មានមតិជាច្រើនចោទសួរថា បើ Lionel Messi ស្មោះស្ម័គ្រនឹងក្លឹបពិតមែន ហេតុអ្វីលោកមិនព្រមលេងឲ្យក្លឹប Barcelona ដោយមិនយកកម្រៃទៅ ទាំងដែលដឹងថាក្លឹបពេលនេះកំពុងប្រឈមបញ្ហាហិរញ្ញវត្ថុហើយនោះ?
តាមពិតទៅ Messi បានព្រមកាត់បន្ថយថ្លៃពលកម្មមកសល់ ៥០ ភាគរយ តែចំណាយសរុបរបស់ក្លឹបនៅតែលើសពី ៧០ ភាគរយនៃចំណូលរួម ទើបនាំឲ្យការចែកផ្លូវត្រូវធ្វើឡើងជាចាំបាច់។ រីឯហេតុផលដែល M10 មិនជ្រើសរើសយកវិធី លេងឲ្យក្លឹបដោយមិនយកថ្លៃពលកម្មនោះ គឺដោយសារលោកគ្មានសិទ្ធធ្វើបែបហ្នឹងទេ ដោយច្បាប់ La Liga ចែងថា កីឡាករមិនអាចទទួលយកថ្លៃពលកម្មពីក្លឹបទាបជាង ៥០ ភាគរយនៃតម្លៃពលកម្មចាស់នោះទេ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Daily Mirror។
ដូច្នេះកុំថាឡើយ Messi លេងឲ្យ Barcelona ឥតគិតថ្លៃ ពោលសូម្បីតែចុះមកត្រឹម ៤៩ ភាគរយ ក៏មិនអាចនោះដែរ ព្រោះវាជាច្បាប់ដែលបានកំណត់។ ដូច្នេះហើយយើងគួរតែយល់បានថា ភាពស្មោះត្រង់ឬមិនស្មោះត្រង់ វាពុំបានទាក់ទងនឹងកត្តាលុយដែលទទួលបានដូចមតិមួយចំនួនលើកឡើងនោះឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក