"ខ្ញុំបានហ្វឹកហាត់ច្រើនណាស់ដើម្បីលេងមុខតំណែងនេះ [ខ្សែការពារកណ្តាល] ក្នុងរយៈពេលប៉ុន្មានថ្ងៃ និងប៉ុន្មានសប្តាហ៍កន្លងមកនេះ។ "David Alaba បានប្រាប់សារព័ត៌មាន ORF បន្ទាប់ពីស្មើ ០-០ ទល់នឹង AC Milan កាលពីយប់មិញ។
"ប៉ុន្តែខ្ញុំគិតថាគ្រូបង្វឹក [Ancelotti] ក៏ដឹងដែរថា ខ្ញុំអាចលេងតំណែងជាច្រើន។ ខ្ញុំធ្លាប់លេងខ្សែការពារឆ្វេងក្រោមការដឹកនាំរបស់គាត់នៅឯក្លិប FC Baryern Munich”។
អ្វីៗគ្រប់យ៉ាងបង្ហាញថាកីឡាករជម្រើសជាតិអូទ្រីសរូបនេះ នឹងលេងជាខ្សែការពារកណ្តាលនៅ Real Madrid នៅរដូវកាលក្រោយ។ ក្នុងពេលជាមួយគ្នានេះដែរ! វិបត្តិរបួសកីឡាករច្រើន ដែលអាចកើតមានរបស់ក្លឹបអាចបង្ខំឱ្យលោក Carlo Ancelotti ដាក់ Alaba នៅខ្សែការពារឆ្វេង ឬសូម្បីតែនៅតំបន់បម្រើការពារ។
ជាការរំលឹក Alaba ជាធម្មតាលេងជាខ្សែការពារស្លាបខាងឆ្វេងសម្រាប់ក្រុមជម្រើសជាតិរបស់គាត់ ព្រោះគាត់ក៏ពូកែក្នុងការផ្លោងបាល់ និងទាត់បាល់បញ្ចូលទីផងដែរ។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក