កូនខ្មែរគ្រប់រូបគួរតែស្គាល់ឈ្មោះឲ្យបានច្បាស់ អំពីប្រាសាទរបស់ខ្មែរយើង ដែលសព្វថ្ងៃកំពុងស្ថិតទៅលើទឹកដីសៀម

កូនខ្មែរគ្រប់រូបគួរតែស្គាល់ឈ្មោះនិងយល់ឲ្យបានច្បាស់អំពីឈ្មោះនិងទីតាំងនៃប្រាសាទរបស់ខ្មែរយើងដែលសព្វថ្ងៃកំពុងស្ថិតទៅលើទឹកដីសៀម។

ប្រាសាទខ្មែរដែលបានបាត់បង់នៅទឹកដី ប្រទេសថៃ(សៀម) មាន÷

1.ប្រាសាទពិមាឃ (Prasat Paimeak ) អតីតកាលស្ថិតនៅ ខេត្តនគររាជ អាណាចក្រខ្មែរ មុនសម័យលង្វែក។ បច្ចុប្បន្នស្ថិតនៅ ខេត្តនគររាជសីមា ប្រទេសថៃ(សៀម)។

Screen Shot 2018 12 19 At 4.13.39 PM

Screen Shot 2018 12 19 At 4.13.21 PM

2.ប្រាសាទនាងរង (Prasat Neang Roun) អតីតកាលស្ថិតនៅ ខេត្តនគររាជ អាណាចក្រខ្មែរ មុនសម័យលង្វែក។ បច្ចុប្បន្នស្ថិតនៅ ខេត្តនគររាជសីមា ប្រទេសថៃ(សៀម)។ ប្រាសាទនាងរង ជាស្ថាបត្យកម្មខ្មែរនៅសម័យមហានគរ ដែលមានទីតាំងស្ថិតនៅ ស្រុកនាងរង ខេត្តនគររាជ។

Screen Shot 2018 12 19 At 4.17.39 PM

3.ប្រាសាទភ្នំក្រវ៉ាន់ (Prasat Phnom Krovann ) អតីតកាលស្ថិតនៅ ខេត្តនគររាជ អាណាចក្រខ្មែរ មុនសម័យលង្វែក។ បច្ចុប្បន្នស្ថិតនៅ ខេត្តនគររាជសីមា ប្រទេសថៃ(សៀម)។ ប្រាសាទភ្នំក្រវ៉ាន់ ជាស្ថាបត្យកម្មខ្មែរដែលកសាងឡើងនៅពាក់កណ្ដាលសតវត្សទី១២ តាមរចនាបថបាយ័ន នាសម័យអង្គរ។ ពីអតីតកាលស្ថិតក្នុង ខេត្តនគររាជ។ ដែលមានចំងាយ ២០គីឡូម៉ែត្រ ពីខេត្តនគររាជ។

Screen Shot 2018 12 19 At 4.22.25 PM

Screen Shot 2018 12 19 At 4.25.11 PM

4.ប្រាសាទភ្នំរុង (Prasat Phnom Roung ) អតីតកាលស្ថិតនៅ ខេត្តបុរីរម្យ អាណាចក្រខ្មែរ មុនសម័យលង្វែក។ បច្ចុប្បន្នស្ថិតនៅ ខេត្តបូរីរ៉ាម ប្រទេសថៃ(សៀម)។ ប្រាសាទភ្នំរុង(Prasat Phnom Rung) (ពាក្យថា រង់ មានន័យថា ធំ) ជាស្ថាបត្យកម្មខ្មែរសាងសង់ឡើងរវាងចន្លោះ សតវត្សទី១០ និងទី១៣ ក្នុងរជ្ជកាលព្រះមហាក្សត្រព្រះបាទសូរ្យវរ្ម័នទី២ (១១១៣-១១៥០) តាមរចនាបថខ្មែរ(រចនាបថបាខែង និងរចនាបថបាយ័ន)។ ដែលអតីតកាលស្ថិតនៅ ខេត្តបុរីរម្យ អាណាចក្រខ្មែរ មុនសម័យលង្វែក។ បច្ចុប្បន្នស្ថិតនៅ ខេត្តបូរីរ៉ាម ប្រទេសថៃ(សៀម)។

Screen Shot 2018 12 19 At 4.26.14 PM

Screen Shot 2018 12 19 At 4.26.28 PM

4. ប្រាសាទក្រោម (Prasat Krom) អតីតកាលស្ថិតនៅ ខេត្តបុរីរម្យ អាណាចក្រខ្មែរ មុនសម័យលង្វែក។ បច្ចុប្បន្នស្ថិតនៅ ខេត្តបូរីរ៉ាម ប្រទេសថៃ(សៀម)។ ស្ថិតនៅ​ភូមិ​គោក​មឿង​ប្រមាណ​ជា ៨ គ​.​ម ពី​ប្រាសាទភ្នំរុង ក្នុងស្រុកព្រះកូនជ័យ ខេត្តបុរីរម្យ ក្នុងប្រទេស​ថៃ បច្ចុប្បន្ន ប្រាសាទ​នេះ​ជា​ក្រុម​ប្រាសាទ ដែលមាន​ក្បាច់ក្បូរ​យ៉ាង​ល្អ​ប្រណីត​ជាងគេ បន្ទាប់ពី​ប្រាសាទភ្នំរុង ឬ​ភ្នំ​រុង ។

ជនជាតិ ថៃ​ដើមកំណើត​ខ្មែរ ដែល​រស់នៅ​យ៉ាង​កុះករ​នៅ​ជិត​ប្រាសាទ​នៅឡើយ នៅតែ​រក្សា​ភាព​និង​ប្រពៃណី​របស់ខ្លួន​នៅឡើយ ។ ពេលមកដល់​ទីនេះ​យើង​មាន​អារម្មណ៍​ថា កំពុងស្ថិត​នៅក្នុង​ទឹកដី​ន់ៃព្រះរាជាណាចក្រ​កម្ពុជា​អញ្ចឹង ដោយសារតែ​ទិដ្ឋភាព ខាងលើនេះ អ្នកភូមិ​ស្រុក​នូវ​រក្សាបាន នូវ​ទំនៀមទម្លាប់​និង​ភាសា​ខ្មែរ ។​

Screen Shot 2018 12 19 At 4.28.35 PM

Screen Shot 2018 12 19 At 4.28.42 PM

5.ប្រាសាទគោកងាវ ស្ថិតនៅ ឃុំគោកងាវ ស្រុកភ្នំរុង ខេត្តបុរីរម្យ។ ប្រាសាទគោកងាវ ជាប្រាសាទដែលមានទីតាំងស្ថិតនៅ ឃុំគោកងាវ ស្រុកភ្នំរុង ខេត្តបុរីរម្យ អាណាចក្រខ្មែរ។ បច្ចុប្បន្នស្ថិតនៅក្នុងខេត្តបូរីរ៉ាម ប្រទេសថៃ(សៀម)។

6. ប្រាសាទក្បាលគោ ស្ថិតនៅ ភូមិក្បាលគោ ឃុំរមៀត ស្រុកភ្នំរុង ខេត្តបុរីរម្យ។ ប្រាសាទក្បាលគោ ជាប្រាសាទដែលមានទីតាំងស្ថិតនៅក្នុង ភូមិក្បាលគោ ឃុំរមៀត ស្រុកភ្នំរុង ខេត្តបុរីរម្យ។

7. ប្រាសាទភូមិសម្បូណ៍ (Prasat Phum Sombo ) អតីតកាលស្ថិតនៅ ខេត្តសិរីសាកេត អាណាចក្រខ្មែរ មុនសម័យលង្វែក។ បច្ចុប្បន្នស្ថិតនៅ ខេត្តស៊ីសាកេត ប្រទេសថៃ(សៀម)។

8. ប្រាសាទប្រាង្គគូ (Prasat Peang Ku ) អតីតកាលស្ថិតនៅ ខេត្តសិរីសាកេត អាណាចក្រខ្មែរ មុនសម័យលង្វែក។ បច្ចុប្បន្នស្ថិតនៅ ខេត្តស៊ីសាកេត ប្រទេសថៃ(សៀម)។

500px Prasat_Prang_Ku 001

9.ប្រាសាទកំពែងធំ (Prasat Kompeng Thom) អតីតកាលស្ថិតនៅ ខេត្តសិរីសាកេត អាណាចក្រខ្មែរ មុនសម័យលង្វែក។ បច្ចុប្បន្នស្ថិតនៅ ខេត្តស៊ីសាកេត ប្រទេសថៃ(សៀម)។

Screen Shot 2018 12 19 At 4.51.54 PM

Screen Shot 2018 12 19 At 4.52.05 PM

10.ប្រាសាទកំពែងតូច (Prasat Kompeng Toch) អតីតកាលស្ថិតនៅ ខេត្តសិរីសាកេត អាណាចក្រខ្មែរ មុនសម័យលង្វែក។ បច្ចុប្បន្នស្ថិតនៅ ខេត្តស៊ីសាកេត ប្រទេសថៃ(សៀម)។

Screen Shot 2018 12 19 At 5.00.43 PM

Screen Shot 2018 12 19 At 5.00.52 PM

11.ប្រាសាទល្ងៀង (Prasat Laeneing ) អតីតកាលស្ថិតនៅ ខេត្តសុរិន្ទ អាណាចក្រខ្មែរ មុនសម័យលង្វែក។ បច្ចុប្បន្នស្ថិតនៅ ខេត្តសូរិន្ទ ប្រទេសថៃ(សៀម)។ ប្រាសទល្ហៀង ជាស្ថាបត្យកម្មខ្មែរដែលបានកសាងឡើងនៅស.ត.វទី១១។ មានតួប៉ម ៥សង់នៅលើខឿនតែមួយ។ ប្រាសាទកណ្ដាលជាប្រាសាទធំ និងមានមុខងារសំខាន់ជាងគេ។ ប្រាសាទនេះកសាងឡើងសំរាប់ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។

នៅភូមិល្ងៀង ខេត្តសុរិន្ទ។

12. ប្រាសាទជាងប៉ី (Prasat Chang Bei) អតីតកាលស្ថិតនៅ ខេត្តសុរិន្ទ អាណាចក្រខ្មែរ មុនសម័យលង្វែក។ បច្ចុប្បន្នស្ថិតនៅ ខេត្តសូរិន ប្រទេសថៃ(សៀម)។

13. ប្រាសាទក្រពុំ (Prasat Kropom) អតីតកាលស្ថិតនៅ ខេត្តសុរិន្ទ អាណាចក្រខ្មែរ មុនសម័យលង្វែក។ បច្ចុប្បន្នស្ថិតនៅ ខេត្តសូរិន ប្រទេសថៃ(សៀម)។

Screen Shot 2018 12 19 At 5.03.08 PM

Screen Shot 2018 12 19 At 5.03.25 PM

14. ប្រាសាទស្ដុកកក់ធំ (Prasat Sdok Kok Thom) អតីតកាលស្ថិតនៅ ខេត្តស្រះកែវ អាណាចក្រខ្មែរ មុនសម័យលង្វែក។ បច្ចុប្បន្នស្ថិតនៅ ខេត្តស្រៈកែវ ប្រទេសថៃ(សៀម)។

ប្រាសាទស្ដុកកក់ធំ គឺជាប្រាសាទខ្មែរបុរាណ ដែលបច្ចុប្បន្នស្ថិតនៅក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ដែលមានចម្ងាយប្រមាណ ២គីឡូម៉ែត្រ ពីព្រំដែនខ្មែរថៃ ជាប់ជាមួយខេត្តបន្ទាយមានជ័យ។

ប្រាសាទនេះធ្វើពីថ្មភក់ និងថ្មបាយក្រៀម កសាងឡើងនៅពាក់កណ្តាលសតវត្សទី១១ ពោលគឺឆ្នាំ ១០៥២គ.ស សម្រាប់ឧទ្ទិសដល់ព្រះឥសូរ ដែលស្ថិតក្នុងរាជ្យព្រះបាទឧទ័យាទិត្យវរ្ម័នទី២ (១០៥០-១០៦៦)តាម រចនាបថឃ្លាំង និង រចនាបថបាពួន។

ប្រាសាទស្តុកកក់ធំ មិនមែនព្រះរាជាជាអ្នកកសាងទេ ប៉ុន្តែអ្នកកសាងគឺជាគ្រួសារមន្ត្រីម្នាក់ ដែលអះអាងថា គេជាកូនចៅជំនាន់ក្រោយរបស់ព្រាហ្មណ៍ “សិវកៃវល្យ” ជាព្រាហ្មណ៍ដ៏ល្បីល្បាញម្នាក់(កាលពី២៥០ឆ្នាំមុន) ធ្លាប់ធ្វើពិធីទេវរាជ ថ្វាយដល់ព្រះបាទជ័យវរ្ម័នទី២ ក្នុងឆ្នាំ៨០២ នៃគ.ស នៅលើភ្នំមហេន្ទ្របព៊័ត (ភ្នំគូលេន)។

សម្រាប់អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរ អ្នកណាក៏ស្គាល់ឈ្មោះប្រាសាទនេះដែរ បើទោះបីពួកគេបានទៅដល់ ឬមិនបានទៅដល់ប្រសាទនេះក្ដី។

Screen Shot 2018 12 19 At 5.06.15 PM

15. ប្រាសាទស្តេចសឹង្ហ (Prasat Sdach Soung) អតីតកាលស្ថិតនៅ ខេត្តកញ្ជនៈបុរី អាណាចក្រខ្មែរ មុនសម័យលង្វែក។ បច្ចុប្បន្នស្ថិតនៅ ខេត្តកាន់ចាន់ណាបូរី ប្រទេសថៃ(សៀម)។

Screen Shot 2018 12 19 At 5.10.53 PM

Screen Shot 2018 12 19 At 5.11.06 PM

16. ប្រាសាទប្រាង្គបី (Prasat Prang Bei) អតីតកាលស្ថិតនៅ ខេត្តពលបុរី អាណាចក្រខ្មែរ មុនសម័យលង្វែក។ បច្ចុប្បន្នស្ថិតនៅ ខេត្តលវបូរី ប្រទេសថៃ(សៀម)។ ស្ថិត​ចម្ងាយ​ពី​ទីក្រុង​បាងកក​ប្រមាណ ១៥៤ គីឡូម៉ែត្រ តែប៉ុណ្ណោះ ប្រាសាទ​ប្រាង្គ​មាន​កំពូល​បី​ដ៏​ធំ ដែល​ភាសា​ថៃ​ហៅថា សាម​យ​ត​មាន​ន័យ​ថា ប្រាង្គ​បី ឬ​ព្រួញ​បី ត្រូវបាន​កសាងឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​សូរ្យ​វរ្ម័នទី​១។

ប្រាសាទ​នេះ​ស្ថិត​ក្នុង​ទីក្រុង​លពបុរី​បច្ចុប្បន្ន ដែល​ជា​ទីក្រុង​មួយ​ធំ​របស់​ខ្មែរ​នា​ សម័យមហានគរ ដើម្បី​ឧទ្ទិស​ចំពោះ​ព្រហ្មញ្ញសាសនា។ ទីក្រុង​ល្វ ឬ​ពលបុរី​នេះ គឺជា​ឈ្មោះ​ខ្មែរ​សុទ្ធសាធ ដែល​ត្រូវបាន​កត់ត្រា​ក្នុង​ផ្ទាំង​សិលាចារឹក​នៃ​ប្រាសាទព្រះខ័ន នៅ​ខេត្ត​សៀមរាប​អង្គរ។​

អតីតខេត្តខ្មែរដែលបានបាត់បង់ដែលមានទាំងប្រាសាទរួមមាន៖

ខេត្តសិរីសាកេត ៖ មានប្រាសាទចំនួន៤គឺ ប្រាសាទភូមិសម្បូណ៍ ប្រាសាទប្រាង្គគូ ប្រាសាទកំពែងធំ ប្រាសាទកំពែងតូច។

-ខេត្តសុរិន្ទ ៖ មានប្រាសាទចំនួន៣គឺ ប្រាសាទល្ងៀង ប្រាសាទជាងប៉ី ​ ប្រាសាទក្រពុំ។

-ខេត្តនគររាជ ៖ មានប្រាសាទចំនួន៣គឺ ប្រាសាទពិមាឃ ប្រាសាទនាងរង ប្រាសាទភ្នំក្រវ៉ាន់។

-ខេត្តបុរីរម្យ ៖ មានប្រាសាទចំនួន២គឺ ប្រាសាទភ្នំរុង ប្រាសាទក្រោម។

-ខេត្តស្រះកែវ ៖ មានប្រាសាទចំនួន១គឺ ប្រាសាទស្ដុកកក់ធំ។

-ខេត្តកញ្ជានៈបុរី ៖ មានប្រាសាទចំនួន១គឺ ប្រាសាទស្តេចសឹង្ហ។

-ខេត្តពលបុរី ៖ មានប្រាសាទចំនួន១គឺ ប្រាសាទប្រាង្គបី៕

ដោយ៖ វីរៈ