មនុស្សប្រុសដែលគេស្រលាញ់មនុស្សស្រីណាម្នាក់ច្បាស់លាស់ហើយ គេមិនសូវចេះហ្មងសៅច្រើនជាមួយការឆ្លើយសំណួរ ៤ នេះទេ ហើយក៏ជឿថានារីឈ្លាសវៃនឹងមិនចោទសំណួរដូចខាងក្រោម ទៅកាន់ដៃគូរបស់គេដែរ៖
៤) តើបងស្រលាញ់អូនដល់ពេលណា?
សំណួរនេះ ប្រាកដជាមនុស្សស្រីចង់បានចម្លើយមកវិញ ស្រលាញ់ជារៀងរហូតទៅហើយ តែមនុស្សប្រុសភាគច្រើន ពួកគេមិនសូវចង់ឲ្យនារីដែលខ្លួនស្រលាញ់ស្រមៃខ្ពស់ពេកនោះទេ ពោលមិនចង់ឲ្យរំពឹងទុកខ្ពស់ ទាំងដែលបច្ចុប្បន្នមិនទាន់ជាសាច់ការច្បាស់លាស់អ្វីផងនោះ។
យល់ល្អពួកគេតែងតែចង់ឲ្យនារីដែលខ្លួនស្រលាញ់ រីករាយជាមួយបច្ចុប្បន្នភាពដែលមាន និងបង្កើតរឿងរ៉ាវល្អៗជាមួយគ្នាឲ្យបានច្រើន ទើបទៅពេលខាងមុខមិនស្តាយក្រោយ ចំពោះរឿងខ្លះដែលមិនបានធ្វើ។ មួយទៀតត្រូវដឹងថា បើល្អពីឥឡូវទៅ ពេលទៅមុខប៉ុន្មានឆ្នាំក៏វាមិនជាបញ្ហាអ្វីដែរ។
៣) បងនៅស្រលាញ់អូនខ្លាំងដែរទេ?
មនុស្សស្រីមិនចាំបាច់ទៅសួរនាំពាក្យទាំងហ្នឹងឡើយ ព្រោះត្រឹមសម្តីគេនិយាយចេញមក ថា បងស្រលាញ់អូនខ្លាំងដដែល ឬស្រលាញ់ដូចមុន វាមិនហត់សម្រាប់គេឡើយ។ អ្វីដែលនារីឈ្លាសវៃធ្វើ គឺនាងមើលទៅលើសកម្មភាព និងការអនុវត្តពិត ហើយមិនចូលចិត្តសួរពាក្យថាស្រលាញ់អីឬអត់ហ្នឹងទេ។
២) បងស្រលាញ់នរណាជាងរវាងអូន និងសង្សារចាស់?
ហេតុអ្វីត្រូវគាស់កកាយរឿងអ្នកចាស់ ដែលគេនៅតែគេ យើងនៅតែយើង និយាយមិនត្រូវចុះឡើង ឈ្លោះគ្នាឥតអំពើថែមទៀតក៏មាន។ ដូច្នេះហើយអ្នកត្រូវដឹងខ្លួនឯងថា អ្នកជាមនុស្សបច្ចុប្បន្ននិងអនាគតកាលរបស់គេ ដូច្នេះមិនចាំបាច់រំឭកពីរឿងរ៉ាវចាស់មកទេ។
១) អូននិងម៉ាក់បង មួយណាសំខាន់ជាង?
ជាសំណួរដែលមនុស្សប្រុសស្អប់បំផុត ការដែលយកម្តាយរបស់គេមកប្រៀបធៀប។ មនុស្សស្រីដែលឈ្លាសវៃ គេឲ្យតម្លៃម្តាយខាងបុរសខ្ពស់ណាស់ ពោលស្រលាញ់គោរពដូចជាម្តាយរបស់ខ្លួន ហើយក៏គ្មានអ្វីត្រូវទៅច្រណែន ឬចង់មានប្រៀបជាងខាងម្តាយបង្កើតគេនោះដែរ។ ដូច្នេះបើអ្នកសួរសំណួរនេះហើយ ខាងបុរសគេខឹង ឬអន់ចិត្ត អ្នកខ្លួនឯងទេជាអ្នកខុស៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក