ខណៈដែលប្រេស៊ីលបានយកឈ្នះអេស្ប៉ាញក្នុងវគ្គផ្ដាច់ព្រ័ត្រវិញ្ញាសាបាល់ទាត់បុរសវ័យក្រោម២៣ឆ្នាំយកមេដាយមាស សកម្មភាពបាល់ទាត់ក្នុងរដូវកាល ២០២០ /២០២១បានបញ្ចប់ជាផ្លូវការហើយ។
ខ្សែបម្រើវ័យក្មេងរបស់ FC Barcelona កីឡាករ Pedri បានជាកីឡាករដែលលេងច្រើនជាងគេបំផុតក្នុងរដូវកាលនោះ ដោយលេងបាន៧៣ប្រកួតក្នុងពានរង្វាន់និងព្រឹត្តិការណ៍៨ផ្សេងៗគ្នា។
ចំណែក Bruno Fernandes របស់ Manchester United ឈរលេខ២ក្នុងការប្រកួតច្រើនជាងគេនៅរដូវកាលមុនដោយគាត់លេងបាន៧២ប្រកួតឱ្យបិសាចក្រហមរហូតដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Europa League ។
កាលពីរដូវកាលមុន! ខ្សែបម្រើវ័យ២៦ឆ្នាំលេងក្នុងពានរង្វាន់ Premier League, Champions League, EFL Cup, FA Cup, Europa League, Euro 2020 ក៏ដូជជាការប្រកួតវគ្គជម្រុះ World Cup និងការប្រកួតមិត្តភាពឱ្យជម្រើសជាតិព័រទុយហ្គាល់៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក