ជ្រើសរើសស្លាបបក្សីមួយ ដើម្បីទម្លាយនូវអារម្មណ៍ដែលអ្នកកំពុងលាក់ទុកក្នុងចិត្តពេលនេះ

ក្នុងជីវិតរបស់មនុស្សយើងម្នាក់ៗ មានលាក់ទុកនូវរឿងរ៉ាវរាប់មិនអស់ ដែលខ្លះក៏អាចបរិយាយចែករំលែកទៅខាងក្រៅ ហើយខ្លះត្រឹមតែបៀមទុកម្នាក់ឯង សឹងតែរកផ្លូវចេញមិនបាន។

យ៉ាងណាក្នុងអត្ថបទនេះ យើងសូមចូលរួមចំណែកដឹងលឺតាមរយៈការធ្វើតេស្តបែបវិទ្យាសាស្រ្ត ដោយអ្នកគ្រាន់តែជ្រើសរើសនូវស្លាបបក្សី ១ ក្នុងចំណោមរូបភាពស្លាបទាំង ៤ ហើយមកផ្ទៀងផ្ទាត់ការយល់ឃើញរបស់យើងដូចខាងក្រោម៖

ស្លាបបក្សីទី ១

1

អ្នកជាមនុស្សម្នាក់ដែលមានចិត្តល្អ មានសប្បុរសធម៌ជាមួយមនុស្សជុំវិញខ្លួន។ អ្នកពេញចិត្តនឹងជួយអ្នកដទៃ បើទោះបីជារឿងនោះមិនចាំបាច់ក៏ដោយ។

ប៉ុន្តែអ្នកខ្លួនឯងជាមនុស្សលាក់អារម្មណ៍ ដែលស្ថិតនៅគ្រប់ស្ថានភាពអ្នកនៅតែញញឹម រក្សាឆន្ទៈបង្ហាញមិនឲ្យគេឃើញថាខ្លួនឯងលំបាក ទាំងដែលការពិតគឺក្នុងចិត្តមានការតប់ប្រមល់ នឿយហត់ខ្លាំងណាស់។ ជឿទៅអ្នកនៅតែខ្លាំង អ្នកនៅតែអាចធ្វើបាន ចូរបន្តភាពរឹងមាំរបស់អ្នកដដែល តែត្រូវចាប់យកឱកាសបង្ហាញពីភាពអស្ចារ្យរបស់អ្នកទៅពិភពខាងក្រៅឲ្យបាន។

ស្លាបបក្សីទី ២

2

អ្នកមិនមែនជាមនុស្សយន្តនោះទេ ហើយបើទោះបីជាគ្រឿងម៉ាស៊ីន ក៏វាត្រូវការពេលសម្រាកផងដែរ។ ពេលខ្លះអ្នកសម្រេចការងាររបស់ខ្លួនរួចរាល់ហើយ តែនៅទទួលបន្ទុកមកជួយការងារអ្នកក្បែរខ្លួនថែមទៀត។

អ្នកហត់ពេកហើយ ចូរសម្រាកបន្តិចទៅ យកភាពស្ងប់ស្ងាត់ដាក់ខ្លួនបន្តិចទៅ សឹមបន្តភាពជាខ្លួនឯងទៅមុខទៀត ហើយកុំបោះបង់ក្តីស្រមៃរបស់ខ្លួនឯងឲ្យសោះ។

ស្លាបបក្សីទី ៣

3

ទម្លាប់តាំងពីដើមមកហើយ អ្នកចង់បានអ្វី ត្រូវការអ្វី គឺអ្នករមែងដាក់គោលដៅនិងរៀបចំខ្លួនដើម្បីយកវាដោយខ្លួនឯង។ អ្នកមិនមែនជាមនុស្សដែលពឹងផ្អែកលើអ្នកដទៃនោះទេ។

យ៉ាងណាចូរអ្នកបន្តបែបនេះទៀត ព្រោះជាការពិតគំនិតយោបល់របស់អ្នកដទៃ មិនអាចជួយអ្នក ១០០ ភាគរយបានឡើយ ហើយការរិះគន់មួយចំនួនក៏មិនសុទ្ធតែទាមទារឲ្យអ្នកផ្លាស់ប្តូរនោះដែរ។ ប៉ុន្តែមួយរយៈនេះ ពាក្យពេចន៍របស់គេនៅតែដក់ជាប់ក្បែរត្រចៀកអ្នក តាមលងអារម្មណ៍អ្នក ឲ្យគេងមិនបានស្កប់ស្កល់ អ៊ីចឹងវាដល់ពេលដែលអ្នកត្រូវផ្លាស់ប្តូរការគិតបែបហ្នឹងហើយ។

ស្លាបបក្សីទី ៤

4

អ្នកជាមនុស្សស្មោះត្រង់ ហើយតែងតែប្រាប់ការគិតទៅកាន់អ្នកដទៃ តែចំណុចខ្សោយរបស់អ្នកគឺមិនហ៊ានប្រឈមនឹងការពិត។ អ្នកខ្លាចបំផុតមនុស្សជុំវិញខ្លួនចាកចេញពីអ្នក ដែលអ្នកយល់ថាថ្ងៃមួយនោះ អ្នកពិបាកនឹងទទួលយក ហើយក៏មិនអាចហាមឃាត់ទឹកភ្នែករបស់ខ្លួនឯងដែរ។

យ៉ាងណាអ្នកធ្វើបានល្អហើយ រួចត្រូវគិតថា គ្រប់យ៉ាងនៅលើលោកយើងនេះ មិនអាចស្ថិតស្ថេររហូតនោះទេ ចូរបន្តភាពស្មោះត្រង់ជាខ្លួនឯង នោះមនុស្សល្អៗជាច្រើននឹងតែងតែនៅក្បែរអ្នក មិនទៅណាឡើយ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក