ចចាមអារ៉ាមនៃការផ្ទេររបស់ Lionel Messi មានកាន់ក្លឹប Paris Saint-Germain ហាក់កាន់តែកៀកជិតនឹងសម្រេចទៅបាន ៩៥ ភាគរយហើយ ក្រោយពីប៉ុន្មានម៉ោងមុន មានខ្សែរាជវង្សខាងម្ចាស់ក្លឹបប្រកាសលើ Twitter ថា ដំណឹងផ្លូវការនៃការយកបាន M10 ត្រៀមនឹងប្រកាសនៅពេលខាងមុខ។
យ៉ាងណាមកមើល Neymar Jr ឯណេះវិញ ក៏គេសប្បាយចិត្តមិនស្ទើរដែរ ព្រោះបំណងប្រាថ្នាចង់រួបរួមជាមួយ Messi អាចកើតឡើងសារជាថ្មី ហើយសារនេះមិនទាមទារឲ្យគេចាកចេញពីក្លឹប ផ្ទុយទៅវិញគឺមិត្តចាស់មកចូលរួមនៅ PSG ផ្ទាល់តែម្តង។
បើតាមការចុះផ្សាយរបស់ RMC Sport បានឲ្យដឹងថា កីឡាករសញ្ជាតិប្រេស៊ីលក៏នឹងមិនស្ទាក់ស្ទើរនោះដែរ ក្នុងការផ្ទេរអាវលេខ ១០ ឲ្យទៅម្ចាស់ពាន Ballon d'Or ៦ សម័យកាល ប្រសិនណាគេពិតជាព្រមផ្ទេរមកក្លឹបបារាំង PSG ពិតមែន។ ប៉ុន្តែប្រភពដដែលបានសង្កត់ធ្ងន់ថា Messi ក៏អាចជានឹងបដិសេធមិនទទួលយកដែរ ទោះបីគេត្រូវផ្ទេរទៅទីនោះក៏ដោយ។
គួរបញ្ជាក់ថា ខ្សែប្រយុទ្ធវ័យ ២៩ ឆ្នាំ ធ្លាប់បានចាយពេលនៅក្លឹប Barcelona ចំនួន ៤ ឆ្នាំមុនផ្ទេរមក PSG នៅតម្លៃបំបែកកំណត់ត្រា ២២២ លានអឺរ៉ូ។ កាលនៅអ្នកមានបុណ្យគេបង្ហាញខ្លួនសរុប ១៨៦ ប្រកួត រកបាន ១០៥ គ្រាប់និង Assist ៧៦ លើក៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក