គ្រូពេទ្យប្រកាសអាសន្ន! បុរសវ័យ 28 ឆ្នាំម្នាក់ ទទួលរងនូវជំងឺ ១៦មុខ ដោយសារតែការញ៉ាំមីកញ្ចប់!

ចិន ៖ មីកញ្ចប់ជាអាហារពេញនិយមសម្រាប់អាហារពេលថ្ងៃត្រង់ឬអាហារពេលល្ងាចសម្រាប់អ្នកដែលមានការងារមមាញឹក និងគ្មានពេលវេលាគ្រប់គ្រាន់។

ខណៈពេលដែលអ្នកប្រហែលមិនចាត់ទុកពួកវាថាជាអាហារសុខភាពអ្នកប្រហែលជាគិតថាពួកវាមិនអាក្រក់ឬយ៉ាងហោចណាស់មិនអាក្រក់ដូចជាការញ៉ាំប៊ឺហ្គ័រនិងដំឡូងបារាំងឬអាហារហួសដឺឡេ។

Chang Trai 28 Tuoi Mac 16 Can Benh Vi Nhung Thoi Quen Pho Bien 1 1

ប៉ុន្តែករណីលោក Peng Fei អាចធ្វើឱ្យអ្នកពិចារណាឡើងវិញនូវការចូលចិត្តញ៉ាំមីរកញ្ចប់របស់គាត់។

លោក Peng Fei មានអារម្មណ៍អស់កម្លាំងណាស់។ គាត់ក៏មានជម្ងឺខាន់លឿង (ជម្ងឺលឿង) សូម្បីតែភ្នែករបស់គាត់ប្រែជាក្រហម។

Chang Trai 28 Tuoi Mac 16 Can Benh Vi Nhung Thoi Quen Pho Bien 2

គាត់សម្រេចចិត្តហៅម្តាយរបស់គាត់ទៅមន្ទីរពេទ្យជាមួយគាត់។

បន្ទាប់ពីការធ្វើតេស្តវេជ្ជសាស្ត្រគាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺផ្សេងៗគ្នាចំនួន 16 ប្រភេទដូចជាជំងឺថ្លើម បញ្ហាក្រពះពោះវៀន ជាតិប៉ូតាស្យូមខ្ពស់ ជាដើម។

Chang Trai 28 Tuoi Mac 16 Can Benh Vi Nhung Thoi Quen Pho Bien 5 1

បន្ទាប់ពីសួរអំពីទម្លាប់ធម្មតារបស់ លោក Peng គ្រូពេទ្យបានសន្និដ្ឋានថាជំងឺរបស់គាត់គឺជាជំងឺថ្លើម។

ឥឡូវនេះថ្លើមរបស់គាត់មានសមត្ថភាពធ្វើ 1/3 នៃមុខងាររបស់វា។ នៅពេលដែលថ្លើមមិនអាចធ្វើការបំបាត់ជាតិពុលបានល្អវាអាចប៉ះពាល់ដល់សរីរាង្គដទៃទៀតបន្ទាប់មកនាំអោយមានជំងឺផ្សេងៗ។

លោក Peng បាននិយាយថាគាត់បានចាប់ផ្តើមការងារថ្មីនៅភោជនីយដ្ឋានអាហាររមួយដែលមានភាពមមាញឹកណាស់ បន្ទាប់មកគាត់ត្រូវញ៉ាំមីកញ្ចប់ដោយសារតែគាត់រវល់ជាមួយការងាររបស់គាត់។

លើសពីនេះទៅទៀតគាត់ជារឿយៗតែងតែជក់បារីទៀតផង។ ទម្លាប់អាក្រក់ទាំងនេះបានកើតឡើងជាយូរមកហើយអស់រយៈពេលជាច្រើនឆ្នាំដែលធ្វើឱ្យថ្លើមរបស់គាត់ចុះខ្សោយ។

Avt16benh 1539879130 94 Width640height480_schema_article 2

ទីបំផុតវាបណ្តាលឱ្យខូចខាតជាច្រើននិងប៉ះពាល់ដល់សរីរាង្គផ្សេងៗទៀតរបស់គាត់។

ការញ៉ាំមីកញ្ចប់នឹងមិនសម្លាប់អ្នកទេបើអ្នកញ៉ាំវាយូរៗម្តង ប៉ុន្តែនៅពេលអ្នកមានទម្លាប់ញ៉ាំវាជំនួសម្ហូបអាហារប្រចាំថ្ងៃពិតណាស់វានិងមានហានិភ័យខ្ពស់ចំពោះសុខភាព ។

 

ដោយ៖ វីរៈ

ប្រភព៖ Daily Mail