លោក Fabrizio Romano បានឱ្យដឹងថា Man United កំពុងធ្វើការយ៉ាងស្រស្រាក់ស្រស្រាំដើម្បីផ្តល់នូវកិច្ចសន្យាថ្មីឱ្យ Bruno Fernandes ។
បិសាចក្រហមបានចាត់ទុកថាការបន្តកុងត្រាកីឡាកររូបនេះគឺជាអាទិភាពរបស់ខ្លួនហើយក្លិបបានចាប់ផ្ដើមរៀបចំសំណើបន្តកុងត្រានេះតាំងតែពីខែកក្កដាមកម្ល៉េះ។Fernandes សប្បាយចិត្តដែលបានស្នាក់នៅ Old Trafford ក្នុងរយៈពេលវែង ខណៈដែលក្លិបនឹងបើកការចរចាបន្តលើប្រាក់ខែថ្មីរបស់គាត់។
Romano ក៏បានអះអាងផងដែរថាភ្នាក់ងាររបស់ Paul Pogba លោក Mino Raiola បានចាប់ផ្តើមកិច្ចចរចាឡើងវិញជាមួយ Man United ជុំវិញកិច្ចសន្យាថ្មីផងដែរ។ ភាគីទាំងពីរមិនទាន់បានព្រមព្រៀងគ្នានៅឡើយទេ ប៉ុន្តែកីឡាករសញ្ជាតិបារាំងរូបនេះត្រូវបានគេរំពឹងថានឹងបន្តនៅរដូវកាលនេះទៀត។
Fernandes និង Pogba បានបង្ហាញទម្រង់លេងយ៉ាងល្អក្នុងការប្រកួតបើករដូវកាលថ្មីរបស់ Man Utd ទល់នឹង Leeds United ដោយ Bruno ស៊ុត៣គ្រាប់ម្នាក់ឯងហើយ Paul Pogba បញ្ជូនបាល់បាន៤គ្រាប់។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក