អតីតជើងចាស់នៅក្លឹប Arsenal លោក Paul Merson បានបង្ហាញការយល់ឃើញ នៅឈ្មោះក្រុមទាំង ៥ ដែលមានលទ្ធភាពអាចឈ្នះពានរង្វាន់ UEFA Champions League រដូវកាលថ្មី ២០២១/២២ ហើយក្នុងចំណោមនោះគ្មានក្លឹបនៅឯលីគកំពូលអេស្ប៉ាញនិងអ៊ីតាលីនោះទេ។
ភាគច្រើននៃការជ្រើសរើសរបស់លោក គឺក្លឹបនៅ Premier League ដោយរួមមានទាំង Man Utd មួយផងដែរ។ Merson និយាយប្រាប់ Sportskeeda៖ "ខ្ញុំមើលឃើញថា Man Utd ស្ថិតនៅ ១ ក្នុងចំណោមបេក្ខភាពទាំង ៥ ដែលអាចឈ្នះពាន Champions League ដោយខ្ញុំយល់ថាពួកគេធ្លាក់ត្រឹមវគ្គចែកពូលកាលពីរដូវកាលមុន តែរបៀបនៃការលេងរបស់ពួកគេគឺសក្តិសមនឹងបាល់នៅ UCL ជាងនៅ PL"។
ដោយឡែកចំពោះក្លឹបធំៗ ៤ ឯទៀតលោកបានចុចឈ្មោះក្លឹប Man City, Chelsea, Bayern Munich និង Paris Saint-Germain។ បញ្ជាក់ថា ការចាប់ឆ្នោតព្រឹត្តិការណ៍ពានរង្វាន់អឺរ៉ុប រដូវកាល ២០២១/២២ នឹងធ្វើឡើងនៅថ្ងៃទី ២៦ សីហាខាងមុខក្នុងទីក្រុង Istanbul ប្រទេសទួរគី មុនបើកការប្រកួតនៅថ្ងៃទី ១៤/១៥ កញ្ញាតទៅ សម្រាប់វគ្គចែកពូល ជុំទី ១។
រំឭកថា នៅរយៈពេល ៣ ឆ្នាំចុងក្រោយ យើងឃើញថាលែងមានក្លឹបអេស្ប៉ាញជាអ្នកឈ្នះតទៅទៀត ជាក់ស្តែងនៅឆ្នាំ ២០១៩ បានទៅលើ Liverpool, ២០២០ បានទៅលើ Bayern Munich និង ២០២១ បានទៅលើ Chelsea៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក