ការ៉ុត (Carrot)
សារធាតុសំខាន់របស់ការ៉ុត គឺបេតាការ៉ូទីន ដែលជួយទប់ទល់នឹងរ៉ាឌីកាល់សេរី និងចូលរួមជាមួយសារធាតុផ្សេងៗដែលមាននៅក្នុងការ៉ុត ដូចជា Terpenen ការ៉ុតមានប៉ូតាស្យូម និងជាតិសរសៃ។ គុណសម្បត្តិនៃការ៉ុតគឺជួយកាត់បន្ថយភាពប្រឈមនឹងជំងឺមហារីក ជំងឺបេះដូង និងជំងឺសរសៃឈាម និងជួយឲ្យប្រព័ន្ធការពាររាងកាយរឹងមាំ។
ផ្លែប៉េងប៉ោះ (Tomato)
ការទទួលទានផ្លែប៉េងប៉ោះ ត្រឹមតែមួយថ្ងៃ ១-២ផ្លែនោះ នឹងជួយអោយរាងកាយរបស់អ្នក មានថាមពល ទប់ទល់នឹងជំងឺតម្កាត់បានដូចជា ជួយព្យាបាលជំងឺលើសឈាម ប៉ូវខ្សែភ្នែក បំបាត់អាការទាស់នោម ជំនួយអញ្ចាញ និងធ្មេញ បង្ការសរសៃឈាមរឹងខ្ឡួន ព្យាបាលជំងឺរាក់ស៊ីធ្មេញ ថែមទាំងជួយបង្ការជំងឺផ្តាសាយ បានទៀតផង ។ ជាពិសេស គឺមានប្រយោជន៍ ក្នុងការជួយថែបំប៉នស្បែក អោយមានឈាមឡើងក្រហមតាមធម្មជាតិ ។
ប៉េងប៉ោះមានការ៉ូទីណយ ជាពិសេសលីកូពីនដែលជួយការពារជំងឺមហារីក។ ក្រៅពីនេះក៏មានប៉ូតាស្យូម វីតាមីន C និងសារធាតុ Queroetinដែលជាសារធាតុអង់ទីអុកស៊ីដង់។ នៅក្នុងប្រទេសដែលទទួលទានប៉េងប៉ោះបានគ្រប់គ្រាន់ ចំនួនអ្នកដែលកើតជំងឺមហារីកសួត មហារីកក្រពេញស្ថិតក្នុងកម្រិតទាប។
ផ្លែអាវ៉ូកាដូ (Avocado)
ផ្លែអាវ៉ូកាដូ (Avocado)អ្នកខ្លះហៅថា ផ្លែប៊៍រ មានកំហាប់ខ្ពស់ណាស់ ហើយជាតិខ្លាញ់ក្នុងផ្លែវា ជាខ្លាញ់ប្រភេទល្អទាំងអស់ ពិសាហើយ ជួយកាត់បន្ថយកូលេស្តេរ៉ូល បានរហ័យដូចចិត្ត បំបាត់បញ្ហាស្ទះសរសៃឈាម ។បញ្ហានេះ អ្នកជំនាញ ផ្នែកជំងឺបេះដូង នៅមណ្ឌល Wesley Medical Center ប្រទេសអូស្រ្តាលី អះអាងថា ការពិសាផ្លែអាវ៉ូកាដូ មួយថ្ងៃ១/២ផ្លែ ជាប្រចាំ អាចធ្វើអោយកូលេស្តេរ៉ូល ថយចុះ ច្រើនជាងការ ពិសាអាហារខ្លាញ់ទាបទៅទៀត។
ផ្លែត្រសក់ផ្អរ (Cucumber)
ផ្លែត្រសក់ផ្អរសម្បូរទៅដោយជីវជាតិ "A" និង "C" ជាតិកាល់ស្យូម ជាតិដែក និងប្រូតេអ៊ីនអាចកម្ចាត់កម្ដៅនៅក្នុងសួត ស្រួលបត់ជើងតូចជាពិសេសនៅក្នុងរដូវក្ដៅដែលមានអាកាសធាតុក្ដៅហួត ហែងនោះនឹងបណ្ដាលឲ្យកើតរោគឈឺបំពង់ក។ ដូច្នេះបើបានទទួលទានត្រសក់ស្រស់ៗ ក៏អាចជួយដល់ការកាត់បន្ថយការឈឺចាប់ទៀតផង។
ផ្លែម្រះ
ផ្លែម្រះធាតុត្រជាក់អាចត្រូវ បត់ជើងតូចស្រួល និងកម្ចាត់ ជាតិពុល បញ្ចុះកម្ដៅនៅក្នុងរាងកាយ។ រីឯម្សៅ ម្រះម៉ដ្ឋ (ឆុងដូចកាហ្វេ) ក៏មានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយកម្ដៅនៅក្នុងរាងកាយ ដែរ។
ផ្លែត្រប់វែង (Egg-Plant)
ផ្លែត្រប់វែងមានធាតុត្រជាក់អាចធ្វើឲ្យសម្ពាធឈាមមានតុល្យភាព ដូច្នេះត្រប់វែងនេះត្រូវនឹងអ្នកមានសម្ពាធឈាមខ្ពស់ទទួលទាន។ សម្បូរទៅដោយជីវជាតិ "P" ដែលអាចការពារមិនឲ្យសរសៃឈាមតូចឆ្មារចេញឈាម។ ដូច្នេះចំពោះមនុស្សចាស់ និង មនុស្សធាត់គួរគប្បីទទួលទានឲ្យបានច្រើន។
ផ្លែននោងជ្រុង (Zucchini)
ផ្លែននោងជ្រុងអាចធ្វើឲ្យចរន្តសរសៃឈាមចរាចរបានស្រួល កម្ចាត់ជាតិពុល និង កម្ដៅនៅក្នុងរាងកាយ។ ក្រៅពីនោះ ផ្លែននោងសម្បូរទៅដោយជីវជាតិ "B" និង "C" ។ ម្យ៉ាងទៀតវាអាចជួយដល់ការរំលាយអាហារទៀតផង។
ផ្លែម្រះ(Bitter Gourd)
ផ្លែម្រះអាចបំបាត់អាការហើម កម្ចាត់កម្ដៅ បញ្ចេញជាតិពុល និងបន្ធូរសម្ពាធឈាម។ មានជាតិសូដ្យូមក្នុងបរិមាណទាប។ ដូច្នេះវាមានផលប្រយោជន៍ក្នុងការបំបាត់ជាតិខ្លាញ់ដើម្បីសម្រក ទម្ងន់។
ផ្លែល្ពៅ (Pumkin)
ផ្លែល្ពៅមានរសជាតិផ្អែម សម្បូរទៅដោយជាតិការ៉ុតអាចធ្វើឲ្យសួតមានជាតិសើម និង បំបាត់កំហាកស្លេស្ម៍។ ម្យ៉ាងទៀតផ្លែល្ពៅក៏សម្បូរទៅដោយជាតិក្រូមីញ៉ូមជាតិនីកែល។ ដូច្នេះវាផ្ដល់ផលប្រយោជន៍ច្រើនសម្រាប់អ្នកកើតរោគទឹកនោមផ្អែម ក្នុងកម្រិតស្រាល។
បន្លែ Broccoli
បន្លែ Broccoliមានសារធាតុកាល់ស្យូម ប៉ូតាស្យូម flolate និងជាតិសរសៃ ។ បន្លែBroccoli សំបូរទៅដោយសារជាតិបំប៉ន ហើយអាចជួយទប់ស្កាត់បានរាល់ជំងឺឆ្លងសួរពូជ ក្នុងនោះមានទាំងជំងឺពាក់ព័ន្ធនឹងបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺមហារីកបានមួយចំនួនទៀតផង ។ បន្លែBroccoli ជាប្រភពសំបូរទៅដោយជីវជាតិ វីតាមីនA និងC សារធាតុអុកស៊ីតកម្ម ដែលជួយការពារកោសិការូបកាយមនុស្ស ទប់ស្កាត់បានរាល់ក្ដីអន្តរាយទាំងពួង ។
ស្ពៃអេពីណា Spinach
ស្ពៃអេពីណា Spinachមានកម្រិតវីតាមីនA និងC ព្រមទាំងFolate ដ៏ខ្ពស់។ វាក៏ជាប្រភពដ៏ល្អនៃសារជាតិ Riboflawin វីតាមីន B6 កាល់ស្យូម ដែក និងម៉ាញ៉េស្យូម។ ស្ពៃអេពីណា ជាប្រភេទបន្លែដែលជួយពង្រឹងប្រព័ន្ធការពាររូបកាយ ព្រមជាមួយការជួយធ្វើឲ្យសក់ និងស្បែករបស់អ្នកឲ្យកាន់តែមានសុខភាពល្អថែមទៀត ។
ពពួកសណ្ដែក
ពពួកសណ្ដែកដូចជា សណ្ដែកបារាំង សណ្ដែកកួរ សណ្ដែកហោឡាន់តាវ ជារុក្ខជាតិដែលមានប្រូតេអ៊ីនខ្ពស់ មានធាតុរ៉ែផ្សេងៗ ដូចជា ធាតុដែកហ្វូសហ្វ័រ ប៉ូតាស្យូម វីតាមីន B និងមានជាតិសរសៃអាហារច្រើន។ គុណសម្បត្តិនៃសណ្ដែកទាំងនោះ គឺជួយធ្វើឲ្យពោះវៀនរឹងមាំ ជួយកាត់បន្ថយកូឡេស្ដេរ៉ូល។ បើសិនជាអ្នកជំងឺបេះដូងទទួលទានសណ្ដែក មួយថ្ងៃមួយកូនចានរៀងរាល់ថ្ងៃ គឺអាចជួយការពារការកម្រើកឡើងនៃជំងឺនេះបានផងដែរ៕
ដំឡូងជ្វា (Yam)
ដំឡូងជ្វាដែលមានពណ៌លឿងដូចជាពណ៌ទឹកក្រូច ជាប្រភេទអាហារសំបូរទៅដោយសារជាតិបំប្លែងឲ្យទៅជាវីតាមីនA នៅក្នុងរូបកាយរបស់អ្នក។ អាហារប្រភេទនេះ ក៏ជួយធ្វើឲ្យជីវិតរស់នៅកាន់តែវែង ហើយជួយកាត់បន្ថយបាននូវរាល់ការប្រឈមមុខនៃជំងឺមហារីកមួយចំនួន ។
ដំឡូងជ្វាជាអាហារដ៏ប្រសើរដែលជាប្រភពនៃជាតិសរសៃ Vitamin B6 Vitamin C និងVitamin E ហ្វូឡាត និងប៉ូតាស្យូម។ ដូចគ្នានឹងប្រភេទអាហារទាំងឡាយផងទៀតនោះ ដំឡូងជ្វាមិនមានជាតិខ្លាញ់ ហើយមានបរិមាណកាឡូរីដ៏តិចតួច ។ ដំឡូងជ្វាមួយមើមមានត្រឹមតែ៥៤កាឡូរី តែប៉ុណ្ណោះ ។
ម្ទេស (Chilli)
ម្ទេសដូចជា ម្ទេសប្លោក ម្ទេសខ្មាំង ម្ទេសចង្អុលមេឃ មានសារធាតុ Capsaicin។ ភាពហឹរនៃម្ទេសនេះហើយដែលមានថាមពលនៃ Vegamine យ៉ាងពេញលេញ មានសារធាតុការ៉ូទីណយជិត ៤០ប្រភេទ និងសារធាតុ Polyphenole ដែលជួយការពារកោសិកាផ្សេងៗ ហើយក៏នៅមានវីតាមីនC និងប៉ូតាស្យូម និងកាល់ស្យូមយ៉ាងច្រើនផងដែរ។
គុណសម្បត្តិរបស់ម្ទេស គឺការពារអាការឈឺសាច់ដុំ ប្រគ្រីវកាច់ ឈឺធ្មេញ ជួយសម្លាប់បាក់តេរី និងមេរោគផ្សិតរំញោចដល់ការទទួលទានអាហារ និងជួយរំលាយអាហារ និងមានសារធាតុអង់ទីអុកស៊ីដង់យ៉ាងច្រើន។ ភាពហឹរនៃម្ទេសមិនមានគ្រោះថ្នាក់ទៅដល់ក្រពះអាហារនោះទេ ប៉ុន្តែវាជួយឲ្យភ្នាសក្រពះមានកម្លាំងទប់ទល់នឹងជំងឺបាន។
បន្លែប្រភេទក្ដោប
បន្លែប្រភេទក្ដោបដូចជា ប្រូកខូលី ស្ពៃក្ដោប ផ្ដាខាត់ណា។ល។ ជាបន្លែដែលមានវីតាមីន និងអំបិលខនិជក្នុងកម្រិតខ្ពស់ មានដូចជា វីតាមីន C ប៉ូតាស្យូម ដែក អាស៊ីដហ្វូលីក និង ការ៉ូទីណយ ហើយមានតែនៅក្នុងបន្លែប្រភេទក្ដោបប៉ុណ្ណោះ ដែលមានសារធាតុ Glucosinolate ដែលមានប្រសិទ្ធភាព ដូចជា ថ្នាំអង់ទីប៊ីយ៉ូទិកស្រាលក្នុងការជួយកម្ចាត់បាក់តេរី។ គុណសម្បត្តិនៃបន្លែទាំងនេះ គឺការពារជំងឺឆ្លងតាមប្រព័ន្ធទឹកនោម និងជំងឺមហារីក។
ប្រភព៖ km.wikipedia