បើក​ដប​មួយ ដើម្បី​ទម្លាយ​នូវ​ទេពកោសល្យ​ដ៏​អាថ៌កំបាំង​របស់​អ្នក​ពី​ធម្មជាតិ

តាម​រយៈ​ដប​ថ្ម​ទាំង ៦ ដែល​មាន​លាក់​ទុក​ក្រដាស​តូច​មួយ​នៅ​ក្នុង​នោះ តើ​អ្នក​នឹង​ជ្រើស​យក​មួយ​ណា? តាម​រយៈ​ការ​ជ្រើសរើស​របស់​អ្នក យើង​អាច​បង្ហាញ​ឲ្យ​អ្នក​ដឹង​ពី​ទេពកោសល្យ​អំណោយទាន​ពី​ធម្មជាតិ​របស់​អ្នក ដែល​បាន​លាក់​ទុក៖

ដប​ទី ១

1

អ្នក​ជា​មនុស្ស​ដែល​ឆាប់​ចាប់​អ្វី​បាន មាន​ន័យ​ថា រៀន​អ្វី​ក៏​ចេះ​លឿន ចេះ​រហ័ស​ដែរ។ ប៉ុន្តែ​ចំណុច​ខ្សោយ​មួយ​របស់​អ្នក គឺ​ពេល​ខ្លះ​ចេះ​ហើយ បែរ​ជា​មិន​សូវ​ខំ ហើយ​ឆាប់​បាក់​ទឹកចិត្ត​លែង​ចង់​បន្ត​ទៅ​មុខ។

ដប​ទី ២

អ្នក​ជា​មនុស្ស​ពូកែ​ខាង​ផ្នែក​គណិតវិទ្យា ដូច្នេះ​ហើយ​បើ​ចាប់​យក​វិស័យ​ខាង​ផ្នែក​ហិរញ្ញវត្ថុ ធនាគារ ក៏​ដូច​ជា​ផ្នែក​ព័ត៌មាន​វិទ្យា នោះ​ប្រាកដ​ជា​សក្តិសម​នឹង​អ្នក​ខ្លាំង។

ដប​ទី ៣

អ្នក​ជា​មនុស្ស​ដែល​ពូកែ​ខាង​ប្រាស្រ័យ​ទាក់ទង ការ​និយាយ​ជា​សាធារណៈ​គឺ​ជា​ទេពកោសល្យ​អំណោយទាន​ពី​ធម្មជាតិ​របស់​អ្នក។ អ្នក​ក៏​ធ្លាប់​បាន​អនុវត្ត​វា​ ទៅ​ក្នុង​ផ្នែក​នៃ​អាជីព​និង​ការ​រកស៊ី​មួយ​ចំនួន ហើយ​ក៏​ឃើញ​ចេញ​ជា​ផ្លែផ្កា​មក​ហើយ​ដែរ។

ដប​ទី ៤

2

អ្នក​ជា​មនុស្ស​ដែល​ស្រលាញ់​សិល្បៈ ការ​គូស ការ​ស្តាប់​តន្រ្តី ហើយ​ប្រសិន​អ្នក​ប្រលូក​ទៅ​ក្នុង​វិស័យ​ការងារ​មួយ​នេះ គឺ​អ្នក​ងាយ​នឹង​មាន​កេរ​ឈ្មោះ ជោគជ័យ​ឆាប់​រហ័ស។

ដប​ទី ៥

អ្នក​កើត​មក​មាន​ភាព​ជា​អ្នក​ដឹកនាំ មាន​មនុស្ស​ជា​ច្រើន​ដែល​ចង់​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​អ្នក ចង់​បាន​អ្នក​ជា​អ្នក​ត្រួសត្រាយ​បង្ហាញ​ផ្លូវ​សម្រាប់​ពួក​គេ។ ទេពកោសល្យ​នេះ បាន​ជួយ​ឲ្យ​អ្នក​មាន​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​គ្រប់គ្រង​ស្ថាប័ន ឬ​ដំណើរការ​នៅ​អាជីវកម្ម​ណា​មួយ។

ដប​ទី ៦

អ្នក​ជា​មនុស្ស​មាន​ទេពកោសល្យ​ក្នុង​ការ​ព្យាករណ៍​ជា​មុន ដោយ​អ្នក​ហាក់​ដឹង​ស្ថានភាព​និង​លទ្ធផល​ខាង​មុខ មុន​នឹង​វា​កើត​ឡើង​ទៅ​ទៀត។ វា​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ តែ​វា​ជា​ភាព​ឈ្លាសវៃ​នៃ​មនុស្ស​ដែល​ចេះ​យល់​ស្ថានការណ៍ ហើយ​គួប​ផ្សំ​អារម្មណ៍​ខាង​ក្នុង​ប្រាប់​មក​ផង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក