ស្ថិតិសំខាន់មួយនេះដែល Sancho បាន​មក​ពី Bundesliga នឹង​ជួយ Man United បានច្រើនបំផុត

ទីបំផុត Jadon Sancho គឺជាកីឡាកររបស់ Man United មែនទែន១០០% បន្ទាប់​ពីបានហ្វឹកហាត់នៅមូលដ្ឋាន Carrington ជាលើកដំបូងកាល​ពី​ម្សិលមិញ។

E4lIOJAX0AAZ4yQ

ប្រសិនបើអ្នកគាំទ្រ Manchester United នៅតែមិនយល់ពីទំហំនៃការចុះហត្ថលេខានោះ នេះគឺជាស្ថិតិមួយដែល​គាត់​ទទួលបានក្រោយ​ប្រកបអាជីពនៅក្របខ័ណ្ឌ Bundesliga ។

3c370535 78c8 473d 880e 7f1176a5012f

លោក Statman Dave ដែល​ជា​អ្នក​កាត់​ត្រាស្ថិតិបាល់​ទាត់របស់​ក្លិបបិសាចក្រហម និង​ជា​អ្នកវិភាគទម្រង់លេងបានទម្លាយថា ចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងរបស់គាត់នៅ​លីគ​កំពូលអាល្លឺម៉ង់ Jadon Sancho បង្កើតឱកាស​រក​គ្រាប់បាល់ ០.៩៨ គ្រាប់គិតជាមធ្យមបូករួមទាំងការ​បញ្ជូនបាល់ឱ្យមិត្តរួម​ក្រុមនៅក្នុងលីគ។

វាមានន័យថាប្រសិនបើខ្សែប្រយុទ្ធស្លាបរូបនេះ បន្តរក្សាកម្រិតគុណផលបែបនេះ គាត់​អាច​នឹងផ្ដល់ឱកត​ខ្សេប្រយុទ្ធដទៃ​ទៀត​របស់​ក្លិប​មានឱកាស​រក​គ្រាប់បាល់​បាន​ច្រើនក្នុង​ការ​ប្រកួត ខណៈដែល Sancho ខ្លួនឯង​យ៉ាងហោច​ណាស់​ក្នុង​មួយ​ប្រកួត​បើ​មិន​ស៊ុត​បញ្ចូល​ទី​បាន​មួយ​គ្រាប់​ក៏​បញ្ជូនបាល់ឱ្យ​មិត្តរួម​ក្រុម​ស៊ុត​បាន​មួយ​គ្រាប់​ដែរ។

0_GettyImages 1232062274

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: