កុំ​មើល​រំលង! សញ្ញា ៥ ព្រមាន​ច្បាស់ៗ​ថា​កូន​តូច​អ្នក​កំពុង​ខ្វះ​ជាតិ​កាល់ស្យូម

កាល់ស្យូម​គឺ​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​នៅ​រូបរាង​កាយ​របស់​មនុស្ស។ យ៉ាង​ណា​ប្រសិន​កូន​តូចៗ​របស់​អ្នក​លេចចេញ​សញ្ញា​ព្រមាន ៥ ដូច​ខាង​ក្រោម នោះ​ច្បាស់​ណាស់​ពួក​គេ​កំពុង​ខ្វះ​ជាតិ​កាល់ស្យូម​ហើយ ដែល​ទាមទារ​ឲ្យ​អ្នក​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជា​បន្ទាន់៖

៥) ជំងឺ Anorexia

1

វា​ជា​សញ្ញា​ដែល​នាំ​ឲ្យ​ពួក​គេ​គេង​មិន​លក់ ចំណង់​អាហារ​មិន​ល្អ ហើយ​បើ​បណ្តោយ​យូរ​ពេក នោះ​នឹង​ប៉ះពាល់​ដល់​រាងកាយ​កុមារ​កាន់​តែ​ខ្លាំង។

៤) បែក​ញើស

2

ប្រសិន​បើ​កុមារ​បែក​ញើស​នៅ​ពេល​យប់ ជាប់​គ្នា​ច្រើន​ថ្ងៃ ទាំង​ដែល​មនុស្ស​ទូទៅ​មិន​អី​នោះ វា​ជា​សញ្ញា​ព្រមាន​មួយ​ដូច​គ្នា។ នោះ​មាន​ន័យ​ថា សីតុណ្ហភាព​រាងកាយ​របស់​ក្មេង​មិន​មាន​តុល្យភាព​ល្អ ដែល​ជា​កង្វះ​ជាតិ​កាល់ស្យូម ហើយ​ឪពុកម្ដាយ​ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​ពិនិត្យ ដើម្បី​ពិគ្រោះ​ថា​គួរ​ផ្តល់​ថ្នាំ​កាល់ស្យូម​ឬ​ទទួល​ទាន​អាហារ​បែប​ណា ដើម្បី​ប៉ះប៉ូវ​ត្រលប់​មក​វិញ។

៣) សក់​ដុះ​តិច​នៅ​ផ្នែក​ក្បាល​ខាង​ក្រោយ

3

ចំពោះ​កុមារ​ដែល​មាន​កង្វះ​ជាតិ​កាល់ស្យូម ពួក​គេ​ក៏​នឹង​មាន​បញ្ហា​ដុះ​សក់​តិច ហើយ​មិន​ភ្លឺ​រលោង​នៅ​លើ​ក្បាល ឬ​ជា​ពិសេស​ផ្នែក​ក្បាល​ខាង​ក្រោយ។

២) ក្មេង​ដើរ​យឺត ឬ​សន្លាក់​ទន់

4

ក្មេង​ដែល​ដើរ​យឺត ឬ​ឆ្អឹង​របស់​ពួក​គេ​មាន​ទ្រង់ទ្រាយ​មិន​ល្អ វា​ជា​សញ្ញា​ខ្វះ​ជាតិ​កាល់ស្យូម​ដូច​គ្នា។ សាច់ដុំ​របស់​ពួក​គេ​ដូច​ជា​ពត់​ចេញ​រាង​អក្សរ X-O ដែល​នាំ​ឲ្យ​ដំណើរ​ថ្មើរ​ជើង​របស់​ក្មេង​តូច​នោះ ហាក់​យឺត​ជាង​ក្មេង​ដទៃ​ខុស​ប្រក្រតី។

១) ពុក​ធ្មេញ ដុះ​ធ្មេញ​យឺត

5

នេះ​ក៏​ជា​សញ្ញា​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ផង​ដែរ។ មូលហេតុ​គឺ​ដោយសារ​កាល់ស្យូម ដើរ​តួ​យ៉ាង​សំខាន់​នៅ​រចនាសម្ព័ន្ធ​មាត់​ធ្មេញ។ បើ​គ្មាន​ជាតិ​កាល់ស្យូម​គ្រប់គ្រាន់ នោះ​ធ្មេញ​របស់​ពួក​គេ​នឹង​ងាយ​ពុក​បាក់ ហើយ​មាន​ចន្លោះ​ខុស​ស្តង់ដារ​ពី​ធ្មេញ​មួយ​ទៅ​ធ្មេញ​មួយ។ បន្ថែម​ពី​ជាតិ​កាល់ស្យូម ពួក​គេ​ក៏​ត្រូវ​ការ​បន្ថែម​នៅ​វីតាមីន D ផង​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក