ហ៊ាន​ណាស់! Richarlison ហៅ​ប្រធាន FIFA ថាពូត្រងោល ពេល​ឡើង​ទៅ​យក​មេដាយ​មាស

ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល បាន​ឈ្នះ​មេដាយ​មាស ២ លើក​ផ្ទួន​គ្នា ដោយ​ជ័យជម្នះ​កាល​ពី​យប់​មិញ កើត​ឡើង​ក្រោយ​បង្កើត​បរាជ័យ​ដល់​ក្រុម​អេស្ប៉ាញ ២-១។

ក្រោយ​ចប់​ការ​ប្រកួត កំឡុង​ពេល​កីឡាករ​ឡើង​ទៅ​ទទួល​មេដាយ​មាស ដែល​ប្រគល់​ដោយ​ប្រធាន FIFA លោក Gianni Infantino សម្រាប់​ខ្សែ​ប្រយុទ្ធ Richarlison ត្រូវ​បាន​គេ​ប្រទះ​ឃើញ​មាន​និយាយ​ពាក្យ​មួយ​ឃ្លា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ទៅ​កាន់​ប្រធាន​ធំ​វ័យ ៥១ ឆ្នាំ។

GettyImages 1148117712 1000x600

Richarlison

Infantino Richarlison Brazil Spain_1hjm7cmwh4e4w1h3zhsg3fkxuk

កីឡាករ​របស់ Everton និយាយ​ពេល​ឡើង​ទៅ​ទទួល​មេដាយ​មាស​ថា៖ "ហេ ​ពូ​ត្រងោល ឆ្នាំ​ក្រោយ [យើង​នឹង​ឈ្នះ​វា​ទៀត] នៅ​កាតា" ដោយ​នេះ​ចង់​សំដៅ​ដល់​ការ​ប្រកួត FIFA World Cup 2022 ថា​ក្រុម​សាំបា​ប្រេស៊ីល​នឹង​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ទៀត។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

https://twitter.com/i/status/1424024663462760451

គួរ​បញ្ជាក់​ថា ជម្រើស​ជាតិ​ប្រេស៊ីល​នឹង​ត្រលប់​មក​ប្រកួត​សារ​ជា​ថ្មី​នៅ​កំឡុង​ខែ​កញ្ញា ដែល​មាន​ប៉ះ​ឈីលី អាហ្សង់ទីន និង​ប៉េរូ ជា​ប្រកួត​វគ្គ​ជម្រុះ​បឋម​ដណ្តើម​យក​កៅអី​នៅ World Cup ឆ្នាំ​ក្រោយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក