ក្លឹបតោខៀវ Chelsea បានសម្រេចការចុះហត្ថលេខាយក Romelu Lukaku ជាផ្លូវការហើយ ជាមួយនឹងសុពលភាពកុងត្រា ៥ ឆ្នាំ។ គ្រប់គ្នាជឿជាក់ថា កីឡាករបែលហ្សិកនឹងអាចធានាការរកគ្រាប់បាល់ឲ្យក្លឹបតោខៀវ យ៉ាងហោចណាស់ក៏ ២០ គ្រាប់យ៉ាងតូចក្នុងមួយរដូវកាល។
តាមសារព័ត៌មាន Bild បានចុះផ្សាយ នៅរដូវក្តៅឆ្នាំ ២០២១ នេះតាមពិតទៅ Chelsea មានឱកាសអាចចុះហត្ថលេខាយកកីឡាករប៉ូឡូញ នៅតម្លៃផ្ទេរ ៨០ លានអឺរ៉ូ ពោលគឺភ្នាក់ងារលោក Pini Zahavi មករត់ការឲ្យមួយចប់ តែចុងក្រោយក្លឹប Chelsea បានបដិសេធ ក្រោមមូលហេតុកត្តាអាយុរបស់ Lewandowski ដែលរាងជ្រេចូល ៣២ ឆ្នាំទៅហើយ។
ដូច្នេះហើយកីឡាករប៉ូឡូញ ក៏បន្តឈរជើងឲ្យ Bayern ដូចសព្វថ្ងៃ ខណៈដែលសុពលភាពកុងត្រារបស់គេត្រូវផុតនៅចុងខែមិថុនា ឆ្នាំ ២០២៣។ រំឭកឲ្យដឹងដែរថា Lewandowski ចាយពេលឲ្យក្លឹប ៤ ក្នុងអាជីព បង្ហាញខ្លួនសរុប ៦៣០ ប្រកួត រកបាន ៤៥៩ គ្រាប់និង Assist ១២៨ លើកហើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក