Passion ជាផ្លែឈើដែលដុះនៅតំបន់ត្រូពិច វាជារុក្ខជាតិវល្លិ។ Passion ត្រូវបានប្រជាជនយើងដាំដុះជាច្រើននៅតំបន់ខ្ពង់រាប និងតំបន់ភ្នំ។
នៅក្នុងផ្លែរបស់វាផ្ទុកទៅដោយគ្រាប់តូចៗ ដោយគេច្រើនបរិភោគស្រស់ ឬធ្វើជាទឹកក្រឡុក ឬអាចដាក់ជាមួយសូដា ជាទូទៅគេទុកវាគ្រាន់តែជាផ្លែឈើ តែមិនបានដឹងអំពីប្រយោជន៍ផ្នែកសុខភាពដែលផ្តល់ដោយផ្លែមួយនេះឡើយ។
Passion មួយផ្លែផ្ទុកទៅដោយ វីតាមីន A C D វីតាមីន B6 ម៉ាញ៉េស្យូម កាល់ស្យូម និងជាតិសរសៃជា ច្រើន។
1. ជំនួយដល់ដំណើរការអាំងស៊ុយលីន
សារធាតុក្នុងគ្រាប់របស់ passion ជួយដល់ដំណើរការអាំងស៊ុយលីននៅក្នុងខ្លួនយើង។ ដំណើរការអាំងស៊ុយលីនបានល្អ វាជួយបង្ការពីជំងឺផ្សេងៗជាច្រើន ជាពិសេសជំងឺទឹកនោមផ្អែម ហើយសារធាតុ Picetannol ដែលមាននៅក្នុង passion វាបង្កើនសមត្ថភាពមេតាប៉ូលីសផងដែរ។
2. កាត់បន្ថយភាពស្ត្រេស
ម៉ាញ៉េស្យូមដែលផ្ទុកក្នុង Passion ជាសារធាតុសំខាន់ដើម្បីចូលរួមកាត់បន្ថយភាពស្រ្តេស និងថប់អារម្មណ៍។ ម៉ាញេស្យូមនេះផងដែរ មានការសិក្សាមួយចំនួនបានបង្ហាញថា វាក៏ជួយដល់ការគ្រប់គ្រងនៅកម្រិតថប់អារម្មណ៍បានផងដែរ។
3. សម្បូរទៅដោយ ជាតិសរសៃ (Fiber)
នៅក្នុង passion សម្បូរទៅដោយ ជាតិសរសៃ ដែលជាតិសរសៃនេះវាជួយដល់សុខភាពប្រព័ន្ធរំលាយអាហារជាពិសេសពោះវៀនតូច។ មានការសិក្សាមួយបានបង្ហាញថា ជាតិសរសៃនេះ វាក៏ជួយកាត់បន្ថយ Cholesterol បាន និងជួយដល់សុខភាពបេះដូងបានផងដែរ។
4. បង្កើនប្រព័ន្ធការពាររាងកាយ
វីតាមីន C ដែលស្តុកទុកក្នុង passion វាជួយដល់ប្រព័ន្ធការពាររាងកាយឱ្យរឹងមាំ។ វីតាមីន C នេះផងដែរ វាក៏ជំនួយដល់ការស្រូបយកជាតិដែកជាជាតិសំខាន់មាននៅក្នុងឈាមរបស់យើង ពីអាហារយ៉ាងប្រសើរផងដែរ៕
ប្រភព ៖ បរទេស / ប្រែសម្រួល ៖ Mythical Bird
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក