នារីម្នាក់នេះដែលពេទ្យធ្មេញ គឺមានអាយុ ៥០ឆ្នាំហើយ គាត់គឺជាជនជាតិកូរ៉េខាងត្បូង តែមើលទៅរូបរាងកាយរបស់គាត់គឺមានសម្រស់មិនចាញ់នារីវ័យ២០ឆ្នាំឡើយ។ រូបរាយកាយរបស់គាត់គឺមិនមានភាពចាស់ជ្រិញជ្រួញឡើយ គាត់បានធ្វើឱ្យមានការភ្ញាក់ផ្អើលពេញអ៊ិនធឺណេតជាមួយនឹងភាពស្រស់ស្អាតឥតខ្ចោះរបស់គាត់។ សម្លឹងមើលរូបភាពរបស់គាត់ហើយ អ្នកនឹងមិនជឿថាគាត់មានអាយុ ៥០ឆ្នាំទេព្រោះមើលទៅហាក់ដូចជាមានអាយុមិនលើសពី ២៥ឆ្នាំទេ។
Lee Su Jin ពេទ្យធ្មេញមានអាយុ ៥០ឆ្នាំប៉ុន្តែមើលរូបរាយកាយរបស់គាត់ហាក់ដូចក្មេងជាងវ័យពាក់កណ្តាល។ Lee Su Jin កើតនៅឆ្នាំ១៩៦៩ បានធ្វើជាពេទ្យធ្មេញអស់រយៈពេល១៦ឆ្នាំមកហើយ។ ដោយសារតែសមត្ថភាព និងមានភាពមិនចាស់សោះ បានធ្វើឲ្យគាត់ល្បីល្បាញយ៉ាងខ្លាំងនៅលើ Instagram ជាមួយអ្នកគាំទ្រ 116K។
គាត់ចាប់ផ្តើមល្បីល្បាញបន្ទាប់ពីបានចូលក្នុងកម្មវិធីទូរទស្សន៍មួយរបស់កូរ៉េខាងត្បូង។ ពេលនោះហើយដែលមនុស្សជាច្រើនបានស្គាល់គាត់ និងភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសម្រស់ដ៏ល្អឥតខ្ចោះរបស់គាត់ គឺក្មេងជាងវ័យពាក់កណ្តាល។
Lee Su Jin ដែលជាពេទ្យធ្មេញអាយុ ៥០ឆ្នាំ ចូលចិត្តថតរូបខ្លួនឯងហើយបង្ហោះរូបភាពតាមអ៊ីនធឺណិត។ ដោយសារតែចូលចិត្តថតរូបខ្លួនឯងហើយបង្ហោះរូបភាពតាមអ៊ីនធឺណិត បានធ្វើឲ្យកូនស្រីរបស់គាត់សប្បាយចិត្ត។
ភាពស្រស់ស្អាតឥតខ្ចោះ និងភាពមិនចាស់របស់គាត់ ធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើល និងមានមនុស្សមួយចំនួនជឿថាគាត់បានវះកាត់កែសម្ផស្ស ដើម្បីទទួលបានសម្រស់បែបនេះ។ ប៉ុន្តែយើងក៏មិនអាចបដិសេធការពិតដែលថានាងស្អាតឥតខ្ចោះ និងមានរូបរាងដ៏អស្ចារ្យ។