កុំព្រោះតែការខុសឆ្គងបន្តិចបន្តួច បែរជាបំភ្លេចនូវរាល់អំពើល្អរបស់គេ!

ធ្វើជាមនុស្សម្នាក់ដែលស្ថិតនៅក្នុងការដោះស្រាយបញ្ហា ខ្ញុំតែងតែក្រើនរំឭកខ្លួនឯងថា “ កុំព្រោះតែភាពខុសឆ្គងរបស់គេបន្តិចបន្តួច ហើយភ្លេចរាល់អំពើល្អរបស់គេឱ្យសោះ”។

ចំពោះសាច់ញាតិ មិត្តភក្តិ មិត្តរួមការងារសុទ្ធតែដូចគ្នា ពីព្រោះខ្ញុំយល់យ៉ាងច្បាស់ថា ការលះបង់របស់គេមិនអាចគ្មានហេតុផលនោះឡើយ។

មនុស្សដែលព្យាយាមរម្ងាស់ស៊ុបឱ្យអ្នកជារៀងរាល់ថ្ងៃ ប្រាកដជាយកចិត្តទុកដល់សុខភាពអ្នក ។ បើមានថ្ងៃមួយស៊ុបនោះមានរសជាតិប្រៃ អ្នកអាចនិយាយដូច្នេះថា "អូនសម្លាញ់ ចម្អិនស៊ុបថ្ងៃស្អែកសូមឱ្យសាបបន្តិច? តែមិនគួរនិយាយថា ៖ ថី? គ្រាន់តែស៊ុប១ចានក៏ធ្វើមិនឆ្ងាញ់ដែរ?

195193cef2e0be23d7a15c6db25ea9d3

មិត្តរួមការងារដែលជូនអ្នកចេញចូលធ្វើការរាល់ថ្ងៃ ប្រាកដជាចាត់ទុកអ្នកជាមិត្ភភក្តិហើយ មិនមែនព្រោះតែស្របផ្លូវនោះទេ។ បើថ្ងៃណាមួយគេមិនអាចជូនអ្នកបាន អ្នកអាចរកមធ្យោបាយផ្សេងទៀត តែមិនគួរស្តីបន្ទោសគេថា "ហេតុអ្វីថ្ងៃនេះឯងមិនមកដឹកខ្ញុំអ៊ីចឹង"។

អំពើល្អរបស់គេនិយាយចំពោះអ្នកប្រៀបដូចជាស្ករ១គ្រាប់ ញុំាហើយក៏អស់ទៅ តែគួរតែចងចាំភាពផ្អែម ខណៈពេលដែលស្ករនៅក្នុងមាត់របស់យើង។ បើមានថ្ងៃមួយគេបានធ្វើខុស ប្រហែលជារសជាតិនោះអាចនឹងប្រែប្រួល តែវាមិនអាចដូចជាស្លាកស្នាមបន្សល់នៅលើខ្លួនអ្នកឡើយ។

268735462f698b5128699b27f305c8f5

“នៅក្នុងលោកយើងនេះ ដើមឡើយគឺគ្មានអ្វីដែលហៅថាមើលតាមហេតុផលគឺត្រូវតែធ្វើបែបនេះឡើយ។ រាល់ការយកចិត្តទុកដាក់ និងភាពស្មោះត្រង់ សុទ្ធតែចេញពីបំណងល្អ និងក្តីស្រលាញ់ដ៏ក្រាស់ក្រែលទាំងអស់”។

នៅក្នុងពិភពលោកនេះ ក្រៅពីឪពុកម្តាយបង្កើត គ្មានអ្នកណាអាចឱបក្រសោប ត្រាប្រណីយើងគ្រប់លក្ខខណ្ឌនោះឡើយ ក៏គ្មានអ្នកល្អ និងលះបង់ចំពោះអ្នកគ្រប់លក្ខខណ្ឌនោះដែរ។

ដូចគ្នានេះដែរ បើអ្នកបានជួបមនុស្សដែលមើលមិនឃើញពីភាពល្អរបស់អ្នក គ្រាន់តែជាមនុស្សដែលចេះតែចាប់កំហុសរបស់អ្នកប៉ុណ្ណោះ អ្វីដែលអាចធ្វើបានគឺគ្រាន់តែចាកចេញឱ្យឆ្ងាយពីគេទៅបានហើយ។

C73f09969327b47e1e9ee44f94f4e647

កុំធ្វើជាមនុស្សដែលធ្វើឱ្យបាត់បង់គេនៅថ្ងៃក្រោយ ហើយដល់ពេលនឹកឃើញក៏ហួសពេលឱ្យសោះ។ ពិភពលោកនេះដ្បិតតែធំមែន តែមនុស្សល្អមានមិនច្រើនទេ។ គិតពីភាពល្អរបស់គេឱ្យច្រើន ដូចជាភាពកក់ក្តៅ និងក្តីស្រលាញ់ដែលគេបានផ្តល់ឱ្យអ្នក ពេលនោះពេលវេលាដ៏ភ្លឺថ្លានឹងមានច្រើនជាងពេលងងឹត។

ប្រសិនបើមនុស្សម្នាក់អាចព្រោះតែអំពើល្អរបស់អ្នកតែបន្តិចបន្តួច ហើយអធ្យាស្រ័យរាល់កំហុសឆ្គងរបស់អ្នកទាំងឡាយ ដាច់ខាតត្រូវចេះស្តាយស្រណេះ ព្រោះគ្មានអ្វីផ្សេងទេ គឺដោយសារតែគេស្រលាញ់អ្នកពេក៕

E7aa1abe5de5f1240a420862cb2e526e

ប្រែសម្រួល ៖ Mythical Bird / ក្នុងស្រុក