស្សប្រុសលែងស្រលាញ់យើងហើយ។ តែតាមពិតទៅ ទាំងនេះគឺជារឿងតូចតាចដែលនៅក្នុងជីវភាពរស់នៅតែប៉ុណ្ណោះ ក៏មិនមែនជាការស្រលាញ់មិនស្រលាញ់អីនោះដែរ ហើយវាជាភាពខុសគ្នានៃរបៀបការគិតរវាងមនុស្សស្រី និងមនុស្សប្រុសតែប៉ុណ្ណោះ។

ពេលដែលប្រឈមមុខនឹងមនោសញ្ចេតនា មនុស្សប្រុស និងមនុស្សស្រីមានលក្ខណៈខុសគ្នា។ ភាគច្រើនមនុស្សប្រុសទើបតែស្រលាញ់គ្នាមានភាពល្អូកល្អើន ក្រោយពីស្រលាញ់គ្នាយូរបន្តិចប្រែទៅជាធម្មតាវិញ ចំណែកឯមនុស្សស្រី ពេលគេតាមស្រលាញ់ដំបូងរាងសោះអង្គើយ ពេលដែលស្រលាញ់គ្នាយូរទៅគឺយកចិត្តទុកដាក់ជាមួយគេកាន់តែច្រើនឡើងៗ។

9de36b68e9bc7c1fb418e73b7c2e0f56

មនុស្សប្រុសពេលដែលទើបតែស្រលាញ់យើងគឺយកចិត្តទុកដាក់នឹងយើងខ្លាំងណាស់ បន្ទាប់ពីស្រលាញ់គ្នាស្គាល់ចិត្តថ្លើមគ្នាយូរទៅគឺប្រែទៅរកសភាពធម្មតាវិញ ចំណែកឯមនុស្សស្រី ពេលស្រលាញ់គ្នាដំបូងគឺរាងសោះអង្គើយមិនខ្វាយខ្វល់ តែក្រោយមកកាន់តែស្រលាញ់គេខ្លាំងទៅៗ។

និយាយតាមត្រង់ចុះ មិនមែនមនុស្សប្រុសគេប្រែចិត្តនោះទេ ភាគច្រើនពួកគេ គ្រាន់តែ “វិលត្រលប់ទៅរកសភាពរបស់គេកាលពីមុនតែប៉ុណ្ណោះ”។ ពេលដែលមនុស្សប្រុសតាមស្រលាញ់អ្នក​ គ្រាន់តែគេ “បញ្ចេញសកម្មភាព និងទឹកចិត្តច្រើនជាងពេលធម្មតានោះទេ”។ បន្ទាប់ពីតាមស្រលាញ់អ្នកបានហើយ ពួកគេគ្រាន់តែវិលត្រលប់ទៅ “អត្តចរិតធម្មតារបស់គេវិញទេ”

45e7a7cd022e1621d3501800f2c0d214

ពេលដែលអ្នកកាន់តែខ្លាចបាត់បង់របស់អ្វីមួយ រឿងនោះប្រាកដជាអាចកើតមានឡើង។ អ្នកកាន់តែគិតអ្វីអវិជ្ជមាន អ្នកកាន់តែបារម្ភ អ្នកកាន់តែគិតច្រើន នោះស្នេហារបស់អ្នក គឺកាន់តែអាចឆ្ពោះទៅរកចំណុចវីវរជាមិនខាន។

បើអ្នកខ្លាចចុះខ្លាចឡើង គឺរឿងនោះនឹងអាចជាកើតឡើងជាមិនខាន។ ដូច្នេះរៀនចេះទៅព្រលែងដៃខ្លះ បើជារបស់អ្នក អ្នកដទៃមិនអាចដណ្តើមបានឡើយ បើមិនមែនជារបស់អ្នកទេ ទោះជាខំលាក់ទុកក៏នៅតែរក្សាមិនគង់ដែរ។

អ្នកគួរតែទុកពេលវេលាខ្លះឲ្យគ្នាទៅវិញទៅមក ស្រលាញ់គេតែ៧ភាគបានហើយ ទុក៣ភាគសម្រាប់ខ្លួនឯង ផ្លាស់ប្តូរការគិត ពេលនោះចំពោះរឿងស្នេហា អ្នកនឹងមានអារម្មណ៍ថាធូរស្រាលច្រើន។

046205e2e35e2477a4e7e825a6a61721

បើអ្នកយល់ថាដៃគូររបស់យើងខ្វះនូវភាពផ្អែមល្អែមដូចពីមុន អ្នកគួរតែសាកល្បងវិធីបែបនេះ ប្រហែលជាអាចនឹងធ្វើឲ្យមនោសញ្ចេតនាអ្នកទាំងពីរអាចកើនឡើងបានមួយកម្រិត ៖

១. និយាយអំពីមូលហេតុដែលស្រលាញ់គេ

២. និយាយអំពីគំនិត និងទង្វើចំពោះបញ្ហាស្នេហា

៣. ចែករំលែកអំពីចំណង់ចំណូលចិត្ត និងរឿងដែលខ្លួនមានចំណាប់អារម្មណ៍

៤.រំឭកដល់រឿងដែលបានធ្វើជាមួយគ្នាពីកន្លងមក

៥.និយាយអំពីស្ថានភាពការរស់នៅក្នុងពេលបច្ចុប្បន្ន

៦.សរសើរដៃគូខ្លួនឲ្យបានច្រើន

៧.រៀបគម្រោងអនាគតជាមួយនឹងគ្នា។

383537320da83f1349ed7f73e9124483

មនុស្សពីរនាក់ស្គាល់គ្នាកាន់តែច្បាស់ ទើបដឹងថាសក្តិសម ឬក៏អត់? ស្គាល់ពីគ្នាដោយសន្សឹមៗ ឆ្លងកាត់ដំណើរផ្លូវជាមួយគ្នា ទើបរឹតតែអាចចូលទៅក្នុងពិភពរបស់អ្នកម្ខាងទៀតបាន នឹងដើម្បីរក្សាគុណតម្លៃមនោសញ្ចេតនាមួយនេះ។

តាមពិតទៅស្នេហាដែលយូរអង្វែងនោះ គឺអ្នកទាំងពីរអាចឈានទៅរកភាពរីកចម្រើនជាមួយគ្នា ញុំាងឲ្យខ្លួនឯងកាន់តែពូកែ បន្ទាប់មកចាប់អារម្មណ៍អំពីចំណុចរីកចម្រើនរបស់ដៃគូ មនោសញ្ចេតនាបែបនេះអាចកាន់តែផ្អែមល្អែមឡើងៗ៕

C4dbd6fcac9006649b1717e903162df6

ប្រភព ៖ petsjiayuan.com

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក