ប្រទេសចិន ៖ ក្មេងស្រីម្នាក់មានឈ្មោះថា Wenhui មានអាយុ ១១ឆ្នាំ នាងបានរងរបួសជាទម្ងន់ ក្នុងខណៈពេលដែលនាងកំពុងតែលេងជាមួយប្អូនប្រុសរបស់នាង។ នាងបានបោកក្បាលទៅនឹងឥដ្ឋ ដែលបណ្ដាលឱ្យប៉ះពាល់ដល់ខួរក្បាល។
ជាមួយនឹងអាការៈនេះដែររឹតតែគួរឱ្យសោកសង្រេងនោះគឺ នាងពុំមានឪពុកម្ដាយនៅមើលថែ យកចិត្តទុកដាក់ឡើយ នាងមានតែប្អូនប្រុសម្នាក់ ដែលមានអាយុ៧ឆ្នាំ ឈ្មោះថា Wenjing ជាអ្នករ៉ប់រងមើលថែទាំបងស្រីដោយខ្លួនគេផ្ទាល់។
ប៉ុន្តែក្នុងពេលបច្ចុប្បន្នេះន Wenhui និង Wenjing រស់នៅជាមួយសាច់ញាតិរបស់ពួកគេ ហើយពួកគេអាចរស់នៅបានតាមរយៈប្រាក់ឧបត្ថម្ភប្រចាំខែតិចតួច។
ទោះបីជាយ៉ាងណាក៏ដោយ Wenhui នៅមិនទាន់អាចទទួលបានការវះកាត់ឡើយ ព្រោះពួកគេក្រីក្រណាស់មិនមានលទ្ធភាពបង់ថ្លៃមន្ទីរពេទ្យនោះទេ។
រឿងរ៉ាវនៃបងប្អូនដែលពេញដោយក្ដីស្រឡាញ់ កំពុងទែធ្វើឱ្យអ្នកលេងក្នុងបណ្ដាញអ៊ីនធើណេត ចាប់អារម្មណ៍ និងអាណិតអាសូរបងប្អូនទាំងពីរនាក់យ៉ាងខ្លាំង។
យើងសង្ឃឹមថាមនុស្សជាច្រើននឹងជួយបងប្អូនក្រីក្រទាំងពីរនាក់នេះ ហើយយើងសង្ឃឹមថា Wenhui និង Wenjing បន្តស្រឡាញ់ និងថែរក្សាគ្នារហូតដល់ដង្ហើមចុងក្រោយរបស់ពួកគេ។
ប្រែសម្រួល ៖ ក្នុងស្រុក