Pep មើល​ឃើញ​ចំណុច​លេចធ្លោ​មួយ​របស់ Grealish នៅ​ប្រកួត​បើក​ឆាក​ដំបូង​យប់មិញ

នៅ​ការ​ប្រកួត​រវាង​ក្រុម Leicester City និង Manchester City កាល​ពី​យប់​មិញ នៅ​ឯ​ព្រឹត្តិការណ៍​ដណ្តើម​ពាន FA Community Shield លទ្ធផល​បាន​បញ្ចប់​ ១-០ តែ​ក្រៅ​ពី​ជ័យជម្នះ​របស់​កញ្រ្ជោង​អ្វី​ដែល​គេ​ចាប់​អារម្មណ៍​បន្ទាប់​នោះ​គឺ ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​របស់ Jack Grealish។

KT_bb796image_story

ទើប​តែ​មក​ដល់​ក្លឹប​ថ្មី​បាន​ប៉ុន្មាន​ថ្ងៃ លោក Pep Guardiola ក៏​សម្រេច​ដាក់​ឲ្យ​កីឡាករ​អង់គ្លេស​ចូល​លេង​បម្រុង​ពី​នាទី ៦៥ ដល់​ចប់​ការ​ប្រកួត ជំនួស​យុវជន​ថ្នាល Samuel Edozie។ យ៉ាង​ណា​ចំណែក​របស់​ម្ចាស់​អាវ​លេខ ១០ ពុំ​បាន​ជួយ​ក្រុម​បង្កើត​គ្រាប់​បាល់​នោះ​ទេ ហើយ​ត្រូវ​ចាញ់​បាល់​ប៉េណាល់ទី​ចុង​ម៉ោង​ពី​កញ្រ្ជោង​ខៀវ ដែល​បញ្ចប់​ទី​ដោយ Kelechi Iheanacho។

GettyImages 1332902063

Fddf

​ក្រោយ​ចប់​ការ​ប្រកួត ដ្បិត​បើ​មាន​មតិ​ខ្លះ​និយាយ​ថា Grealish ហាក់​របូត​បាល់​ច្រើន​នៅ​ការ​ប្រកួត​នោះ ក៏​លោក Pep Guardiola នៅ​តែ​ប្រកែក ហើយ​បាន​លើក​ចំណុច​លេចធ្លោ​របស់​កូន​ក្រុម​ត្រលប់​មក​វិញ។

Guardiola ថា៖ "Grealish គេ​ពិត​ជា​ល្អ​ខ្លាំង​ណាស់ គេ​តតាំង​ខ្សែ​ការពារ​ក្រោយ​របស់​ក្រុម​គូ​ប្រជែង​យ៉ាង​តានតឹង​បំផុត ហើយ​គ្រប់​ពេល​ដែល Grealish មាន​បាល់​នៅ​នឹង​ជើង​ ចំណាំ​មើល​ទៅ​យ៉ាង​ហោច​ណាស់​កីឡាករ ៣ [រត់​មក​ជុំវិញ​គេ]"។

GettyImages 1332907261

អ្នកចាត់ការ​សញ្ជាតិ​អេស្ប៉ាញ​បន្ត៖ "យើង​នឹង​ស្គាល់​ពី​គេ​កាន់​តែ​ច្បាស់ ម្តង​មួយ​ម្តង​មួយ រហូត​ដល់​គេ​ឈាន​ដល់​កម្រិត​ល្អ​បំផុត​មួយ តើ​ឲ្យ​គេ​អាច​បង្កើត​ទំនាក់ទំនង​លើ​ទីលាន​យល់​ចិត្ត​គ្នា​បែប​ណា​បាន បើ​គ្មាន​មិត្ត​របស់​គេ​ផង​នោះ? តែ​មិន​ជា​បញ្ហា​ទេ គេ​ស្គាល់ Kyle, Raz និង Phil ហើយ​ថ្ងៃ​ស្អែក​ពួក​គេ​ត្រលប់​មក​វិញ​ហើយ មួយ​ទៀត​ត្រូវ​ដឹង​ថា​គេ​មិន​មក​លេង​តែ ២៥ នាទី​នេះ​ទេ គេ​មក ៥-៦ ឆ្នាំ​ឯ​ណោះ"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក