នៅការប្រកួតមិត្តភាពរបស់ក្លឹប Man Utd និង Everton ដែលជាប្រកួតកម្តៅសាច់ដុំចុងក្រោយ មុនបើកឆាកនៅក្របខ័ណ្ឌ Premier League សម្រាប់ក្រុមបិសាចក្រហមបានយកឈ្នះ ៤-០ ទៅលើក្រុមស្ករគ្រាប់ខៀវ នៅឯកីឡដ្ឋាន Old Trafford។
នៅចម្ងាយជាង ២៥ ម៉ែត្រពីទី តារាឆ្នើមលេងតំណែងបម្រើ បានស៊ុតមួយជើងសំដៅចូលទីផ្នែកខាងឆ្វេង ផុតដៃអ្នកចាំទី Jordan Pickford ដែលព្យាយាមលោតដែរ តែលោតមិនដល់បាល់ ដែលមានល្បឿនលឿន។
ទស្សនាវីដេអូខាងក្រោម៖
https://youtu.be/FvOStmVBDRU
គួរបញ្ជាក់ថា Bruno Fernandes ចាយពេលនៅបិសាចក្រហម ជាង ១ ឆ្នាំកន្លះមកហើយ ដោយគេបង្ហាញខ្លួន ៨០ ប្រកួត រកបាន ៤០ គ្រាប់និង Assist ២៥ លើក។ និយាយពីគ្រាប់បាល់ Free-Kick ឯណេះវិញ គេធ្វើបាន ៣ លើកហើយទាំងសារនេះ ដោយ ២ លើកកន្លងមកមានដូចជាកាលប៉ះ Liverpool នៅជុំទី ៤ FA Cup និងប៉ះ Bournemouth នៅជុំទី ៣៣ Premier League៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក