បើតាមការលើកឡើងរបស់អ្នកវិភាគបាល់ទាត់លោក Dean Jones បាននិយាយថា ពេលវេលា ១០ ឆ្នាំទៅមុខទៀត ការជជែកអំពីរឿងរ៉ាវម្ចាស់ពាន Ballon d'Or នឹងមានឈ្មោះកីឡាករវ័យក្មេងអាល្លឺម៉ង់ ពោលក្រោយពីចប់យុគសម័យនៃការប្រជែងរវាងតារាឆ្នើម Cristiano Ronaldo និង Lionel Messi។
នោះគឺលោកលើកឡើងពីកីឡាកររបស់ក្លឹប Chelsea គឺ Kai Havertz ដែលថាអាចជាប្រធានបទថ្មី ដែលគេរមែងលើកមកជជែកនៅការប្រជែងពាន Ballon d'Or នាពេលអនាគត។ គួរបញ្ជាក់ Ballon d'Or ទើបតែឆ្នាំ ២០១៩ កន្លងទៅនេះទេ ដែលមានអ្នកថ្មីជាអ្នកឈ្នះ គឺ Luka Modric បញ្ចប់ការប្រជែងអស់រយៈពេល ១ ទសវត្សរវាងឈ្មោះកីឡាករព័រទុយហ្គាល់-អាហ្សង់ទីន។ រីឯនៅឆ្នាំ ២០២០ តាមថាត្រូវបានមក Robert Lewandowski តែកម្មវិធីត្រូវលុបចោល ដោយសារការរាតត្បាតជំងឺ COVID-19។
យ៉ាងណា Jones បានបង្ហាញការយល់ឃើញទៅពេលខាងមុខថា៖ "Havertz គឺពិតជាខុសគ្នានឹងកីឡាករឯទៀត មិនថាតែ Lukaku ដោយ Havertz គេជាជម្រើសដ៏ល្អ ហើយខ្ញុំយល់ថា ការបញ្ចូលគ្នារវាង Werner-Havertz គឺជារឿងអស្ចារ្យបំផុតហើយសម្រាប់ Chelsea"។
លោកបន្ត៖ "ខ្ញុំមានការជឿជាក់ថា Havertz នឹងក្លាយជារឿងដែលគេជជែកសម្រាប់ម្ចាស់ពាន Ballon d'Or ពេល Messi និង Ronaldo បញ្ចប់ការប្រកួតប្រជែងគ្នា ហើយរយៈពេល ១០ ឆ្នាំទៅមុខ គេនឹងស្ថិតនៅកម្រិតខ្ពស់បែបហ្នឹង"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក