ក្រោយពេលសឹងតែមួយអាជីពនៅក្លឹប Barcelona ទីបំផុតតារាឆ្នើម Lionel Messi ក៏បានឈានមកដល់ផ្លូវបែក ក្រោមហេតុផលទាក់ទិននឹងផ្នែកហិរញ្ញវត្ថុដែលក្លឹបកំពុងជួបប្រទះ បង្ខំឲ្យភាគីទាំងសងខាង ត្រូវជ្រើសយកជម្រើសចែកផ្លូវ។
១០) ជាកីឡាករឈ្នះពាន La Liga ច្រើនបំផុត ១០ លើក
៩) ជាកីឡាករឈ្នះពាន Pichichi Award សម្រាប់ក្លឹបទោលច្រើនបំផុត ៨ លើក
៨) ជាកីឡាករ Barcelona ដែលឈ្នះពានរង្វាន់ច្រើនបំផុត ៣៥ ពាន
៧) ជាកីឡាករបង្ហាញខ្លួន រកបានគ្រាប់និង Assist ច្រើនបំផុតនៅជំនួប El Clasico
៦) ជាកីឡាករ Assist ឲ្យក្លឹបទោលបានច្រើនបំផុត ៣០៥ លើក
៥) ជាកីឡាកររកបានគ្រាប់បាល់នៅ UCL សម្រាប់ក្លឹបតែមួយច្រើនបំផុត ១២០ គ្រាប់
៤) ជាកីឡាករឈ្នះពាន Ballon d'Or ច្រើនបំផុត ៦ លើក
៣) ជាកីឡាកររកបាន Hat-Trick ច្រើនបំផុតឲ្យ Barcelona ៤៨ លើក
២) ជាកីឡាកររកបានគ្រាប់បាល់ឲ្យក្លឹបទោលច្រើនបំផុត ៦៧២ គ្រាប់
១) ជាកីឡាកររកបានគ្រាប់បាល់នៅរដូវកាលទោលច្រើនបំផុត ៧៣ គ្រាប់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក