១៥ ​ថ្ងៃ​ចុង​ក្រោយ​ខែ​សីហា៖ ឆ្នាំ​ផ្សេង​មិន​ដឹង​ទេ តែ​ឆ្នាំ ៤ នេះ​ នឹង​ឡើង​យីអ៊ុន​ដូច​គេ​ប្រោស

នៅ​រយៈ​ពេល ១៥ ​ថ្ងៃ​ចុង​ក្រោយ​នៃ​ខែ​សីហា សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៤ ដូច​បង្ហាញ​ខាង​ក្រោម នឹង​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត ដូច​ព្រះ​បាន​ប្រោស​ឲ្យ​ជួប​តែ​លាភ​សំណាង៖

អ្នក​កើត​ឆ្នាំ​មមែ (ពពែ)

1

បញ្ហា​ទាំង​ឡាយ សម្រាប់​អ្នក​កើត​ឆ្នាំ​មមែ នឹង​មិន​ខ្លាច​តតាំង​ឡើយ​ ដោយ​ពួក​គេ​ជា​មនុស្ស​ដែល​មាន​ការ​គិត​សុទិដ្ឋិនិយម និង​មិន​គេចវេះ​ពី​ការ​ពិត។ ពួក​គេ​តែងតែ​ព្យាយាម​ស្វែងរក​ផ្លូវ​ដែល​ល្អ​បំផុត​សម្រាប់​ខ្លួន​ឯង។

តាម​ហោរាសាស្ត្រ​នៅ​រយៈ​ពេល​ ១៥ ​ថ្ងៃ​ចុង​ក្រោយ​នៃ​ខែ​សីហា ពពែ​នឹង​ធំ​ក្លិន​លាភ ធំ​ក្លិន​ជ័យ បង្កើន​ទ្រព្យ​គួរ​ឲ្យ​កត់​សម្គាល់ ហើយ​សម្ពាធ​ការងារ​និង​ការ​រកស៊ី​ក៏​ត្រូវ​បាន​កាត់​បន្ថយ​បើ​ធៀប​នឹង​ពេល​មុន។

​អ្នក​កើត​ឆ្នាំ​វក (ស្វា)

2

ជា​មនុស្ស​រហ័សរហួន ​មាន​អាកប្បកិរិយា​ល្អ ហើយ​តែងតែ​មាន​ដំណោះស្រាយ​នៅ​គ្រប់​បញ្ហា​ដែល​ជួប​ប្រទះ មិន​ថា​រឿង​តូច​ក្តី រឿង​ធំ​ក្តី។ តាម​ហោរាសាស្រ្ត​នៅ​រយៈ​ពេល ១៥ ​ថ្ងៃ​ចុង​ក្រោយ​នៃ​ខែ​សីហា អ្នក​កើត​ឆ្នាំ​វក នឹង​មាន​ភាព​សប្បាយ​រីករាយ​ច្រើន​ក្នុង​ជីវិត ហើយ​ចំណូល​របស់​ពួក​គេ​ក៏​កើន​ឡើង​ខ្លាំង​ខុស​ពី​ពេល​មុន​ផង​ដែរ។

មិន​ត្រឹម​តែ​ប៉ុណ្ណេះ​ទេ ទៀត​សោត​ទៅ​មើល​ជីវិត​គ្រួសារ​ក៏​ពោរពេញ​ដោយ​សុភមង្គល និង​ភាព​រុងរឿង ដោយ​មិន​ចាំ​បាច់​ខ្វល់​អំពី​រឿង​លុយកាក់ ឬ​បញ្ហា​ការងារ​ការ​រកស៊ី​ឡើយ​នៅ​ ២ សប្តាហ៍​ខាង​មុខ។

អ្នក​កើត​ឆ្នាំ​កុរ (ជ្រូក)

3

មនុស្ស​កើត​ឆ្នាំ​ជ្រូក ច្រើន​តែ​ជា​មនុស្ស​ឆ្លាត មាន​ចក្ខុវិស័យ​ច្បាស់លាស់ និង​មាន​ការ​វិនិច្ឆ័យ​ប្រកប​ដោយ​ការ​គិត​យ៉ាង​ល្អិតល្អន់។ មនុស្ស​នេះ​ចូលចិត្ត​ភាព​ស្ងៀមស្ងាត់ ហើយ​ចិត្ត​ត្រជាក់ តែ​សម្លឹង​ឃើញ​ឱកាស​ច្រើន​ក្នុង​ជីវិត។

នៅ​រយៈ​ពេល ២ សប្តាហ៍​ចុង​ក្រោយ​នៃ​ខែ​សីហា បញ្ហា​និង​ឧបសគ្គ​ទាំង​ឡាយ​សម្រាប់​អ្នក​កើត​ឆ្នាំ​កុរ នឹង​រលាយ​បាត់​បន្តិច​ម្តងៗ ហើយ​ជំនួស​មក​វិញ​ជា​ពេល​ដែល​ពួក​គេ​អាច​បង្កើន​ទ្រព្យ​បាន​ច្រើន តាម​រយៈ​លាភ​ដែល​នឹង​ធ្លាក់​មក​នៅ​ពេល​ខាង​មុខ។

អ្នក​កើត​ឆ្នាំ​រោង (នាគ)

4

មនុស្ស​ដែល​កើត​ឆ្នាំ​រោង រមែង​មាន​ការ​អត់ធ្មត់​និង​ឆន្ទៈ​ខ្ពស់​ណាស់។ មនុស្ស​នេះ​ពូកែ​ស្វែងយល់​ពី​ស្ថានការណ៍ មិន​ចេះ​នៅ​ស្ងៀម មិន​ខ្លាច​ការ​លំបាក​ហត់នឿយ​នោះ​ឡើយ ឲ្យ​តែ​ដឹង​ថា​ផ្លូវ​នោះ​អាច​ធ្វើ​ទៅ​បាន​ជោគជ័យ។

នៅ​រយៈ​ពេល​ចុង​ក្រោយ​នៃ​ខែ​សីហា សម្រាប់​អ្នក​កើត​ឆ្នាំ​នាគ នៅ​កន្លែង​ធ្វើ​ការ​ពួក​គេ​នឹង​មាន​ការ​កោត​សរសើរ​ពី​ថ្នាក់​លើ មាន​គេ​ស្រលាញ់​ច្រើន ហើយ​ថា​មិន​ត្រូវ​អាច​ទទួល​បាន​ការ​ដំឡើង​មុខ​តំណែង ប្រាក់កាក់​ទៀត​ផង។ ទំនុកចិត្ត​ក៏​ជា​អ្វី​ដែល​ដៃ​គូ​បន្ថែម​ការ​ជឿជាក់​ខ្លាំង​ផង​ដែរ មិន​ថា​តែ​ការ​រកស៊ី​ក្តី ទំនាក់ទំនង​ស្នេហា​ក្តី គឺ​សមប្រកប​ខ្លាំង​ដូច​បំណង​សម្រាប់​អ្នក​កើត​ឆ្នាំ​នាគ​នៅ​កំឡុង​ពេល​ដូច​បង្ហាញ​ខាង​លើ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក