ក្នុងអំឡុងពេលកំពុងកើតមានជំងឺកូវីដ-១៩ បែបនេះ មនុស្សម្នាជាច្រើនពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុខភាពរបស់ពួកគេ។ ស្របជាមួយគ្នានេះដែរ អ្នកខ្លះក៏បានស្វែងរកអាហារ និងឱសថបុរាណល្អៗនានា ដើម្បីជួយពង្រឹងប្រព័ន្ធការពារក្នុងរាងកាយឱ្យមានភាពរឹងមាំយកឈ្នះពីជំងឺកូវីដ-១៩។ ហើយនៅក្នុងនោះផងដែរ ខ្ជាយត្រូវបានគេល្បីតៗគ្នាថា មានប្រសិទ្ធភាពយ៉ាងខ្ពស់នៅក្នុងការជ្រើសយកមកធ្វើជាឱសថសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ឬបង្កើនភាពស៊ាំនៅក្នុងរាងកាយរបស់យើង។
យោងតាមលទ្ធផលនៃការស្រាវជ្រាវ ខ្ជាយ សម្បូរទៅដោយវីតាមីន ជាពិសេសគឺវាមានផ្ទុកនូវសារធាតុ Pinostobin និង Pandurathin A ដែលអាចដើរតួនាទីរារាំងនៃការលូតលាស់របស់មេរោគកូវីដ -១៩ បាន។
ដូច្នេះចង់ដឹងថា ខ្ជាយមានអត្ថប្រយោជន៍អ្វីខ្លះ មកតាមដានទាំងអស់គ្នា៖
១) ជួយប្រឆាំងនឹងជំងឺផ្តាសាយ វិលមុខ និងកាត់បន្ថយជាតិខ្លាញ់ក្នុងឈាម
២) សារធាតុពណ៌សរបស់ខ្ជាយ ជួយប្រឆាំងរ៉ាឌីកាល់សេរី និងជំរុញលំហូរឈាម
៣) ខ្ជាយក៏មានសារធាតិជួយជំរុញសមត្ថភាពផ្លូវភេទរបស់បុរស
៤) ខ្ជាយមានសមត្ថភាពទប់ទល់នឹងការលូតលាស់របស់បាក់តេរីក្នុងពោះវៀន ដែលជាមូលហេតុមួយនៃជំងឺរលាកក្រពះ និងជួយកាត់បន្ថយការរលាកក្រពះផងដែរ
៥) លក្ខណៈសម្បត្តិរបស់ខ្ជាយ ជួយកាត់បន្ថយជំងឺរលាកអញ្ចាញធ្មេញ ឬមានដំបៅនៅក្នុងមាត់ ដោយយើងអាចយកខ្ជាយទៅដាំជាមួយទឹកឱ្យពុះ ហើយប្រើជាទឹកខ្ពុរមាត់
៦) ជួយបណ្តេញនូវជាតិពុលចេញពីថ្លើម មានប្រសិទ្ធភាពនៅក្នុងការព្យាបាលជំងឺរាគរូស
៧) ជួយបំបាត់ការទល់លាមក និងអាការៈពិបាករំលាយអាហារ ព្រមទាំងអាចជួយចិញ្ចឹមបេះដូងបានផងដែរ។
*ការប្រុងប្រយ័ត្នមុនទទួលទានខ្ជាយ៖-ប្រសិនបើអ្នកធ្វើវាទទួលទានដោយខ្លួនឯង អ្នកត្រូវចម្អិនវាឱ្យឆ្អិនជាមុនសិន។
- មិនគួរទទួលទានខ្ជាយក្នុងរយៈពេល ៧ ថ្ងៃជាប់ៗគ្នា
- សូមប្រយ័ត្នចំពោះការប្រើប្រាស់ជាមួយអ្នកដែលមានបញ្ហាជំងឺរលាកថ្លើម ឬអ្នកដែលប្រើថ្នាំរំលាយកំណកឈាម
- មិនត្រូវបានណែនាំឱ្យប្រើចំពោះកុមារ ស្ត្រីមានផ្ទៃពោះ ឬអ្នកដែលកំពុងបំបៅដោះកូនឡើយ
- សូមប្រយ័ត្នចំពោះការទទួលទានខ្ជាយច្រើនពេក ព្រោះវានឹងមានឥទ្ធិពលធ្វើឱ្យរាងកាយឡើងកំដៅខ្លាំង ឬអាចមានបញ្ហាចង្វាក់បេះដូងជាដើម។