ក្លឹប Inter Milan ត្រូវបានគេរាយការណ៍ថា សម្លឹងឃើញកូនក្រុមបិសាចក្រហម Man Utd មួយរូបទៀតហើយ ដោយចង់យកមកជំនួសតំណែង Romelu Lukaku បន្ទាប់ពីគេកៀកនឹងសម្រេចការផ្ទេរទៅក្លឹបថ្មី Chelsea នៅពេលដ៏ខ្លីខាងមុខ។
បើតាមរបាយការណ៍ពី The Mirror បានចុះផ្សាយថា Inter Milan ក៏សម្លឹងឃើញគោលដៅជាច្រើនមានតាំងពី Edin Dzeko, Dusan Vlahovic, Duvan Zapata តែពួកគេមិនទាន់ឈានដល់ចំណុចដែលក្លឹបចង់បានខ្លាំងដូចជា Anthony Martial របស់ Man Utd នោះទេ។
ក្លឹបទំនងជឿថា United មិនចេះប្រើប្រាស់កីឡាករមានគុណភាព ដូច្នេះគួរតែលក់ Martial ឲ្យមកក្លឹបអ៊ីតាលី ដើម្បីឲ្យក្លឹបមានឱកាសអាចអភិវឌ្ឍគេបន្ថែមនិងលេចធ្លោឡើងវិញ ដូចជាជំនាន់ Lukaku។
រំឭកថា Martial ត្រូវផុតកុងត្រាជាមួយបិសាចក្រហមដល់ចុងខែមិថុនា ឆ្នាំ ២០២៤ ឯណោះ តែកាលពីរដូវកាលមុនគេមិនសូវបានលេងជាប់លាប់ឡើយ ជាពិសេសក្រោយមានវត្តមាន Edinson Cavani។ គេបង្ហាញខ្លួន ៣៦ ប្រកួតដែលភាគច្រើនបម្រុង រកបាន ៧ គ្រាប់និង Assist ៩ លើក៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក