ការប្រកួតមិត្តភាពរវាង Real Betis និង AS Roma ប្រៀបដូចជាការប្រកួតនៅ Champions League កាលពីយប់មិញ ដោយក្រុមទាំងពីរលេងមិនបន្ធូរដៃទាល់តែសោះ ហើយសម្រុកទៅមក និងកាចដាក់គ្នា ដល់ថ្នាក់អាជ្ញាកណ្តាលចាយកាតក្រហមអស់ ៣ សន្លឹករួមទាំងគ្រូមួយសន្លឹកផង។
ធ្វើឡើងនៅឯកីឡដ្ឋាន Benito Villamarin ក្នុងប្រទេសអេស្ប៉ាញ ខាង Betis ធ្វើបាន ៥ គ្រាប់ ខណៈ Roma បានតែ ២ គ្រាប់។ គ្រាប់បាល់របស់ម្ចាស់ផ្ទះកើតឡើងកីឡាករ Rodri, Nabil Fekir, Alex Moreno, Cristian Tello និង Rober ស្របពេលដែលក្រុមភ្ញៀវធ្វើបានដោយ Eldor Shmurodov និង Gianluca Mancini។
នៅកំឡុងពាក់កណ្តាលតង់ទីពីរលោក Jose Mourinho ត្រូវបានអាជ្ញាកណ្តាលបណ្តេញចេញ ដោយសារលោកមកតវ៉ាជាមួយនឹងការពិន័យទៅលើកីឡាកររបស់ខ្លួន ដោយមិនសមហេតុផល ភ្លាមនោះតវ៉ាចុះឡើងទាំង Pellegrini ក៏ទទួលកាតក្រហមមួយដែរ។ រំលងបាន ៦ នាទី Mancini ត្រូវដើរចេញពីទីលានមួយទៀត ហើយរំលង ១៣ នាទីក្រោយទៀត Karsdorp ក៏ត្រូវអាជ្ញាកណ្តាលបណ្តេញចេញថែមទៀត នាំឲ្យការប្រកួតត្រូវលេង ៨ ទល់ ១១ នាក់ដល់ចប់ការប្រកួត៕
ទស្សនាវីដេអូខាងក្រោម៖
https://youtu.be/rYJ-ZkFAYTc