Messi នឹង​ទទួលបានប្រាក់​ឈ្នួលប្រចាំ​ឆ្នាំ៣៤លានផោន​បើ​ផ្ទេរទទៅ​ PSG ជោគជ័យ

ប្រាក់ឈ្នួលរបស់ Lionel Messi នៅ PSG ត្រូវបានគេរាយការណ៍ថាអាចរកបាន ៣៤ លានផោនក្នុងមួយឆ្នាំ ប្រសិនបើការផ្ទេរទៅកាន់កីឡដ្ឋាន Parc des Princes ជោគជ័យ។

Messi At Stamford Bridge CL

ព័ត៌មានត្រូវបានបញ្ជាក់នៅដើមសប្តាហ៍នេះថា Messi ចាកចេញពី Barcelona បន្ទាប់ពីកិច្ចសន្យារបស់គាត់ជាមួយក្លឹបបានផុតកំណត់ ខណៈដែលក្លិប​មិន​អាច​បន្ត​កុងត្រាឱ្យ​គាត់បាន ដែលនេះធ្វើឱ្យគាត់ទំនងជាចូលរួមជាមួយ PSG ។

Lm.jpg

យោងតាម L'Equipe បានឱ្យដឹងថាក្លឹបយក្សនៅ Ligue 1 មួយនេះ ពិតជាចាប់អារម្មណ៍ក្នុងការនាំ​យកកីឡាកជម្រើស​ជាតិអាហ្សង់ទីនទៅ​លេង​នៅ​ប៉ារីស ហើយ Meessi នឹងទទួលបានប្រាក់ ៣៤ លានផោនក្នុងមួយឆ្នាំពេល​ផ្ទេរទៅនៅរដ្ឋធានីរបស់ប្រទេសបារាំងរួច​រាល់។

E8QtQIHXsAElTwj

Messi កំពុងធ្វើសន្និសីទសារព័ត៌មានជាមួយក្រុម Barcelona នៅថ្ងៃនេះដោយកីឡាករវ័យ ៣៤ ឆ្នាំរូបនេះបាននិយាយពាក្យលាទៅកាន់ក្លឹបដែលគាត់បាននៅជាមួយពេញមួយអាជីពរបស់គាត់រហូតមកដល់ពេលនេះ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: