ស្នេហាពិត គឺស្ថិតនៅលើមនុស្សពីរនាក់ ដែលនៅក្បែរ ថែរក្សាគ្នា ... អាចផ្ដល់ក្ដីសុខ និងសុភមង្គលឱ្យគ្នា ... មានការងារ មុខរបរអាចផ្គត់ផ្គង់ ផ្ចង់ផ្ដើមគ្នា ទោះស្នេហានោះ ខុសវ័យ ខុសឋានៈ ឬជាភេទដូចគ្នានោះឡើយ សំខាន់ ឱ្យតែអ្នកទាំងពីរនាក់នោះ អាចទទួលយករវាងគ្នា និងគ្នាបាន មិនមែនអ្នកខាងក្រៅឯណា មករកចិញ្ចឹម និងលំបាកវេទនាជាមួយយើងទេ។
កុំនិយាយថា ស្រឡាញ់ភេទដូចគ្នា គ្មានអនាគត បានអ្នកណាមើលអ្នកណា ពេលលំបាកវេទនា ជាភេទទន់ជ្រាយ មិនអាចមានកូន អូខេ! សម័យនេះ មិនពិបាកឡើយបើចង់បានកូន តែសំខាន់ ចង់និយាយថា ពេលខ្លះ មនុស្សប្រុស មានត្រឹមរូបរាងជាប្រុសតែប៉ុណ្ណេាះ តែធាតុពិត មិនអាចមើលថែ មិនអាចផ្ដល់គ្រប់យ៉ាង ឱ្យមនុស្សស្រីម្នាក់បានផង នេះឬអនាគត អនាគតមនុស្សស្រីខ្លះ ត្រូវវិនាស ធ្លាក់ជ្រោះអវចី ព្រោះតែមនុស្សប្រុសនោះផង។ កុំគិតថា ការរស់នៅជាមួយមនុស្សប្រុស ជាអនាគតព្រោះតែអាចមានកូន វាមិនអាចទេ ព្រោះមនុស្សប្រុសភាគច្រើនគឺ ដូចធ្លាក់នរកទាំងរស់ ព្រោះតែមនុស្សប្រុសនេះហើយ។
សូមឱ្យតម្លៃដល់ក្ដីស្រឡាញ់ គោរពមនុស្សដូចគ្នា មនុស្សម្នាក់ៗ មានសិទ្ធជ្រើសរើស មានសិទ្ធសម្រេចចិត្ត ជាជិវិតគេ ការសម្រេចចិត្តគេ ការចង់បានគេ សំខាន់ គេមិនបានទៅធ្វើបាប ឬបំផ្លាញអ្នកណា៕
ក្នុងស្រុកសូមរក្សាសិទ្ធ