James ថា​បើ Messi ទៅ​ក្លឹប​នេះ មួយ​លីគ​ហ្នឹង​លែង​មាន​ក្រុម​ផ្សេង​ប្រជែង​ពាន​ហើយ

អតីត​កីឡាករ Real Madrid គឺ James Rodriguez ដែល​បច្ចុប្បន្ន​កំពុង​ឈរ​ជើង​ឲ្យ​ក្លឹប Everton បាន​បង្ហាញ​ការ​យល់​ឃើញ​ ពាក់ព័ន្ធ​នឹង​អនាគត​នៅ​ពេល​ខាង​មុខ​របស់​តារា​ឆ្នើម Lionel Messi ក្រោយ​ពី​ទើប​ប្រកាស​ចែក​ផ្លូវ​ជាមួយ​ Barcelona កាល​ពី​យប់មិញ។

16276750597258

16282304846806

ជា​ការ​ពិត​ចចាមអារ៉ាម​ជុំវិញ​ការ​ផ្ទេរ​របស់ M10 ទៅ​ក្លឹប​ថ្មី អាច​ជា​រវាង​ក្លឹប Manchester City, Paris Saint-Germian និង Chelsea ជា​ដើម។ យ៉ាង​ណា​តាម​ការ​ជឿជាក់​របស់​ James ប្រសិន​កីឡាករ​អាហ្សង់ទីន​ផ្ទេរ​ទៅ​ក្លឹប​បារាំង នោះ​នៅ​លីគ​ Ligue 1 ​វា​ក្លាយ​ជា​លីគ​របស់​ក្លឹប PSG ទាំង​មូល​ហើយ ពោល​លែង​មាន​ក្រុម​ណា​អាច​ប្រជែង​បាន​ត​ទៅ​ទៀត។

និយាយ​នៅ​លើ Twitchកីឡាករ​សញ្ជាតិ​កូឡុំប៊ី​ថា៖ "ប្រសិន Messi ទៅ PSG នោះ​វា​នឹង​ក្លាយ​ជា​លីគ​របស់​ពួកគេ​ផ្ទាល់​ហើយ​នៅ​បារាំង ហើយ​ឲ្យ​ពាន​ទៅ​ពួក​គេ​ឲ្យ​ហើយ​ទៅ រី​ឯ​នៅ​អង់គ្លេស ខ្ញុំ​គិត​ថា​មិន​មាន​ក្រុម​ណា​ក្រៅ​ពី Man City ទេ​ដែល​អាច​ផ្តល់​ប្រាក់​ពលកម្ម​ទៅ​កាន់​គាត់​បាន"។

Laporta And Messi Feature Image

Lionel Messi PSG Have Begun Negotiations After Shocking Barca Departure

គេ​បន្ត​និយាយ​ពី​ស្ថានភាព​នៅ​ឯ​ក្លឹប Barcelona ទៀត​ថា៖ "Kun Aguero បាន​ទៅ Barcelona ​ហើយ​ពេល​នេះ Messi បែរ​ជា​ចាកចេញ ទាំង​ដែល​ពួក​គេ​គឺ​ជា​ដៃ​គូ​នឹង​គ្នា តែ​បាល់ទាត់​គឺ​បែប​ហ្នឹង ដូច​តែ​ខ្ញុំ​ដែល​ទៅ Everton ចង់​បម្រើ​ការ​ជាមួយ​លោក Ancelotti ឥឡូវ​មើល​ពេល​នេះ​ទៅ [គាត់​បែរ​ជា​ទៅ Real Madrid]"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក