មិនមែនដំបូង ប៉ុន្តែ OPPO Find N2 Flip ជាស្មាតហ្វូនអេក្រង់បត់ដែលមានអេក្រង់ខាងក្រៅធំបំផុត! មកដល់ឆាប់ៗនេះហើយ

ស្មាតហ្វូនអេក្រង់បត់កំពុងក្លាយជាប្រធានបទដ៏ពេញនិយមខ្លាំងក្នុងពេលបច្ចុប្បន្ន ទើបជម្រុញឲ្យក្រុមហ៊ុនស្មាតហ្វូនធំៗងាកមកប្រកួតប្រជែងលើទីផ្សារ និងដណ្តើមយកទឹកចិត្ត ការស្រលាញ់ពីសំណាក់អ្នកប្រើប្រាស់នៅជុំវិញពិភពលោក។

1

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះឃើញថា ក្រុមហ៊ុនមួយចំនួនដែលផលិតស្មាតហ្វូនបត់បានខិតខំជាបន្តបន្ទាប់ពីមួយជំនាន់ទៅមួយជំនាន់ ប៉ុន្តែឥឡូវនេះវាបែរជាទទួលរងសម្ពាធទៅវិញដោយសារឃើញថាមានអ្នកចំណូលថ្មីគឺ Find N2 Flip ជាស្មាតហ្វូនអេក្រង់បត់ដំបូងរបស់ OPPO ដែលនេះអាចនិយាយបានថា ទោះបីជាវាមកក្រោយគេបន្តិចមែន ប៉ុន្តែចំពោះសមត្ថភាព លក្ខណៈសម្បត្តិ ជាពិសេសអេក្រង់ខាងក្រៅឬហៅថា Cover Screen គឺមានភាពអស្ចារ្យជាងគេតែម្តងដែលនាំឲ្យស្មាតហ្វូនអេក្រង់បត់មួយចំនួនកំពុងភ័យខ្លួន និងប្រឈមមុខខ្លាំងជាមួយដៃគូប្រកួតប្រជែង។

3

យ៉ាងណាមិញ បើក្រឡេកទៅមើល Facebook page របស់ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជាក៏បានត្រៀមបញ្ចេញ ព័ត៌មានទាក់ទងនឹងស្មាតហ្វូនបត់ Find N2 Flip ដែលនេះពិតជារំភើបខ្លាំងណាស់ ទីបំផុតក្តីស្រមៃក្លាយជាការពិតហើយ ក្រោយពីឃើញ OPPO បានប្រកាសថានឹងមានអ្វីដែលថ្មីក្នុងពេលឆាប់ៗនេះជាមួយនឹងស្មាតហ្វូនអេក្រង់បត់ខាងក្រៅធំជាងគេ កាន់តែស្រួលប្រើ។

2

ចំពោះ OPPO Find N2 Flip ជាស្មាតហ្វូនដែលមានអេក្រង់ខាងក្រៅធំជាងគេក្នុងចំណោមស្មាតហ្វូនបត់ទាំងអស់ ដែលអេក្រង់ខាងអេក្រង់វាមានទំហំ 3.26” ដែលផ្តល់ឲ្យអ្នកប្រើប្រាស់អាចធ្វើការបញ្ជាទៅលើមុខងារនីមួយៗនៅលើអេក្រង់នេះបានយ៉ាងរលូន។ បើតាមដឹងមានកម្មវិធី Apps ចំនួន 6 នឹងដាក់អោយប្រើប្រាស់នៅលើអេក្រង់ខាងក្រៅ (Cover screen) របស់ស្មាតហ្វូន Find N2 Flip នេះ។ កម្មវិធី Apps ទាំងនេះគឺមានដូចជា weather widget, ម៉ោង, កាមេរ៉ា, ប្រតិទិន និង earbud settings ជាដើម។ អ្វីដែលរឹតតែចាប់អារម្មណ៍ជាមួយអេក្រង់ធំខាងក្រៅនេះ គឺយើងអាចធ្វើការថតរូបយ៉ាងស្រស់ស្អាត និងផ្តល់ភាពងាយស្រួល។

8

ចំណុចពិសេសដែលគ្រប់គ្នាចង់ដឹងបន្ថែមទៀតនោះគឺនៅលើស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីនេះគឺវាបានប្រើប្រាស់នូវគន្លឹះភ្ជាប់អេក្រង់ទាំងពីរដែល OPPO បានលម្អិតបំផុត និងធ្វើតេស្តច្រើនដងដើម្បីសម្រេចប្រើប្រាស់នូវគន្លឹះអេក្រង់ដែលប្រៀបដូចជាបេះដូងរបស់ស្មាតហ្វូនបត់នេះ។ បន្ថែមពីនេះជាមួយនឹង Flexion Hinge គឺមានការឌីហ្សាញយ៉ាងរឹងមាំទោះបីជាប្រើពេលយូរឆ្នាំក៏ដោយ OPPO ផលិតមកយ៉ាងលម្អិតធ្វើឲ្យស្នាមផ្នត់នៃអេក្រង់មើលសឹងមិនឃើញតែម្តង បើធៀបជាមួយនឹងស្មាតហ្វូនអេក្រង់បត់ដទៃ។ មួយវិញទៀតស្មាតហ្វូនបត់នេះបានប្រើប្រាស់នូវទម្រង់ប្រព័ន្ធ cam system និងការប្រើ 1/4 spindle assembly ដែលអាចអនុញាតអោយគន្លឺះនេះអាចបត់ឬអង្គុយនឹងបានក្នុងទម្រង់ចន្លោះពី 45° និង 110° បានយ៉ាងល្អ។

5

សូម្បីថាមពលថ្មក៏ធំជាងគេដែរបើធៀបជាមួយស្មាតហ្វូនបត់ដទៃ ដែលអេក្រង់បត់ដទៃមានថាមពលថ្មធំបំផុតត្រឹម 4000mAh ចំណែក OPPO Find N2 Flip បំពាក់ថាមពលថ្ម 43000mAh ថែមទាំងបំពាក់បច្ចេកវិទ្យាសាកថ្មកម្លាំង 44W SUPERVOOC™ ទៀតផង។

7

ប្រាប់បន្តិចមើល តើអ្នកណាខ្លះរង់ចាំស្មាតហ្វូនបត់ជំនាន់ថ្មីនេះ? ហើយអ្នកណាខ្លះកំពុងល្ងង់ស្នេហ៍ស្មាតហ្វូនបត់នេះ? OPPO Find N2 Flip ជាអ្វីដែល OPPO នឹងបង្ហាញជូនក្នុងពេលឆាប់ៗនេះ ដូចនេះកុំភ្លេចរង់ចាំទទួលស្វាគមន៍ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី Find N2 Flip នេះផង។ សម្រាប់ព័ត៌មានលម្អិតបន្ថែមអាចចូលទៅកាន់ Facebook page របស់ OPPO៕

4

6