សប្តាហ៍ថ្មីនៃពាក់កណ្តាលខែសីហា បានឈានចូលមកដល់ហើយ ដោយឆ្លងផុតរយៈពេល ១៥ ថ្ងៃមកនេះ តើអ្នកបានជួបរឿងរ៉ាវលំបាក និងសប្បាយរីករាយអ្វីខ្លះ? ក្នុងការតេស្តបែបវិទ្យាសាស្រ្តមួយនេះ យើងសូមឲ្យអ្នកជ្រើសរើសនៅប្រអប់ហិបមួយ ដើម្បីបើកមើលថាចន្លោះពេលនៃសប្តាហ៍ថ្មី ជីវិតអ្នកអាចនឹងជួបរឿងរ៉ាវអ្វិបន្ថែមទៀត៖
ហិបទី ១
អ្នកនឹងមានការវិវត្តទៅរកចំណុចមួយផ្សេងទៀត ក្នុងទំនាក់ទំនងស្នេហារបស់អ្នក និងដៃគូ (ប្រសិនជាអ្នកមានគូស្នេហ៍ស្រាប់ហើយនោះ)។ មិនយូរប៉ុន្មានទេ អ្នកនឹងឈានទៅដល់ការប្ដេជ្ញាចិត្តខ្ពស់ជាងមុន និងភាពមានទំនួលខុសត្រូវខ្ពស់ជាងមុន ដែលនាំឲ្យអ្នកក្លាយជាមនុស្សចាស់ទុំជាងមុន ហើយអាចកសាងជីវិតជាមួយគ្នាទៅថ្ងៃមុខបាន។
ហិបទី ២
អ្នកនឹងត្រូវធ្វើការសម្រេចចិត្តលើរឿងអ្វីដែលថ្មីមួយក្នុងជីវិត ទាក់ទងនឹងបញ្ហាជីវិត ដែលនាំឲ្យឆ្ពោះទៅគោលដៅថ្មីដែលត្រូវដើរ។
ត្រូវចាំថាវាជាពេលវេលាអភិវឌ្ឍដ៏អស្ចារ្យក្នុងជីវិត អ៊ីចឹងចូរគិតឲ្យបានល្អិតល្អន់ និងជ្រើសយករឿងណាមួយមកធ្វើជាអាទិភាពមុនសម្រេចចិត្ត។ គ្រប់យ៉ាងវាមិនងាយពេកនោះទេ តែបើដួលហើយ ក៏កុំងាយបោះបង់ពេក។
ហិបទី ៣
នេះបានបង្ហាញមកថា ភាពអស្ចារ្យនៃជីវិតទាក់ទិននឹងមិត្តភាព ទំនាក់ទំនងជាមួយនរណាម្នាក់ នឹងលេចចេញមកនៅពេលដ៏ខ្លីខាងមុខ។ វាអាចថាជាមនុស្សថ្មីណាម្នាក់ ឬមនុស្សដែលអ្នកខានជួបយូរមកហើយនោះ គេលេចវត្តមានមកក្នុងជីវិតអ្នក ហើយគេនឹងត្រួសត្រាយនាំអ្នកឲ្យបានឃើញពីទស្សនៈល្អថ្មីៗសម្រាប់ជីវិត។
បើស៊ីជម្រៅទៅមនុស្សថ្មីនេះ នឹងអាចផ្លាស់ប្តូរជីវិតរបស់អ្នកបាន ហើយគេនាំភាពវិជ្ជមានច្រើនជាងអវិជ្ជមាន តែទោះយ៉ាងណាក៏កុំបើកបេះដូងធំពេក ចូរមើលឲ្យបានល្អិតល្អន់ផង។
ហិបទី ៤
ការរំពឹងទុកក្នុងចិត្តរបស់អ្នកនូវរឿងរ៉ាវមួយចំនួន នឹងមិនអាចកើតឡើងបានទេនៅពេលខាងមុខនេះ។ រឿងរ៉ាវដែលកើតឡើងនៅប៉ុន្មានថ្ងៃបន្ទាប់នេះ នឹងបង្រៀនអ្នកឲ្យក្លាយជាមនុស្សដែលមានការអត់ធ្មត់ជាងមុន និងមានការគិតល្អប្រសើរជាងមុន។
ចូរបន្តផ្តោតលើការខិតខំប្រឹងប្រែងរបស់អ្នក អ្វីដែលល្អក៏នៅតែបន្តធ្វើ ហើយយកសន្តិភាពផ្លូវចិត្តជាប់ខ្លួនជានិច្ច ទើបអ្នកអាចឆ្លងកាត់រឿងខាងមុខនោះបាន។
ហិបទី ៥
ទាក់ទងនឹងអាជីពការងាររបស់អ្នក ដោយអ្នកនឹងទទួលបានដំណឹងល្អនៅថ្ងៃខាងមុខ ពោលអាចជាឡើងដំណែង ឬទទួលបានការកោតសរសើរពីថ្នាក់លើ ដែលអាចនាំប្រយោជន៍ដល់អ្នកបានទៅថ្ងៃ ខាងមុខ។ ចូរបន្តធ្វើឲ្យបានល្អបំផុត និងបន្តបង្ហាញទេពកោសល្យពិតរបស់អ្នកទៅកាន់ពិភពខាងក្រៅ ឲ្យគេបានឃើញពីភាពខ្លាំងរបស់អ្នកយ៉ាងពិតប្រាកដ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក