ការថប់បារម្ភ និងការត្អូញត្អែរពីកំណើត មិនអាចជួយអ្នកបានទាល់តែសោះ ផ្ទុយទៅវិញ វាធ្វើឱ្យចិត្តរបស់អ្នកកាន់តែមានបន្ទុក និងហត់នឿយកាន់តែខ្លាំង។ ប៉ុន្តែផ្ទុយពីការត្អូញត្អែរនឹងការលំបាក អ្នកត្រូវតែចងចាំមេរៀនទាំង ៥ នេះទុក ដើម្បីជាសារដាស់តឿន និងជួយឱ្យខ្លួនឯងកាន់តែរឹងមាំឡើងវិញ។
១. អ្វីៗគ្រប់យ៉ាង មិនឋិតថេរឡើយ
គ្មានការឈឺចាប់ណាដែលស្ថិតស្ថេរជារៀងរហូតនោះឡើយ។ ដូច្នេះ ជំនួសឱ្យការគិតអវិជ្ជមាន អ្នកគួរតែបើកចិត្តឱ្យទូលាយ។ ការលំបាកបច្ចុប្បន្ន មិនមានន័យថាអ្នកនឹងជួបបញ្ហាជារៀងរហូតនោះទេ។
នៅពេលដែលទ្វារមួយបិទ ទ្វារមួយទៀតប្រាកដជាបើក ដូច្នេះហើយ អ្នកត្រូវតែជឿជាក់លើខ្លួនឯង ឬទទួលយកវាដោយភាពងាយស្រួល អ្វីៗច្បាស់ជាប្រែមកជាល្អប្រសើរ។
២. រឿងល្អបំផុតដែលអ្នកគួរធ្វើ គឺបន្តទៅមុខ
មេរៀនដ៏ល្អបំផុតក្នុងជីវិត តែងតែមកនៅគ្រាដ៏អាក្រក់បំផុត ហើយត្រូវបានបញ្ចប់ដោយកំហុសដ៏អាក្រក់បំផុត។ វានឹងមានពេលខ្លះដែលអ្វីៗនៅជុំវិញអ្នកខុស។ ប៉ុន្តែនៅពេលនោះនឹងកន្លងផុតទៅ ការងាររបស់អ្នកគឺដើម្បីលើកស្មារតីរបស់អ្នក ហើយឆ្ពោះទៅមុខ។
៣. ការព្រួយបារម្ភ និងការត្អូញត្អែរនឹងមិនអាចជួយអ្នកបានឡើយ
ការព្រួយបារម្ភ និងការយំសោក គឺជាធម្មជាតិ វាមិនបានជួយអ្នកទាល់តែសោះ ផ្ទុយទៅវិញ វាធ្វើឱ្យចិត្តអ្នកកាន់តែដុនដាបធ្ងន់ធ្ងរ ប៉ុន្តែអ្នកដែលត្អូញត្អែរច្រើនតែព្យាយាមតិចបំផុត។ បើអ្នកជឿជាក់លើអ្វីដែលអ្នកកំពុងធ្វើ ចូររឹងមាំ ហើយកុំចុះចាញ់។
៤. ការឈឺចាប់គឺជាផ្នែកមួយនៃការលូតលាស់
ក្នុងជីវិតដែលគ្មានសម្ពាធក៏គ្មានជោគជ័យដែរ។ ដូច្នេះការឈឺចាប់ គឺជាផ្នែកមួយនៃការលូតលាស់។ កុំបន្ទោសជីវិតដែលដាក់អ្នកលើផ្លូវដែលគ្មានផ្លូវចេញ ត្រូវចាំ ហើយដកដង្ហើមវែងៗ ហើយលោតទៅមុខ ១០ ដង។
៥. ស្លាកស្នាមនៃជីវិត គឺជានិមិត្តរូបនៃកម្លាំងរបស់អ្នក
ជីវិតនេះគ្មានអ្នកណាអាចអួតថាខ្ញុំមិនដែលធ្វើខុសនោះទេ។ កុំឈ្លក់វង្វេងនឹងអ្វីដែលធ្លាប់ធ្វើកន្លងមកពេក ព្យាយាមកែវា អ្វីៗច្បាស់ជាល្អប្រសើរមិនខាន៕
ប្រភព ៖ Phunutoday / Knongsrok