តើសមត្ថភាពពិសេស របស់អ្នកគឺជាអ្វី? រើសមេអំបៅមួយដែលអ្នកចូលចិត្ត ដើម្បីដឹងថាអ្នកពិសេសត្រង់ចំណុចណា

ជ្រើសរើសមេអំបៅដែលអ្នកចូលចិត្ត ដើម្បីដឹងពីសមត្ថភាពពិសេសរបស់អ្នក ។

125451349.jpeg

ទី 1

សមត្ថភាពពិសេសរបស់អ្នកគឺចេះសម្របខ្លួន អ្នកអាចសម្របខ្លួនបានយ៉ាងឆាប់រហ័ស ទៅនឹងរឿងរ៉ាវកើតឡើងជុំវិញរបស់អ្នក អ្នកអាចសម្របខ្លួនជាមួយអ្នកដទៃបានយ៉ាងឆាប់រហ័ស មិនថានៅពេលអ្នកត្រូវផ្លាស់សាលារៀន កន្លែងធ្វើការ ឬផ្ទះ អ្នកនឹងមានបញ្ហាតិចតួចក្នុងការកែសម្រួលប៉ុណ្ណោះ ។

ទី 2

ទេពកោសល្យរបស់អ្នកគឺពូកែបញ្ចុះបញ្ចូល អ្នកអាចនិយាយឱ្យអ្នកដទៃធ្វើតាម អ្នកមានវោហាសាស្ត្រដ៏អស្ចារ្យ ដឹងពីរបៀបទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព អ្នកនឹងដឹងពីរបៀបនិយាយជាមួយមនុស្សម្នាក់ៗ ដើម្បីធ្វើឱ្យគេចាប់អារម្មណ៍បានយ៉ាងងាយ ។

ទី 3

ទេពកោសល្យរបស់អ្នកគឺជាមនុស្សមានបុណ្យ អ្នកប្រហែលជាមិនបានកើតមកជាមួយនឹងទេពកោសល្យ ដែលមាននៅក្នុងខ្លួនអ្នកតាំងពីកំណើតទេ ប៉ុន្តែអ្នកជាមនុស្សឧស្សាហ៍ព្យាយាម ឲ្យតែអ្នកគិតអ្វី ចង់ធ្វើអ្វី នោះអ្នកនឹងទទួលបានជោគជ័យ នេះហើយគឺជាបុណ្យរបស់អ្នក។

ទី 4

ទេពកោសល្យរបស់អ្នកគឺជាការច្នៃប្រឌិត ចូលចិត្តគិតអ្វីដែលប្លែក និងខុសពីគេ អ្នកតែងតែដើរចេញពីទម្លាប់ចាស់ៗ ដែលគ្មានការអភិវឌ្ឍ ព្រោះអ្នកជាមនុស្សយល់ដឹងច្រើន ម្ល៉ោះហើយអ្នកនឹងយកការយល់ដឹងថ្មីៗនោះ មកច្នៃប្រឌិតជាគំនិតថ្មី ៕

ប្រភព៖ Dek-D/ Knongsrok