កុំ​ខ្មាសអៀន​នឹង​ចែករំលែក! សញ្ញា ៤ បង្ហាញ​ច្បាស់​ស្បូន​អ្នក​មាន​បញ្ហា ចំណុច ២/៤ គួរ​ឲ្យ​បារម្ភ​ខ្លាំង

សម្រាប់​ស្រ្តី ប្រសិន​សុខភាព​ស្បូន​មិន​ល្អ នោះ​នឹង​អាច​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ចំពោះ​រាងកាយ​ទៅ​ថ្ងៃ​មុខ ដូច្នេះ​អ្នក​គួរ​តែ​ពិនិត្យ​ឲ្យ​បាន​ដិតដល់​និង​តាមដាន​ជា​ប្រចាំ។ ខាង​ក្រោម Knongsrok បង្ហាញ​ពី​សញ្ញា​ព្រមាន​ ៤ ដែល​យើង​អាច​ដឹង​ច្បាស់​ថា ស្បូន​កំពុង​មាន​ភាព​មាន​ប្រក្រតី​ហើយ៖

១) មុខ​ស្លេក

1

ភាព​ស្លេកស្លាំង​លើ​ផ្ទៃ​មុខ​ មនុស្ស​មួយ​ចំនួន​គិត​ថា​មក​ពី​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប ដែល​ពួក​គេ​មិន​សូវ​ជា​ខ្វល់​ប៉ុន្មាន​ទេ។ យ៉ាង​ណា​ក្នុង​ករណី​ខ្លះ ក៏​វា​មាន​ពាក់ព័ន្ធ​នឹង​បញ្ហា​ស្បូន​ផង​ដែរ នោះ​ក៏​ដោយសារ​តែ​បញ្ហា​អ័រម៉ូន​បញ្ចេញ​មិន​បាន​គ្រប់គ្រាន់ នាំ​ឲ្យ​ស្បែក​ប្រែ​ពី​ពណ៌​ក្រហម​មក​ជា​ពណ៌​ស្លេក។

ដំណោះស្រាយ​នឹង​បញ្ហា​នេះ គឺ​អ្នក​ត្រូវ​តែ​បញ្ចៀស​ការ​ទទួល​ទាន​អាហារ​ឆៅ អាហារ​ត្រជាក់​ពេក ហើយ​ព្យាយាម​ធ្វើ​បែប​ណា​ឲ្យ​រាងកាយ​មាន​តុល្យភាព​កម្តៅ​គ្រប់គ្រាន់។

២) ពុក​មាត់​លេច​មក​ច្រើន

2

ស្រ្តី​ភាគ​ច្រើន​កម្រ​មាន​ពុក​មាត់​ណាស់ ដោយ​វា​ស្តើង សឹង​តែ​មើល​មិន​ឃើញ ប៉ុន្តែ​បើ​ស្រ្តី​ខ្លះ​លូតលាស់​ពុកមាត់​សឹង​តែ​ដូច​បុរស​ដែរ នោះ​ដោយសារ​តែ​បញ្ហា​ប្រព័ន្ធ Endocrine ដែល​នាំ​ឲ្យ​មាន​កង្វះ​អ័រម៉ូន​អឺស្រ្តូសែន​ជា​ច្រើន។

ពួក​គេ​ច្រើន​មាន​ជំងឺ​ស្បូន ការ​មក​រដូវ​មិន​ទៀងទាត់ ពោល​ជា​ជំងឺ​រោគ​ស្រ្តី ដែល​អ្នក​ត្រូវ​តែ​ប្រញាប់​ទៅ​ពិនិត្យ​ព្យាបាល​ឲ្យ​បាន​ទាន់​ពេលវេលា។

៣) មុខ​ឡើង​ស្នាម​ជាំ​ខ្មៅ

3

ស្នាម​ជាំ​ខ្មៅៗ​រំលេច​ជា​ដុំ​តូច រួច​រាល​បន្ត​គ្នា​នៅ​លើ​ផ្ទៃ​មុខ វា​គឺ​ជា​ជំងឺ​ម្យ៉ាង​ដែល​កើត​ឡើង​ដោយសារ​តែ​មនុស្ស​ស្រី​នោះ​ប្រើប្រាស់​ថ្នាំ​ពន្យារកំណើត​ច្រើន, បញ្ហា​ប្រព័ន្ធ Endocrine, បញ្ហា​រដូវ​ និង​កង្វះ​អាហារូបត្ថម្ភ​ជា​ដើម។ បន្ថែម​ពី​នេះ​ មិន​ត្រឹម​តែ​លើ​ផ្ទៃ​មុខ​ទេ ឲ្យ​តែ​សុខៗ​មាន​រំលេច​ស្នាម​ជាំ​ខ្មៅ​លើ​ដង​ខ្លួន គឺ​ច្រើន​តែ​ជា​បញ្ហា​ស្បូន​ហើយ។

៤) លេច​ចេញ​រង្វង់​ខ្មៅ​ជុំវិញ​ភ្នែក

4

ជា​ធម្មតា​រង្វង់​ខ្មៅ​នៅ​ក្រោម​ភ្នែក ដោយសារ​យើង​គេង​យឺត​ពេក ឬ​គេង​បាន​តិច​មិន​គ្រាន់។ ប៉ុន្តែ​បើ​សុខៗ​វា​រំលេច​សញ្ញា​បែប​ហ្នឹង​ចេញ​មក នោះ​ច្បាស់​ណាស់​គឺ​ជា​បញ្ហា​ស្បូន ក៏​ដូច​ជា​ការ​មក​រដូវ​មិន​ទៀងទាត់។ អ្នក​ជំនាញ​នៅ​ប្រទេស​ចិន​ជឿ​ថា វា​មក​ពី​ការ​ស្ទះ​ចរន្ត​ឈាម ឬ​ពេល​ខ្លះ​ហូរ​ឈាម​តាម​ស្បូន​ច្រើន​ពេក​ ក៏​ងាយ​នឹង​មាន​រង្វង់​ខ្មៅ​លេច​ឡើង​ក្រោម​ភ្នែក​ផង​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក