Isco បើកចិត្ត​បើកកាយចាកចេញ​ពី​ក្លិប​តែ​មិន​ទាន់​រក​ក្លិប​ថ្មី​ឃើញ

របាយការណ៍របស់​លោក Jose Felix Diaz ដែលជាប្រភពអាចជឿជាក់បានរបស់ Marca រាយការណ៍ថាអនាគតរបស់ Dani Ceballos, Martin Odegaard និង Isco នៅតែមិនច្បាស់លាស់រហូតមកដល់សព្វថ្ងៃនេះ។

1227706587.jpg

លោកបាន​និយាយថា Isco បើកចំហរចាកចេញពី Real Madrid ប៉ុន្តែគាត់មិនទាន់រកឃើញក្រុមដែល​ត្រូវ​នៅឡើយទេ។ ការទាមទារចាកចេញ​នេះត្រូវបានទំព័រអ្នក​គាំទ្រដ៏ធំ MadridistaReal ដែលបានបន្ថែមថាអធិរាជសមិនទាន់ទទួលបានសំណើរណាមួយលើការ​ចង់​បានកីឡាករវ័យ ២៩ ឆ្នាំរូបនេះនៅឡើយទេ។

1229747483

Isco លេង​បាន​តិច​តួច​ប៉ុណ្ណោះនៅ Real Madrid កាលពីរដូវកាលមុន។ គាត់លេងបានតែ ១.០៩២ នាទីប៉ុណ្ណោះក្នុង ២៩ ប្រកួត និងដោយ​បញ្ជូនបាល់​ឱ្យមិត្តរួម​ក្រុមចំនួន​២​ដង។ កិច្ចសន្យារបស់គាត់នៅក្លឹបនេះមានសុពលភាពរហូតដល់ឆ្នាំ ២០២២ ៕

Isco KDGC  1200x630@abc

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: