SpaceX មានគំរោងដឹកអ្នកដំណើរដោយរ៉ុកែត ឆ្លងកាន់មហាសមុទ្រអាតាល្លង់តិច ដោយចំណាយពេលត្រឹមតែ ៣០នាទីប៉ុណ្ណោះ

ក្រុមហ៊ុនវិនិយោគមួយបានឱ្យយោបល់ថា ការហោះហើរផ្លូវឆ្ងាយដោយរ៉ុកកែត អាចដឹកជញ្ជូនអ្នកដំណើរ ជំនួសយន្តហោះនៅលើផែនដីគួរតែធ្វើបាន។

ដំណើរពីទីក្រុងឡុង ទៅទីក្រុង ញូវយ៉ក គឺចំណាយពេលត្រឹមតែ 29នាទី និងតិចជាងមួយម៉ោងទៅទីក្រុងស៊ីដនី ដោយ រ៉ុកកែតSpaceX Starship របស់ Elon Musk។

ក្រុមហ៊ុនស្វីស UBS បានព្យាករណ៍ថាទីផ្សារនៃការធ្វើដំណើរដោយរ៉ុកកែត ពីចំណុចទៅចំណុចនឹងមានតម្លៃ 15ពាន់លានផោន (19,7 ពាន់លានដុល្លារ) ក្នុងមួយឆ្នាំនៅត្រឹមឆ្នាំ 2030។

ក្រុមហ៊ុននេះក៏បានអះអាងថាឧស្សាហកម្មទេសចរណ៍នឹងមានតម្លៃ 2,3ពាន់លានផោន (3 ពាន់លានដុល្លារ) នៅត្រឹមឆ្នាំ 2030។

ក្រុមអ្នកជំនាញការហិរញ្ញវត្ថុបាននិយាយថាអនាគតនៃការធ្វើដំណើរតាមផ្លូវអាកាស នៅលើផែនដីដោយរ៉ុក្កែតចូលទៅក្នុងបរិយាកាសខាងលើ មុនពេលត្រឡប់ទៅផែនដីវិញ។

ការធ្វើដំណើរប្រកបដោយល្បឿនលឿនបែបនេះតាមរយៈលំហអាកាស គឺជាទីផ្សារដែលមានប្រាក់ចំណេញយ៉ាងច្រើន សម្រាប់ក្រុមហ៊ុននានា ដូចជាក្រុមហ៊ុន SpaceX និង Virgin Galactic ដែលកំពុងប្រកួតប្រជែងគ្នា។

9376348 6683619 Starship_previously_known_as_BFR_Big_Falcon_Rocket_or_the_Big_F_ A 2_1551198413302

លោក Jarrod Castle និងលោក Myles Walton អ្នកវិភាគប្រចាំក្រុមហ៊ុន UBS បានថ្លែងថា: «ទោះបីជាមានអ្នកខ្លះអាចមើលឃើញសក្តានុពលក្នុងការប្រើប្រាស់ទីកន្លែងដើម្បីបម្រើដល់ការធ្វើដំណើរផ្លូវហោះហើរចំណាយឆ្ងាយ ដែលជាការប្រឌិតវិទ្យាសាស្រ្តយើងគិតថាមានទីផ្សារធំ»។

«ខណៈពេលដែលវិស័យទេសចរណ៍អវកាស នៅតែស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ យើងគិតថានៅពេលដែលបច្ចេកវិទ្យាត្រូវបានបង្ហាញ ហើយការចំណាយធ្លាក់ចុះដោយសារបច្ចេកវិជ្ជា និងការប្រកួតប្រជែងទេសចរណ៍អវកាសនឹងក្លាយទៅជារឿងសំខាន់»។

សម្រាប់ការហោះហើរប្រវែងឆ្ងាយ ដូចជាពីទីក្រុងឡុងដ៍ ទៅទីក្រុងស៊ីដនី ដែលបច្ចុប្បន្នប្រើពេល 23ម៉ោងគ្រាប់ដោយយន្តហោះធម្មតា ប៉ុន្តែបើធ្វើដំណើរដោយរ៉ុកកែត អាចចំណាយពេលតិចជាងមួយម៉ោង។

លោកនិយាយបន្តថាទេសចរណ៍អវកាសទៅកាន់ភពអង្គារ និងភពដទៃទៀតនឹងក្លាយជាការពិត ដោយមានសណ្ឋាគារនានា ដែលបានចុះហត្ថលេខាដើម្បីបង្កើតទីធ្លាខាងក្នុងស្ថានីយ៍អវកាស។

8401688 6822511 In_January_the_company_revealed_images_of_its_fully_assembled_St A 12_1552924053775

ក្រុមអ្នកវិភាគបានព្យាករណ៍ថាឧស្សាហកម្មអវកាសធំទូលាយ ដែលបច្ចុប្បន្នមានតម្លៃប្រហែល 300ពាន់លានផោន (400ពាន់លានដុល្លារ) នាពេលបច្ចុប្បន្ននឹងកើនឡើងដល់ 610ពាន់លានផោន (805ពាន់លានដុល្លារ) នៅត្រឹមឆ្នាំ 2030។