Rio ថា​បើ Chelsea ឲ្យ Lukaku លេង​តំណែង Werner ច្បាស់​ណាស់​នឹង​អាច​រក​បាន​ដល់​ប៉ុណ្ណេះ​គ្រាប់

អតីត​កូន​ក្រុម​នៅ​បិសាច​ក្រហម​លោក Rio Ferdinand បាន​បង្ហាញ​ការ​យល់​ឃើញ ពាក់ព័ន្ធ​នឹង​ការ​ត្រៀម​មក​ដល់​របស់​កីឡាករ​ចំណូល​ថ្មី Romelu Lukaku ដែល​ថា​គេ​នឹង​ពាំនាំ​ផ្លែផ្កា​ជោគជ័យ​ជា​ច្រើន​មក​ឲ្យ​ក្លឹប​តោ​ខៀវ។

Romelu Lukaku Man Utd 1035490

បុរស​វ័យ ២៨ ឆ្នាំ​លឺ​ដំណឹង​ថា​ផ្ទេរ​មក Chelsea នៅ​តម្លៃ ៩៧,៥ លាន​ផោន ហើយ​ឥឡូវ​គេ​មក​ដល់​ទីក្រុង​ឡុង​ហើយ ដោយ​កំពុង​ឈាន​ដល់​ដំណាក់​តេស្ត​សុខភាព​ដំបូង មុន​សម្រេច​ប្រកាស​ជា​ផ្លូវការ​នៅ​ប៉ុន្មាន​ម៉ោង​បន្ទាប់។

តាម​ការ​ជឿជាក់​របស់ Ferdinand បាន​និយាយ​ប្រាប់ FIVE YouTube Channel បែប​នេះ៖ "ខ្ញុំ​ធ្លាប់​បាន​និយាយ​ជាមួយ​គេ [Lukaku] ដោយ​គេ​ជា​បុរស​ដែល​ស្រេកឃ្លាន​ការ​រក​គ្រាប់​បាល់ តែ​គេ​មិន​ទាន់​បាន​បញ្ជាក់​មក​ខ្ញុំ​ច្បាស់​ទេ អំពី​ការ​ចុះ​ហត្ថលេខា​ផ្ទេរ​មក Chelsea គ្រាន់​គេ​ថា​រដូវ​កាល​ថ្មី​នេះ គេ​ស្រេកឃ្លាន​ការ​រក​គ្រាប់​បាល់​ខ្លាំង​ណាស់"។

1867

Skysports Timo Werner Chelsea_5358575

លោក​បន្ថែម​ថា៖ "ខ្ញុំ​គិត​ថា Lukaku នឹង​អាច​ធានា​ការ​រក​បាន ២០ គ្រាប់​យ៉ាង​តូច ដោយ​គេ​ជា​ម៉ាស៊ីន​បញ្ចប់​ទី​កម្រិត​ខ្ពស់​មួយ តែ​បើ​គេ​អាច​ទទួល​បាន​តំណែង​ដូច Timo Werner លេង​ជាប់លាប់​ដូច​ឆ្នាំ​ទៅ ម្ល៉េះ​គេ​អាច​រក​បាន ៣០ ទៅ ៣៥ គ្រាប់​ឯ​ណោះ ដោយ​វា​ជា​រឿង​ធម្មតា​ហើយ​សម្រាប់​គេ បន្ថែម​ពី​នេះ​ Lukaku ពិត​ជា​អាច​ជួយ​ឲ្យ​ Chelsea ឈ្នះ​ពាន​រង្វាន់ [Premier League] បាន"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក