ពិតជាផ្ទុះកក្រើកល្បីសុះសាយទូទាំងប្រទេសកម្ពុជា ជាពិសសនៅលើបណ្តាញសង្គម Facebook, TikTok រួមទាំងស្ថាប័នសារព័ត៌មានល្បីៗ វេបសាយបច្ចេកវិទ្យាល្បីៗ និងប៉ុស្តិ៍ទូរទស្សន៍ជាច្រើន បានធ្វើការចុះផ្សាយយ៉ាងព្រោងព្រាតក្នុងរយៈពេលប៉ុន្មានថ្ងៃនេះទាក់ទងពីក្រុមហ៊ុន OPPO ប្រកាសដាក់សម្ពោធជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មី OPPO Reno8 T Series ។
លើកនេះមិនដូចមុន! ពិតជាឡូយអស់ស្ទះ! ស្មាតហ្វូនស៊េរីថ្មីកំពុងល្បីរន្ទឺនាដើមឆ្នាំ 2023 ឥឡូវនេះឃើញមានអ្នក Review ល្បីៗនិងវេបសាយបច្ចេកវិទ្យាជាច្រើនកំពុងនាំគ្នាបញ្ចេញមតិ និយាយពីលក្ខណៈពិសេស ជាពិសេសក៏មិនភ្លេចណែនាំដល់ប្រើប្រាស់ ពិសេសសម្រាប់អ្នកដែលចង់ប្តូរទូរស័ព្ទឡើងស៊េរីឲ្យងាកមកមើល OPPO Reno8 T Series ជំនាន់ថ្មីដោយធ្វើការផ្លាស់ប្តូរច្រើនមែនទែនទៅលើរូបរាង។ ចង់ដឹងឲ្យស៊ីជម្រៅបន្ថែមថាអ្នក Review បាននិយាយបរិហារកេរ្តិ៍សមត្ថភាពខ្លាំង Reno8 T Series អ្វីខ្លះ?
ដំបូងសុំលើកយក OPPO Reno8 T 5G មានតម្លៃ $399 មកនិយាយសិន! នេះជាលើកដំបូងដែល Reno បានបំពាក់អេក្រង់កោង 3D ផុសអណ្តែតជាមួយការទស្សនាវីដេអូកាន់តែផ្តល់បទពិសោធន៍ថ្មីទៅកាន់អ្នកប្រើប្រាស់ ជាមួយកម្រិត Refresh Rate 120Hz ដែលភាគច្រើនអេក្រង់បែបនេះគឺមានតែនៅលើទូរស័ព្ទថ្លៃៗខ្ទង់ពាន់ដុល្លារ។ Reno8 T 5G ក៏បំពាក់ដោយម៉ាស៊ីនខ្លាំង បន្ទះឈីបប្រភេទ Snapdragon 695 5G ដែលមាន RAM 8GB ព្រមទាំងអាចបើកនូវមុខងារ RAM Expansion 8GB បន្ថែមទៀតធ្វើឲ្យការបើកកម្មវិធីច្រើនលែងជាបញ្ហា ចំណែកឯ ROM 128GB អាចផ្ទុកវីដេអូ រូបភាព ហ្គេមធំៗបានច្រើនមិនងាយអស់ទំហំផ្ទុក។ បន្ថែមពីនេះ Reno8 T 5G បំពាក់ថាមពលថ្ម 4800mAh អាចប្រើប្រាស់កម្មវិធីធ្ងន់ៗរហូតដល់ជាង 7 ម៉ោង និងអាចប្រើប្រាស់ទូទៅបានពេញមួយថ្ងៃយ៉ាងស្រួលតែម្តង ឯការលេងហ្គេមយូរក៏មិនងាយឡើងកម្តៅដែរ ហើយការសាកបញ្ចូលថ្មវិញគឺបំពាក់នូវបច្ចេកវិទ្យា 67W SUPERVOOC អាចសាកពី 0 ទៅ 100% ចំណាយពេលត្រឹមតែ 44 នាទីតែប៉ុណ្ណោះ។ អ្វីដែលរឹតតែអស្ចារ្យគឺវាបានអាប់ដេតកាមេរ៉ា Portrait ខ្នាតធំទំហំ 108MP និងជាលើកដំបូងបំពាក់នៅលើត្រកូល Reno Series ដែលវាមានសមត្ថភាពអាចឲ្យអ្នកថតរូបភាពបានយ៉ាងច្បាស់ និងអាចកាត់យកប្លង់ណាមួយក្នុងរូបយកមកច្នៃប្រឌិតបន្ថែមជាមួយគុណភាពខ្ពស់ដូចគ្នា។ សម្រាប់មុខងារថតរូបនៅពេលយប់ OPPO ក៏មិនចោលដែរជាមួយមុខងារ Night Mode ដែលវាជំនួយច្រើនមែនទែននៅពេលយប់ក្នុងការទទួលបានពន្លឺគ្រប់គ្រាន់ ចំណែកមុខងារ Bokeh Flare Portrait ក៏មិនណយដែរ គឺវាកាត់ព្រាល Background បានស្អាតនិងចេញគ្រាប់ពន្លឺតូចៗដូច DSLR ចំណែកមួយគ្រាប់ទៀតជាលេន Micro សម្រាប់ការថតរូបល្អិតៗដែលយើងពិបាកនឹងមើលឃើញដោយភ្នែកទទេ។ ដោយឡែកសម្រាប់កាមេរ៉ា Selfie មានទំហំ 32MP ដែលវាមានសមត្ថភាពអាចផ្តិតយករូបភាពបានស្អាតខ្លាំង ដោយវាមានជំនួយពី AI Beauty ។ រឹតតែទាក់ទាញ រឹតតែ Sexy រូបរាងថ្មីដែលផ្តល់នូវអារម្មណ៍ងាយស្រូលចាប់កាន់ដោយដៃម្ឋាងជាមួយនឹងកម្រាស់ 7.7mm និងមានទម្ងន់ 172g ជាមួយនឹងជម្រើស 2 ពណ៌គឺ ពណ៌ខ្មៅដែល OPPO ដាក់ឈ្មោះឲ្យថាជា Midnight Black និងមួយទៀតគឺពណ៌មាសដែល OPPO ដាក់ឈ្មោះឲ្យថា Sunrise Gold ។
សម្រាប់អ្នកស្ទើរថវិកាក៏មិនថ្វីដែរ! OPPO ក៏បានបញ្ចេញនូវម៉ូដែល Reno8 T (4G) ដែលវាមានរូបរាងស្រដៀងទៅនឹង Reno8 T 5G ដែលខ្នងក្រោយរចនាដោយស្បែកមើលទៅពិតជាប្រណីតមែនទែន។ អេក្រង់ Reno8 T ធំមានទំហំ 6.43Inch AMOLED Display ក្នុងកម្រិតរូបភាព Full HD+ វាបង្ហាញរូបភាពបានស្អាត និងបំពាក់មកជាមួយលេនទម្លុះអេក្រង់ដែលមានទំហំ 32MP ដែលជាប្រភេទសេនស័រ RGBW ដូចនឹង Reno8 T 5G និងមានកាមេរ៉ាក្រោយទំហំ 100MP ដែលផ្តិតរូបភាពបានច្បាស់ខ្លាំងមែនទែនជាមួយព័ត៌មានលម្អិត។ ហើយការថតរូបនៅពេលយប់ ក៏មិនធម្មតាដែលមាន Bokeh Flare Portrait ធ្វើការបានល្អដូចគ្នា។ បន្ថែមពីនេះ Reno8 T បានបំពាក់ថាមពលថ្មធំ 5000mAh ជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 33W SUPERVOOC។
សូមទស្សនាវីដេអូ Review លម្អិតៗពីលក្ខណៈពិសេសៗរបស់ OPPO Reno8 T Series ៖
នេះគឺជាអ្វីដែល OPPO ផ្តល់ឲ្យយើងទាំងអស់គ្នានៅដើមឆ្នាំ 2023 ដូចនេះតើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរសម្រាប់ OPPO Reno8 T 5G និង Reno8 T? ឥឡូវនេះអាចកក់ទុក (Pre_Order) បានហើយថែមទាំងទទួលបានកាដូច្រើនៗសន្ធឹកសន្អាប់៖
Reno8 T 5G មានតម្លៃត្រឹមតែ $399ដុល្លារ និង Reno8 T តម្លៃ $349ដុល្លារ នៅតាមបណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី19 ដល់ 24 កុម្ភៈ 2023 ជាមួយនឹងការថែមជូនកញ្ចប់កាដូ ៖
• Reno8 T 5G ថែមកាដូតម្លៃស្មើ $200ដុល្លារ រួមមាន៖ បណ្ណធានាអេក្រង់រយៈពេល 6ខែ តម្លៃ $79, ជញ្ជីងវៃឆ្លាត តម្លៃ $39, កាដូពិសេស តម្លៃ $28 និងស៊ីមស្មាតលេខពិសេស Bronze តម្លៃ $54 ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4ខែ។
• Reno8 T ថែមកាដូតម្លៃស្មើ $121ដុល្លារ រួមមាន៖ ជញ្ជីងវៃឆ្លាត តម្លៃ $39, កាដូពិសេស តម្លៃ $28 និងស៊ីមស្មាតលេខពិសេស Bronze តម្លៃ $54 ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4ខែ៕