ដឹង​តម្លៃ​រថយន្ត​ដែល Ronaldo ឈរ​ក្បែរ​ហើយ ​ល្មម​ម៉ា​ចាយ​ប្រាក់​ពលកម្ម ៤ ​ថ្ងៃ​អាច​ទិញ​បាន

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន តារា​ឆ្នើម Cristiano Ronaldo បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​នៅ​លើ​គណនី Instagram ដែល​លោក​ឈរ​ក្បែរ​រថយន្ត​ពណ៌​ខ្មៅ​ដ៏​ទំនើប គឺ​ម៉ាក Mercedes G-Class Brabus SUV។

NINTCHDBPICT000670430583

Ro

វា​ជា​រថយន្ត​ Mercedes G-Class សេរ៊ី​ផុត​លេខ​មួយ​ ដែល​បំពាក់​ដោយ​ម៉ាស៊ីន​របស់​ក្រុមហ៊ុន Brabus ផលិត​នៅ​ប្រទេស​អាល្លឺម៉ង់ ហើយ​មាន​ជម្រើស​ប្រភេទ​ស៊ីឡាំង ៨ ឬ ១២ (V8 ឬ V12) ហើយ​វា​មាន​កម្លាំង​ ៩០០ សេះ និង​មាន​ល្បឿន​ស្ទុះ​ពី ០-១០០ គ.ម/ម៉ ប្រើ​ពេល ៣,៨ វិនាទី។ រថយន្ត​សេរ៊ី​នេះ បើ​និយាយ​ពី​ប្រភេទ​ម៉ាស៊ីន V12 កាល​ចេញ​ដំបូង​នៅ​ឆ្នាំ ២០១៩ គឺ​មាន​តែ ១០ គ្រឿង​ប៉ុណ្ណោះ​ក្នុង​លោក។ ចំពោះ​តម្លៃ​របស់​វា​គឺ ៥១៦ ០០០ ផោន​ចូល​ប្រហែល ៧១៦ ០០០ ដុល្លារ។

Cristiano Ronaldo Cars Mercedes Brabus G Class 1 1024x576

Brabus G V12 900 Zhivye Foto 660x330

យ៉ាង​ណា​បើ​ធៀប​នឹង​ថ្លៃ​ពលកម្ម​របស់ Ronaldo ដែល​រក​បាន​ជាង ១,១ លាន​ដុល្លារ​ក្នុង​មួយ​សប្តាហ៍​នៅ​ក្លឹប Juventus ដូច្នេះ​មាន​ន័យ​ថា ត្រឹម​តែ​ពេលវេលា​ជាង ៤ ​ថ្ងៃ​ជាមួយ​ក្លឹប​សេះ​បង្កង់ ក៏​ Ronaldo អាច​មាន​លទ្ធភាព​ទិញ​រថយន្ត​មួយ​គ្រឿង​ខាង​លើ​បាន​ហើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក