PSG ទទួលយកការមកដល់របស់ Leo Messi ទាំងម្រាមដៃដប់បន្ទាប់ពីប្រកាសចាកចេញពី FC Barcelona ហើយពេលនេះធ្វើការខ្ជាប់ខ្ជួនលើរូបមន្តហិរញ្ញវត្ថុរបស់ក្លិបដើម្បីរក្សាទាំង Messi និង Kylian Mbappe ឱ្យនៅបន្តនេះបើតាមការរាយការណ៍របស់កាសែត Goal Espana ។
ប្រភពបន្តថាក្លិបមានមូលដ្ឋាននៅទីក្រុងប៉ារីសថែមទាំងបានទូរស័ព្ទទៅរដ្ឋាភិបាលបារាំងដើម្បីសុំជំនួយទៀតផង។ ក្នុងពេលជាមួយគ្នានេះ PSG ដឹងថា Mbappe មិនចង់បន្តកុងត្រារបស់គាត់ទេ ដោយសារតែចំណាប់អារម្មណ៍របស់ Real Madrid ។
ក្លឹបបារាំងត្រូវបានគេនិយាយថាមានការខកចិត្តយ៉ាងខ្លាំងជាមួយក្រុមអធិរាជសផងដែរដែលចង់បានកីឡាករសំខាន់របស់ខ្លួន។មុននេះ! គេនិយាយថា Florentino Perez នឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីចុះហត្ថលេខាជាមួយ Mbappe នៅខែសីហាខាងមុខនេះ។
ការមកដល់PSG របស់ Messi អាចនៅតែបង្ខំឱ្យក្រុមនៅ Ligue 1 មួយនេះលក់កីឡាករឆ្នើមរបស់ពួកគេ ប្រសិនបើពួកគេមិនមានផែនការសេដ្ឋកិច្ចដែលមានសុវត្ថិភាព និងស្ថេរភាពទេនោះ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក