តើអ្នកធ្លាប់ស្រមៃថានឹងញ៉ាំអាហារពេលល្ងាចនៅក្នុងសមុទ្រទេ? តែវាហាក់ដូចជាមិនអាចទៅរួចទេមែនទេ? តែឥឡូវនេះភោជនីយដ្ឋានក្រោមទឹកសមុទ្រដំបូងគេនៅន័រវ៉េចាប់ផ្តើមដំណើរការ។ ភោជនីយដ្ឋានរបស់ក្រុមហ៊ុនន័រវេសនៅភូមិដាច់ស្រយាល Baly អាចទទួលភ្ញៀវ 100នាក់ក្នុងមួយពេល។
មើលទៅហាក់ដូចជារំភើបរីករាយក្នុងការមកទស្សនាកន្លែងមិនគួរឱ្យជឿនេះនៅន័រវែស នៅថ្ងៃបើកសម្ភោធភោជនីយដ្ឋានមានមនុស្សជិត 7ពាន់នាក់បានកក់តុសំរាប់អាហារពេលល្ងាច។
វាភោជនីយដ្ឋានអាហារក្រោមសមុទ្រដ៏ធំបំផុតរបស់ពិភពលោក ត្រូវបានរចនាឡើងនៅលើឆ្នេរសមុទ្រភាគខាងជើងប្រទេស។ ភោជនីយដ្ឋានដែលមានប្រវែង 110ហ្វីត មានរាងដូចកែវយឹតដ៏ធំ។
ប្រវែងរបស់វាគឺ 40ម៉ែត្រដោយផ្នែកខាងក្រោយមានជម្រៅ 5ម៉ែត្រពីកម្រិតទឹកសមុទ្រ។ ជញ្ជាំងរបស់ភោជនីយដ្ឋាននេះត្រូវបានធ្វើឡើងពីកញ្ចក់។ ប្រជាជនដែលមកទីនេះអាចមើលឃើញសត្វសមុទ្រ និងរីករាយជាមួយអាហារពេលល្ងាច។
ប្រសិនបើអ្នកមានគម្រោងទៅលេងភោជនីយដ្ឋាននេះ អ្នកនឹងត្រូវចំណាយប្រហែល ១៥០.០០០ ដុល្លារអាមេរិកសម្រាប់ការស្នាក់នៅបួនយប់។