កុំ​ឲ្យ​គេ​ភ្លេច​ឈ្មោះ​ទាន់! កីឡាករ​កាន់​ឆ្នាំ​នៅ Chelsea ម្នាក់ លឺ​ថា​ព្រម​ផ្ទេរ​ទៅ Arsenal ហើយ

មួយ​រយៈ​ក្រោយ​យើង​មាន​ចចាមអារ៉ាម​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​ចាកចេញ​របស់​កីឡាករ Chelsea ក៏​ដូច​ជា​ការ​ត្រៀម​ស្វាគមន៍​នៅ​ចំណូល​ថ្មី​មួយ​ចំនួន​ ត្រលប់​មក​វិញ​ផង​ដែរ។ បើ​តាម​របាយការណ៍​ពី II Messaggero បាន​ឲ្យ​ដឹង​ថា ​ខ្សែ​ប្រយុទ្ធ​នៅ​តោ​ខៀវ បាន​ព្រមព្រៀង​ការ​ផ្ទេរ​ទៅ​កាន់​ក្លឹប​​កាំភ្លើង​ធំ Arsenal ហើយ។

1234484743.0

នោះ​គឺ​យុវជន​វ័យ ២៣ ឆ្នាំ Tammy Abraham ដែល​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក Thomas Tuchel គេ​ហាក់​មិន​ទទួល​បាន​ឱកាស​លេង​ជាប់លាប់​ទាល់​តែ​សោះ ជា​ពិសេស​បើ Romelu Lukaku សម្រេច​ការ​ផ្ទេរ​មក​ដល់​ទៀត នោះ​ឈ្មោះ Abraham តែ​បណ្តោយ​បែប​ហ្នឹង ២ ឆ្នាំ​ទៀត​ ប្រាកដ​ជា​គ្រប់​គ្នា​ភ្លេច​ជាក់​ជា​មិន​ខាន។

ដើម្បី​ទទួល​បាន​ឱកាស​លេង ទាន់​ខ្លួន​នៅ​ក្មេង កីឡាករ​អង់គ្លេស​ក៏​បាន​ជ្រើសរើស​យក​ទ្រនំ​ថ្មី​ដែល​ជា​ក្លឹប​រួម​លីគ​គឺ Arsenal ហើយ​លឺ​ថា​ព្រមព្រៀង​ការ​ចរចា​លក្ខខណ្ឌ​បុគ្គល​រួច​ជា​ស្រេច​ នៅ​ឡើយ​តែ​តម្លៃ​ចរចា​រវាង​ភាគី​ក្លឹប​ទាំង​សង​ខាង​ប៉ុណ្ណោះ។

Methode_times_prod_web_bin_f9888e00 C85d 11ea 9c6a Aea7967d4c6d

1332500738.0

ក្រៅ​ពី Arsenal ខាង​ក្លឹប AS Roma ​ឯ​ណោះ ក៏​ចង់​បាន Abraham ដែរ ដោយ​ហ៊ាន​ឲ្យ​តម្លៃ​ផ្ទេរ ៣៤ លាន​ផោន តែ​សាមី​ខ្លួន​គេ​មិន​ព្រម​ផ្ទេរ​ទៅ​លេង​ឲ្យ​ក្លឹប​ក្រៅ​ស្រុក។ រំឭក​ថា​យុវជន​វ័យ ២៣ ឆ្នាំ​បាន​ចាយ​ពេល​នៅ Chelsea តាំង​តែ​ពី​ការ​ហ្វឹកហាត់​នៅ​យុវជន​ថ្នាល​ដំបូង ពោល​នៅ​ឆ្នាំ ២០១៤។ គេ​បាន​មក​លេង​ឲ្យ​ឈុត​ធំ​នៅ​ឆ្នាំ ២០១៧ គិត​មក​ទល់​ពេល​នេះ បង្ហាញ​ខ្លួន ៨២ ប្រកួត រក​បាន ៣០ គ្រាប់​និង Assist ១២ លើក៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក