ធូរេនប្រមូលផ្តុំទៅដោយជាតិវីតាមីន C, B, ជាតិដែក/ទង់ដែង, ប៉ូតាស្យូម ក៏ដូចជាអាស៊ីដ Folate ដែលល្អសម្រាប់បង្ការជំងឺបេះដូងជាដើម។ យ៉ាងណាអ្នកជំនាញបានណែនាំ ថាអ្នកមិនត្រូវទទួលទានធូរេនជាមួយអាហារទាំង ៤ ខាងក្រោមនេះទេ ព្រោះវាអាចប្រតិកម្មគ្នា និងបង្កទៅជាបញ្ហាពុលបាន៖
៤) ហាមជាមួយអាហារសមុទ្រ
ធូរេនវាជារបស់ក្តៅ រីឯអាហារសមុទ្រក៏ជារបស់ក្តៅ នៅពេលទទួលទានវាចូលគ្នា វានឹងធ្វើឲ្យក្រហាយក្រពះ បណ្តាលឲ្យយើងអាចទៅជាមានជំងឺរាករូស ប៉ះពាល់ធ្ងន់ដល់ប្រព័ន្ធរំលាយអាហារ។
៣) កុំបរិភោគជាមួយរបស់ហឹរ
អ្នកមិនគួរទទួលទានធូរេនជាមួយអាហារដែលមានម្ទេស ដែលបន្ថែមភាពក្តៅចូលគ្នាក្នុងពេលតែមួយនោះទេ ព្រោះវាអាចធ្វើឲ្យឡើងមុនលើមុខ និងបញ្ហាទល់លាមកជាដើម។
បន្ថែមពីនេះ អ្នកត្រូវដឹងថាធូរេនមួយផ្លែៗមានខ្លាញ់ឆ្អែតច្រើនណាស់ ហើយបើអ្នកទទួលទានអាហារផ្សេងទៀតដែលមានជាតិហឹរ ដូចជាមានសាច់ជ្រូក សាច់គោជាដើម វាកាន់តែបន្ថែមជាតិប្រូតេអ៊ីនលើសលប់ នាំឲ្យឡើងជាតិកូឡេស្តេរ៉ុលក្នុងឈាម បណ្តាលទៅជាបញ្ហាលើសឈាមក៏ថាបាន។
២) ហាមទទួលទានជាមួយគ្រឿងស្រវឹង
ដូចបញ្ជាក់ពីខាងដើម សុទ្ធតែរបស់ក្តៅទល់របស់ក្តៅ បើបន្ថែមជាតិស្រាចូលខ្លួនទៀត ពេលទទួលទានធូរេន នោះអាចនឹងបង្កទៅជាគ្រោះថ្នាក់ ដូចជាការដាច់សរសៃឈាមខួរក្បាល ហើយបើសម្រាប់អ្នកមានជំងឺលើសឈាម ឬទឹកនោមផ្អែមស្រាប់ផង កាន់តែហានិភ័យខ្ពស់។
១) ហាមទទួលទានជាមួយកាហ្វេ
សារធាតុកាហ្វេអ៊ីនរួមបញ្ចូលគ្នាជាមួយធូរេន នឹងរារាំងដល់សកម្មភាពរបស់អង់ស៊ីម Aldehyde dehydrogenase នៅក្នុងរាងកាយ។ វានាំឲ្យ ៧០ ភាគរយនៃអុកស៊ីតកម្មក្នុងកោសិកាមិនត្រូវបានរំលាយ បង្កទៅជាបញ្ហាពុល បន្ថែមពីហ្នឹងទៀតវាក៏ធ្វើឲ្យអ្នកពិបាកក្នុងការគេងនៅពេលយប់ផងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក