អ្នកគាំទ្រក្លឹបតោខៀវ Chelsea គួរតែសប្បាយរីករាយខ្លាំងហើយពេលនេះ ព្រោះពួកគេត្រៀមនឹងទទួលបានម៉ាស៊ីនបញ្ចប់ទីថ្មី ដែលផ្ទេរមកចូលរួមនៅតម្លៃបំបែកកំណត់ត្រា ៩៧,៥ លានផោន។
នោះគឺ Romelu Lukaku ដែលតាមចចាមអារ៉ាមគេគ្រោងនឹងមកទីក្រុងឡុង ដើម្បីពិនិត្យសុខភាពនៅថ្ងៃអាទិត្យ [ម៉ោងនៅអង់គ្លេស] ហើយការប្រកាសផ្លូវការនៃវត្តមានរបស់គេនៅក្លឹប Chelsea ទំនងជាចូលដល់ថ្ងៃអង្គារ ឬពុធយ៉ាងយូរ។
អ្វីដែលធ្វើឲ្យយើងកាន់តែជឿជាក់ថាការផ្ទេរនេះ នឹងសម្រេចទៅបាន ១០០ ភាគរយនោះ ដោយសូម្បីតែអតីតវីរបុរសឆ្នើមនៅក្លឹប Chelsea ដែលជាមនុស្សមានខ្សែរយៈនៅក្លឹបផ្ទាល់ក៏បានបង្ហោះលើ Twitter មុននេះដែរថា៖ "គេ [Lukaku] ត្រលប់មកផ្ទះវិញហើយ" អមជាមួយរូបភាពដែលកីឡាករបែលហ្សិកគ្រោងឈុតថ្មីរបស់ Chelsea។
ជាការពិតដូច Drogba បញ្ជាក់ គឺ Lukaku នឹងត្រលប់មកផ្ទះចាស់របស់គេ ជាអតីតថ្នាលយុវជនដែលគេធ្លាប់ហ្វឹកហាត់ និងបានឡើងមកលេងឲ្យឈុតធំ ១៣ ប្រកួត តែមិនអាចរកបានសូម្បីតែមួយគ្រាប់កាលនោះ។ គួរឲ្យដឹងដែរថា ខ្សែប្រយុទ្ធវ័យ ២៨ ឆ្នាំ លឺថាព្រមព្រៀងកុងត្រារយៈពេល ៥ ឆ្នាំនៅតោខៀវ ជាមួយថ្លៃពលកម្មប្រមាណ ១១ លានផោន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក